អាស្រ័យការយកចិត្តទុកដាក់ជំនួយរបស់គណៈកម្មាធិការបក្ស ក្រុងកឹង ធើ រយៈពេលជិត១០ឆ្នាំកន្លង កាសែតកឹងធើភាសាខ្មែរខិតខំយ៉ាងពេញ ទំហឹងក្នុងការអនុវត្តគោលសីលធម៌ ជូនព័ត៌មានទាន់ពេលអំពីគោល ការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋជូនជនរួមជាតិខ្មេរ។ ទន្ទឹម នឹងនោះ កាសែតកឹងធើភាសាខ្មែរនៅទាំងជាវេទិការបស់ជនរួមជាតិខ្មែរ នៅតំបន់តីណាមបូទៀតផង។
លោកសុើងភឿកហ្វាង អតីតអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ សំណេះសំណាល់ជាមួយនឹងសមមិត្តថាច់ខេន អគ្គនិពន្ធនាយករង ស្ដីពីខ្លឹមសារកាសែតកឹងធើ ភាសាខ្មែរ។
ការបង្កើតកាសែតកឹងធើភាសាខ្មែរ គឺតម្រូវការចាំបាច់ម្យ៉ាង ត្បិតអីជន រួមជាតិខ្មែរនៅណាមបូមានជិត១,៥លាននាក់ ស្រូបអត្រាខ្ពស់បំផុតក្នុង សហគមន៍បណ្តាជនជាតិវៀតណាម។ អាស្រ័យហេតុនោះ អនុវត្តកិច្ច ចង្អុលការរបស់រដ្ឋាភិបាល ក្នុងការបង្កើនការងារផ្សព្វផ្សាយតាមរយៈ មធ្យោបាយព័ត៌មានមហាជនក្នុងជនរួមជាតិខ្មែរណាមបូ ថ្នាក់ដឹកនាំ ក្រុងកឹងធើ បានយកចិត្តទុកដាក់ចង្អុលការកាសែតកឹងធើបង្កើតកា សែតភាសាខ្មែរ។ ក្រោមការចង្អុលការដឹកនាំរបស់គណៈកម្មាធិការបក្ស ក្រុង គណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងការឧបត្ថម្ភគាំទ្ររបស់ គណៈចង្អុលការតីណាមបូ គណៈកម្មាធិការជនជាតិ គណៈរៀបរៀងកា សែតកឹងធើ បានបោះពុម្ពផ្សាយកាសែតភាសាខ្មែរលេខដំបូងបង្អស់ នៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០០៧ រួចបានប្រគេនជូនព្រះសង្ឃ សិស្សានុ សិស្ស និស្សិត កម្មាភិបាល យុទ្ធជន និងអ្នកមានប្រជាប្រិយភាពក្នុងជន រួមជាតិខ្មែរ។ លុះដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០០៧ ទំព័រព័ត៌មានអេឡិចត្រូ និកកាសែតកឹងធើភាសាខ្មែរ ត្រូវបានផ្សព្វផ្សាយលើបណ្តាញអិនធើ ណិតជាផ្លូវការ។ ក្រៅពីនោះ កាសែតកឹងធើភាសាខ្មែរនៅទាំងបោះពុម្ព ផ្សាយរៀងរាល់ឆ្នាំ ទស្សនាវដ្ដីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីទៀតផង ។ គិតមកទល់បច្ចុប្បន្ន កាសែតកឹងធើភាសាខ្មែរបានសកម្មភាពឈាន ចូលឆ្នាំទី១០ ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿនលឿន។ កាសែត ត្រូវបានអ្នកអានទទួលយកប្រកបដោយការគោរព និងក្លាយជាចំណីអា រម្មណ៍មិនអាចណាខ្វះបានក្នុងជីវភាព។ ព្រះតេជព្រះគុណតាំងណោ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ អនុប្រធានស មាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង វាយតម្លៃ៖ ឆ្លងកាត់ ដំណាក់កាលសកម្មភាព កាសែតកឹងធើភាសាខ្មែរមានជំហានរីក ចម្រើនបង្គួរ។ កាសែតមិនត្រឹមតែមានរូបភាពល្អៗប៉ុណ្ណោះទេ នៅថែម ទាំងមានខ្លឹមសារសម្បូរបែប ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃជីវភាព សង្គមរបស់ជនរួមជាតិខ្មែរណាមបូ។ នោះគឺលទ្ធផលដែលសម្រេចបាន ផ្ដើមពីគោលនយោបាយរបស់បក្ស និងរដ្ឋដែលគិតគូរដល់ជនរួមជាតិ ខ្មែរណាមបូ។ នៅបណ្តាខេត្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូច ត្រាវិញ កៀងយ៉ាង អាងយ៉ាង បាកលីវ។ល។ កាសែតកឹងធើភាសាខ្មែរ បានផ្ដល់ជូនដល់មូលដ្ឋានដោយឥតគិតថ្លៃ រួចត្រូវបានមិត្តអ្នកអាន ទទួលយកដោយក្ដីរីករាយ។
សមមិត្ត ថាច់ខេន អគ្គនិពន្ធនាយករង ទទួលបន្ទុកផ្នែកភាសាខ្មែរ ឲ្យ ដឹង៖ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន គណៈរៀបរៀងតែងដាក់ ចេញផែនការកែលម្អទាំងរូបភាពនិងខ្លឹមសារ។ ទន្ទឹមនឹងការធ្វើឲ្យរឹងមាំ កងជួរកម្មាភិបាលបំពេញការងារខាងកាសែតភាសាខ្មែរ ឲ្យកាន់តែប្រ សើរឡើង គណៈរៀបរៀងនៅទាំងខ្នះខ្នែងចុះទៅមូលដ្ឋានក្ដោបក្ដាប់ មតិយោបល់ស្ថាបនាពីសំណាក់មិត្តអ្នកអាន ដើម្បីធ្វើជាមូលដ្ឋានផ្លាស់ ប្ដូរព័ត៌មាន ប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេលខាងមុខ កងជួរ កម្មាភិបាលបំពេញការងារខាងកាសែតកឹងធើភាសាខ្មែរ នឹងបន្តការខិតខំ លើកកម្ពស់គុណភាពព័ត៌មាន ផ្សព្វផ្សាយតាមនិន្នាការសម័យទំនើប៕
តឹងភុក - សេរី