ជាមួយនឹងប្រជាប្រិយភាព បទពិសោធន៍របស់ខ្លួន រយៈកាលកន្លង អ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច នៅលើភូមិសាស្រ្តក្រុង តែងរួមដំណើរជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាច និងកងកម្លាំងនគរបាល ក្នុងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់។
វរសេនីយ៍ឯក ប៊ូយត្រុងថេ នាយករងនគរបាល ក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់ព្រះ ឧបជ្ឈាយ៍ដាវញឺ ប្រធានគណៈអភិបាលព្រះពុទ្ធសាសនា វៀតណាមក្រុងកឹងធើ។
ប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់ក្រសួងនគរបាល គណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការប្រជាជន ក្រុង នគរបាលក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវបណ្តាបទបញ្ជា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពី" ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងបណ្តាជនជាតិភាគតិច ក្នុងបុព្វហេតុ កសាងនិងការពារមាតុភូមិ"។ ជាក់ស្តែងសឲ្យឃើញថា បណ្តាអានុភាព អមិត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានឧបាយកល សកម្មភាពច្រើនឡើង ដោយឆ្លៀតយកបណ្តាបញ្ហាស្មុគស្មាញដែលកើតមានឡើង សំដៅបង្កឲ្យមានការជ្រួលច្របល់ក្នុងជនជាតិភាគតិច។ កងកម្លាំងនគរបាល ធ្វើបានល្អការងារពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច ម្ចាស់ការប្រទះឃើញឧបាយកល ចិត្តគំនិតរបស់សត្រូវ ដែលជះឥទ្ធិពលទៅក្នុងតំបន់ជនជាតិភាគតិច ផ្សព្វផ្សាយបណ្តាវិធានការបង្ការ ពិសេសគឺចលនាមហាជនចូលរួមក្នុងបណ្តាសកម្មភាពបដិវត្ត នៅភូមិភាគ។ល។
អ្នកមានប្រជាប្រិយភាពភាគច្រើនមានចំណេះដឹងខ្ពស់ មានសីលធម៌ល្អ មានបទពិសោធន៍ច្រើនក្នុងការរស់នៅមានចិត្តខ្នះខ្នែង និងជាគំរូព្រមទាំងអស់ពីចិត្តពីថ្លើម ម្ល៉ោះហើយមានសមត្ថភាពបង្កឥទ្ធិពលដ៏ធំដល់ចិត្តគំនិត មនោសញ្ចេតនារបស់ជនជាតិភាគតិច។ ពាក្យសម្តី ទង្វើរបស់អ្នកមានប្រជាប្រិយភាព គឺជាគំរូសម្រាប់ជនជាតិភាគតិចស្តាប់តាម និងជឿតាម។ អាស្រ័យហេតុនោះ នគរបាលក្រុង តែងធ្វើសេនាធិការជូនរដ្ឋអំណាច បង្កលក្ខណៈ ដើម្បីអ្នកមានប្រជាប្រិយភាពបានក្លាយជា សមាជិកក្នុងបណ្តា" កងកម្លាំងស្នូល" នៅមូលដ្ឋានដើម្បីពង្រីកស្មារតី ទទួលបន្ទុករបស់អ្នកមានប្រជាប្រិយភាព ក្នុងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។ តាមស្ថិតិ ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦ ឃើញថា មានជនជាតិភាគតិច៣១៧នាក់ បានចូលរួមក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អ្នកមានប្រជាប្រិយភាពជាច្រើនទៀត ជាសមាជិក របស់ក្រុមប្រជាជនយាមល្បាត ក្រុមសម្រុះសម្រួល ក្រុមប្រជាស្វ័យត្រាណ។ល។ ក្លាយជាកងកម្លាំងដ៏សំខាន់ក្នុងការងារចលនាប្រជាជន ចូលរួមបណ្តាសកម្មភាពការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅភូមិភាគ។ នគរបាលក្រុងកឹងធើ ជានិច្ចកាលធ្វើបានល្អការផ្តល់ពត៌មាន ផ្សព្វផ្សាយយល់ត្រឹមត្រូវអំពីគោលការណ៍គោលមាគ៌ា គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ បំពាក់បំបន់ជូនអ្នកមានប្រជាប្រិយភាពអំពីចំណេះដឹងខាងការចលនាប្រជាជនចូលរួម ដោះស្រាយកិច្ចការដែលទាក់ទងនឹងសន្តិសុខសណ្ដាប់ធ្នាប់។ ទន្ទឹមនឹងនោះ ធ្វើឲ្យច្បាស់លាស់ឧបាយកល វិធីសាស្រ្ត កលល្បិច សកម្មភាព ឆ្លៀតយកបញ្ហាជនជាតិ សាសនា ដើម្បីបំបែកផែនមហាសាមគ្គីទូទាំង ជនជាតិ ដែលប្រឆាំង បំផ្លិចបំផ្លាញបដិវត្តន៍វៀតណាម។ល។ ផ្តើមពីនោះ ចលនាជនរួមជាតិជាជនជាតិភាគតិចប្រតិបត្តិតាមច្បាប់ មិនធ្វើតាមការបញ្ចុះបញ្ចូលរបស់សត្រូវដែលប្រឆាំងនឹងបក្ស រដ្ឋយើង។
ខ្លួនអ្នកមានប្រជាប្រិយភាពក្នុងជីវភាពសាមញ្ញប្រចាំថ្ងៃ តែងផ្សារភ្ជាប់ជាមួយនឹងការទទួលបន្ទុកចំពោះសហគមន៍ ពិសេសគឺសកម្មភាពសាសនា។ អាស្រ័យហេតុនោះ នគរបាលក្រុងបានធ្វើសេនាធិការជូនរដ្ឋអំណាចដោះស្រាយបានទាន់ពេល នូវគោលបំណងសមហេតុសមផល របស់អ្នកមានប្រជាប្រិយភាព ដូចជាជួសជុលវត្ត ឬកន្លែងធ្វើសក្ការៈបូជា កសាងសំណង់វប្បធម៌ ទាក់ទងនឹងពុទ្ធសាសនាទក្ខិណនិកាយព្រម ទាំងជំនួយផ្នែកខាងសម្ភារៈនិងស្មារតីជូនអ្នកមានប្រជាប្រិយភាព និង គ្រួសារក្នុងពេលដែលមានអាសន្នអន់ក្រ ឬឈឺថ្កាត់។ រៀងរាល់ឆ្នាំនៅពេលបើកបវេសនកាលសិក្សាថ្មី នគរបាលក្រុងតែងជំនួយអាហារូបករណ៍ ប្រាក់ជូនរង្វាន់ សៀវភៅបិចដល់កូនចៅអ្នកមានប្រជាប្រិយភាព ដែលមានស្ថានភាពគ្រួសារជួបការលំបាក ហើយសង្វាត់រៀនសូត្រ បង្ក លក្ខណសម្បត្តិងាយស្រួលជូនកូនចៅអ្នកមានប្រជាប្រិយភាព មានការងារធ្វើ ក្រោយពីរៀនចប់ចេញសាលា រកបានការងារធ្វើតាមមុខជំនាញ ដែលបានបណ្តុះបណ្តាល។ ក្រៅពីនោះ នាឱកាសបុណ្យទានម្តងៗ នគរបាលក្រុងតែងអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនទេយ្យទាន ដល់បណ្តាវត្តខ្មែរ ចិន និងអ្នកមានប្រជាប្រិយភាព។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលឲ្យអ្នកមានប្រជាប្រិយភាពឆ្នើមៗ នៅលើភូមិភាគ បានទៅទស្សនា ទំនាក់ទំនងរៀនសូត្របទពិសោធន៍ពីខេត្ត ក្រុងនានា ក្នុងទូទាំងប្រទេស។ ធ្វើសេនាធិការទាន់ពេលជូនដល់គ្រប់ផ្នែកគ្រប់ ថ្នាក់ជូនរង្វាន់ដល់អ្នកមានប្រជាប្រិយភាព ដែលមានស្នាដៃឆ្នើមក្នុងការធានាសន្តិសុខសណ្ដាប់ធ្នាប់។ ឆ្លងតាមរយៈនោះ ដោះស្រាយសមស្របតាមគោលបំណង សមហេតុសមផលរបស់អ្នកមានប្រជាប្រិយ ភាព ប្រការនេះ បានរួមចំណែកធ្វើឲ្យនគរបាលនឹងអ្នកមានប្រជាប្រិយភាពកាន់តែជិតដិតគ្នាជាងទៀត ញុាំងឲ្យអ្នកមានប្រជាប្រិយភាពកាន់តែជឿជាក់ទំនុកចិត្ត សកម្មចូលរួមការងារធានាសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ។ ទន្ទឹមនឹងនោះ នគរបាលក្រុងនៅទាំងយកចិត្តទុកដាក់ បញ្ជូនកម្មាភិបាលគ្រប់សមត្ថភាព និងមានចំណេះដឹងដល់ព្រមសម្រាប់ បំពេញការងារចលនាអ្នកមានប្រជាប្រិយភាព។ ក្នុងកិច្ចការកម្មាភិបាល គប្បីមានការយល់ដឹងជ្រៅជ្រះអំពីចំណេះដឹងជនជាតិ គប្បីចេះភាសាជនជាតិ។ល។ សំដៅឆ្លើយតបនឹងការងារ នគរបាលក្រុងបានបញ្ជូនកម្មាភិបាលជនជាតិ ឲ្យទទួលបន្ទុកផ្ទាល់ខាងការចលនាអ្នកមានប្រជា ប្រិយភាពក្នុងបណ្តាជនជាតិភាគតិច ព្រមទាំងលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល ដើម្បីកម្មាភិបាល យុទ្ធជនរៀនសូត្រ សិក្សាស្រាវជ្រាវ អំពីវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិភាគតិច។
ការចលនាអ្នកមានប្រជាប្រិយភាពក្នុងបណ្តាជនជាតិភាគតិច ជានិច្ចកាលតែងមានអត្ថន័យដ៏សំខាន់ គប្បីយកចិត្តទុកដាក់ជម្រុញថែមទៀត ។ ការដែលពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងបណ្តាជនជាតិភាគតិច ចូលរួមមានប្រសិទ្ធភាពក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្តក្រុងកឹងធើ គឺជាការងារមួយជាប្រចាំរបស់នគរបាលក្រុង និងត្រូវបានរក្សាជាបន្តនាពេលខាងមុខ៕
ប្រែ៖ សុផន