ស្របនឹងទិវាកុមារអន្តរជាតិ ថ្ងៃ១ ខែមិថុនា និងខែសកម្មភាព ដើម្បីកុមារឆ្នាំ២០១៦ ជាមួយនឹងបធានបទ "ដើម្បីជីវភាពសុវត្ថិភាព បង្ការប្រឆាំងគ្រោះថ្នាក់របួសដល់កុមារ" លោកប្រធានរដ្ឋ ត្រឹងដាយក្វាង ក៏បានជំនួបមុខតំណាងកុមារដែលមានស្ថានភាពលំបាកពិសេស៥៥រូប ។ នោះ គឺកុមារគំរូលេចធ្លោ តំណាងកុមារទូទាំងប្រទេសអំពីស្មារតីឆ្លង កាត់ការលំបាក ឈានឡើងសម្រេចបានស្នាដៃខ្ពស់ក្នុងការរៀនសូត្រ ហ្វឹកហាត់ ជាកូនលុះក្នុងដំបូន្មានសិស្សពូកែ ចៅឈ្លាសវៃរបស់អ៊ំហូ។ ប្អូនៗកុមារ៥៥រូប តំណាងកុមារមានស្ថានភាពលំបាកពិសេសចូលរួម ជួបជុំតំណាងកុមារនៅតំបន់នានាទូទាំងប្រទេស។
លោកប្រធានរដ្ឋ ត្រឹងដាយក្វាង ជំនួបមុខកុមារដែលមានស្ថានភាពក្រលំបាក។
ថ្វីត្បិតរស់នៅក្នុងលក្ខណៈលំបាកពិសេស ប៉ុន្តែប្អូនៗតែងមានស្មារតីពុះពារ ឆ្លងការលំបាក ឈានឡើងក្នុងជីវភាពរៀនសូត្រ ហ្វឹកហាត់។ ប្អូនៗ សុទ្ធតែជាសិស្សរៀនពូកែច្រើនឆ្នាំបន្តបន្ទាប់ មានប្អូនៗជាច្រើនសម្រេចបានលទ្ធផលខ្ពស់ក្នុងវគ្គប្រឡងថ្នាក់ស្រុក ថ្នាក់ខេត្ត ថ្នាក់ទូទាំងប្រទេស ៕
យោងតាម ហ្វាងយ៉ុង/VOV