08/03/2016 - 09:06

នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ថានភាពសេដ្ឋកិច្ច-សង្គមបន្ត ការវិវឌ្ឍន៍យ៉ាងសកម្ម

ក្នុងសម័យប្រជុំរដ្ឋាភិបាល តាមកាលកំណត់ខែ២-២០១៦ នាយករដ្ឋ​មន្រ្តី ង្វៀនតឹងយ៉ុង វាយតម្លៃៈ ស្ថានភាពសេដ្ឋកិច្ច-សង្គមខែ២ និង២ខែ​ដើមឆ្នាំ២០១៦ បន្តការវិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ។ គ្រប់ក្រសួង ​ផ្នែក ភូមិភាគនិងទូទាំងប្រព័ន្ធនយោបាយ បានខិតខំប្រឹងប្រែងក្នុងការ​ផ្សព្វផ្សាយអនុវត្តនូវសេចក្ដីសម្រេចរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល។ ម៉ា​ក្រូសេដ្ឋកិច្ចរក្សាលំនឹងជាបន្ត នីហរ័ណ២ខែដើមឆ្នាំកើនឡើង បើប្រៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លង។

នាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង ដឹកនាំសម័យប្រជុំរដ្ឋាភិបាល ខែ២/២០១៦។

ទន្ទឹមនឹងការសន្និដ្ឋានលទ្ធផល ដែល​សម្រេចបាននាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង បានឆ្លុះបញ្ចាំងនូវភាព​ឱន​ ថយ​ភាពលំបាកដែលក្រសួង ផ្នែក ភូមិភាគនានា គប្បីយកចិត្តទុកដាក់ ។ លោកនាយករដ្ឋមន្រ្តី សំណូមពរ គប្បីមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពព្រមៗគ្នា ក្នុងការបង្ការអាកាសធាតុត្រជាក់ខ្លាំងនៅ ភាគខាងជើង រាំងស្ងួត ជ្រាបជាតិប្រៃនៅភាគកណ្ដាល តីង្វៀងវាលរាបទន្លេគឺវឡុង បង្ការទប់ស្កាត់រោគឆ្លងរាលដាល។ ជំនួយបានទាន់ពេលគ្រួសារប្រជាជនដែលទទួលរងការខួចខាត ដើម្បីឆាប់លំនឹងជីវភាព បង្កបង្កើនផលឡើងវិញ។ ពន្លឿនល្បឿនកសាង ដើម្បីឆាប់បានដាក់ឲ្យប្រើប្រាស់សំណង់ផ្គត់ផ្គង់ផលិតកម្ម ធានាទឹកស្រោចស្រពសម្រាប់ការផលិតកសិកម្ម និងទឹកស្អាតប្រើប្រាស់ជូនប្រជាជន។ល។

ផ្អែកលើមូលដ្ឋាននៃការវាយតម្លៃ អំពាវនាវដល់ភូមិភាគនិងគ្រប់ក្រសួង គប្បីខិតខំប្រឹងប្រែងជម្នះរាល់ការលំបាក  លោកនាយករដ្ឋមន្រ្តី ចង្អុលការបន្តផ្ដុំកម្លាំង ជំរុញអភិវឌ្ឍផលិតកម្មពាណិ្ជជកម្ម។ ជំរុញយ៉ាងខ្លាំងក្លាការងារកំណែទម្រង់រដ្ឋបាល កែលម្អ បរិស្ថានវិនិយោគទុនពាណិជ្ជកម្ម ពង្រីកទីផ្សារប្រើប្រាស់ផលិតផលរបស់វៀតណាម ក្នុងបរិការណ៍ ប្រទេសយើងបានធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិទូលំទូលាយ ។ សកម្មម្ចាស់ការសិក្សាស្រាវជ្រាវ ដាក់ចេញវិធានការណ៍ដោះស្រាយ បង្កើនការប្រមូលថវិការដ្ឋ រឹតបន្ដឹងចំណាយ អនុវត្តការប្រិតសំចៃយ៉ាងម៉ឹងម៉ាត់ ប្រឆាំងភាពខ្ជះខ្ជាយ ធានាតុល្យភាពចំណូលចំណាយថវិការដ្ឋ ។ ចំណាត់វិធានការណ៍ដោះស្រាយព្រមៗគ្នា ដើម្បីធានាសុខុមាលភាព សង្គម ផលប្រយោជន៍សង្គម កាត់បន្ថយភាពក្រីក្រដោយចីរភាពនិងកសាងជនបទថ្មី។ ជំរុញការអភិវឌ្ឍន៍ សុខាភិបាល វប្បធម៌ អប់រំផ្សារភ្ជាប់នឹងធានាវឌ្ឍនភាព សមភាពសង្គម។ មិនបង្អង់ការពង្រឹង សក្ដានុភាព សន្តិសុខ-ការពារប្រទេស រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ធានារឹងមាំខឿនឯករាជ្យ អធិបតេយ្យភាពប្រទេសជាតិ។ អនុវត្តកាន់តែប្រសើរជាងទៀតការងារសារព័ត៌មាន ដើម្បីបង្កការ ឯកភាពក្នុងសង្គម អនុវត្តជោគជ័យសេចក្ដីសម្រេចរបស់បក្ស រដ្ឋាភិបាល។ ក្រៅពីនោះ នាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង សំណូមពរគ្រប់ក្រសួង ផ្នែកដែលពាក់ព័ន្ធ ត្រៀមបម្រុងឲ្យបានល្អនូវរាល់សេចក្ដីរាយការណ៍របស់រដ្ឋាភិបាល ដើម្បីបម្រើការឲ្យសម័យប្រជុំលើកទី១១ (រដ្ឋ សភានីតិកាល XIII ) ៕

ថាញ់ផុង(បូកសរុប)-​ប្រែៈពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនតឹងយ៉ុង