អ្នកមីងតាំងធីមាញ់ នៅភូមិយុងឌិញ ឃុំដាយអាង ស្រុកថ្កូវ ខេត្តត្រាវិញ ចាកផុតពិភាពក្រីក្រផ្តើមពីរបរត្បាញបន្ទោះប្រវេណី។
បងស្រីតាំងធីមាញ់កំពុងត្បាញបន្ទោះ។
អ្នកមីងតាំងធីមាញ់ អាយុ៥១ឆ្នាំ ពីមុនគ្មានរបរលំនឹង ម៉្លោះហើយទៅធ្វើការឈ្នួល។ ឆ្នាំ២០១៧ អ្នកមីងបានសាខាសមាគមនារីភូមិយុងឌិញ ចលនាចូលក្រុមត្បាញបន្ទោះមុខទំនិញសិប្ប-វិចិត្រកម្ម ហើយដោយបានប្រធានក្រុម និងសមាជិកជួយណែនាំ ម៉្លោះហើយអ្នកមីងព្យាយាមរៀនរបរ។ បច្ចុប្បន្ន ក្នុងរយៈកាល២ថ្ងៃអ្នកមីងត្បាញបានផលិតផលប្រមាណពី៥០-៦០ លក់បានប្រាក់ប្រមាណពី១១០.០០០ដល់១៥០.០០០ដុង។ ដោយសាររកបានប្រាក់ចំណូលលំនឹង ម៉្លោះហើយសមាជិក២នាក់ទៀតក្នុងគ្រួសារអ្នកមីងបានសូមចូលក្រុមសហការផលិត។
អ្នកមីងមាញ់ ចែករំលែក៖ "ពីមុនខ្ញុំធ្លាប់ត្បាញមុខទំនិញខ្នាតធំ មានដូច៖ ល្អីកញ្ជើ កញ្ឆែ។ល។ ត្បាញទំនិញសិប្ប-វិចិត្រកម្ម វត្ថុអនុស្សាវរីយ៍ខ្នាតតូចពិបាកត្បាញ ទាមទារបច្ចេកទេសខ្ពស់។ ដោយបានក្រុមត្បាញបន្ទោះជួយណែនាំដោយអស់ពីចិត្ត ទើបខ្ញុំចេះស្ទាត់របរ។ ឥឡូវខ្ញុំថ្នឹកដៃត្បាញ ធ្វើបាននូវផលិតផលច្រើនរកបានប្រាក់ចំណូលច្រើនជាង ខ្ញុំចាយវាយប្រិតសំចៃទុកប្រាក់សងបំណុលធនាគារ"។ ទន្ទឹមនឹងនោះ អ្នកមីងមាញ់នៅទាំងបានធនាគារគោលនយោបាយសង្គមស្រុកថ្កូវ ឲ្យបុល៣០លានដុង ដើម្បីទិញគោចិញ្ចឹម បច្ចុប្បន្នគោកំពុងធាត់ធំ។ ឆ្នាំ២០១៥ គ្រួសារអ្នកមីងមាញ់បានទទួលស្គាល់ចាកផុតពីភាពក្រីក្រ។
បងឡឹមវុាំងចាញ់ លេខាសាខាបក្សភូមិ និងជាប្រធានភូមិយុងឌិញ បញ្ជាក់៖ "ពីមុនគ្រួសារបងស្រីតាំងធីមាញ់ ជាគ្រួសារក្រីក្រ ប៉ុន្តែអាស្រ័យយកចិត្តទុកដាក់ធ្វើការរកទទួលទាន ឈានឡើងក្នុងជីវភាព ស៊ូទ្រាំលំបាកជ្រើសយកទម្រង់រូបភាពថ្មីៗ មកអនុវត្តទើបគ្រួសារបងស្រីបានចាកផុតពីភាពក្រីក្រ។ បងស្រីនៅទាំងចូលរួមរាល់លើកហ្វឹកហាត់ ណែនាំបច្ចេកទេសត្បាញបន្ទោះខ្នាតតូច មានដូច៖ ថូផ្កាកន្រ្តកផ្កា កញ្ឆែ កញ្ឆែផ្កា ក្រឡឈើចាក់ឆ្មេញ។ល។ ដល់សមាជិកថ្មី។ ផលិតផល សិប្ប-វិចិត្រកម្មទាំងនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញអតិថិជននិងលក់បានថ្លៃជាង។ គ្រួសារបងស្រីមាញ់ មានសមាជិក៣នាក់ចូលក្រុមត្បាញបន្ទោះ អាចនឹងរកបានប្រាក់ចំណូលលំនឹងលើកស្ទួយជីវភាពគ្រួសារ"៕
សឺនម៉ាល័យ-មុនី