វីធ្វីជាស្រុកតំបន់ឆ្ងាយរបស់ខេត្តហូវយ៉ាង មានគ្រួសារជនរួមជាតិខ្មែរ រស់នៅចំនួន១.១៦៤គ្រួសារ មាមីងនៅប្រមូលផ្តុំនៅឃុំនានា មានដូច៖ ឃុំវីធ្វី វីប៊ិញ។ល។ អាស្រ័យការឧបត្ថម្ភរបស់រដ្ឋ ទើបជីវភាពមាមីងជនរួមជាតិខ្មែរក្នុងរយៈពេលកន្លងមានភាពប្រសើរជាងមុនច្រើន។
ផ្នែកហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិចរស់នៅ នៅវីធ្វី ត្រូវបានវិនិ
យោគទុនកសាងសមរម្យ។
តាមប្រសាសន៍លោកគីហ៊ីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឲ្យដឹង៖ រយៈពេលកន្លង ស្ថានភាពសេដ្ឋកិច្ចនិងការរស់នៅរបស់ជនរួមជាតិភាគតិចនៅវីធ្វីមានភាពលំនឹង កម្មវិធី គម្រោងនានា ត្រូវបានវិនិយោគទុនជាបន្ត បង្កលក្ខណសម្បត្តិជួយមាមីងពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព។ ផ្តើមពីគោលនយោបាយឧបត្ថម្ភនានារបស់រដ្ឋាភិបាល តួយ៉ាងដូច៖ កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅឃុំលំបាកពិសេស តំបន់ជនរួមជាតិភាគតិច (ហៅកាត់កម្មវិធី១៣៥) និងកម្មវិធី គម្រោងផ្សេងៗជាច្រើន។ល។ បានរួមចំណែកកែលម្អនិងលើកស្ទួយជីវភាព សម្ភារៈ ស្មារតី ជូនជនរួមជាតិភាគតិច។ មាមីងជនរួមជាតិមិនរួញរាក្នុងការបង្វែរ រចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ពង្រីកទម្រង់រូបភាពចិញ្ចឹមសត្វ មានដូច៖ ចិញ្ចឹមជ្រូក មាន់ ទា ត្រី។ល។ ទន្ទឹមនឹងនោះ ដាំដំណាំរួមផ្សំ រយៈពេលខ្លីទៅតាមរដូវកាល ដើម្បីបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារ។ រយៈពេលកន្លង ស្រុកវីធ្វីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គម្រោងពិសេសរបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច។ ក្រៅពីនោះ ស្រុកក៏បានអនុវត្តសេចក្តីសម្រេចចិត្តលេខ៥៧១-QĐ/HU ចុះថ្ងៃ ២៥ ខែឧសភា ឆ្នាំ២០១៦ របស់កម្មាធិការបក្សស្រុក ស្តីពីការពង្រឹង គណៈចលនាភូមិជម្នះលំបាកចាកផុតពីភាពក្រីក្រដោយចីរភាព នៅតំបន់ជនរួមជាតិខ្មែរដំណាក់កាល២០១៥-២០២០។ អាស្រ័យហេតុនោះ អត្រាគ្រួសារខ្មែរក្រីក្រត្រូវបានកាត់បន្ថយជាលំដាប់។
តាមប្រសាសន៍របស់បងង្វៀនវ៉ាំងថាញ់ អនុប្រធានការិយាល័យជនជាតិស្រុកវីធ្វី ការិយាល័យជនជាតិបានសហការអនុវត្តនូវទម្រង់រូបភាព ចាកផុតពីភាពក្រីក្រដោយចីរភាពក្នុងតំបន់ជនរួមជាតិភាគតិច។ ក្នុងនោះ មានទម្រង់រូបភាពចាកផុតពីភាពក្រីក្រ នៅភូមិ៨ ឃុំវីធ្វី។ ឆ្លងតាមរយៈនោះ ផ្តើមពីគ្រួសារក្រីក្រ៣១,៥% កាត់បន្ថយនៅ២៦,៤% គ្មាននៅគ្រួសារជិតក្រ។ គ្រួសារមានទឹកស្អាតប្រើប្រាស់សម្រេច៧០% គ្រួសារមានអគ្គិសនីប្រើប្រាស់សម្រេច៩៩%។ ចំពោះស្ថានភាពនៃការប្រែប្រួល អាកាសធាតុធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់មាមីងយ៉ាងខ្លាំង ពិសេសគឺបាតុភូតជ្រាបជាតិប្រៃអូសបន្លយ ស្រុកបានម្ចាស់ការលើកទំនប់ទប់ទឹកប្រៃ ជួយប្រជាជនលំនឹងជីវភាព។ បងយ័ញល្វឹង លេខាសាខា បក្សភូមិនិងជាប្រធានភូមិ៦ ឃុំវីធ្វី ចែករំលែក៖ "អាស្រ័យទប់ទឹកប្រៃបានទាន់ពេល ទើបប្រជាជនលើភូមិសាស្រ្តធ្វើការដាំដុះនិងចិញ្ចឹមសត្វបានជាធម្មតា ម៉្លោះហើយរកបានប្រាក់ចំណូលលំនឹង"។
ថ្វីបើដូច្នេះ បច្ចុប្បន្នអត្រាគ្រួសារក្រីក្រ តាមបទដ្ឋានថ្មីក្នុងជនរួមជាតិខ្មែរនៅវីធ្វីនៅមានកម្រិតខ្ពស់បង្គួរ។ ព្រោះហេតុនោះ គណៈកម្មាធិការប្រជាជនស្រុកវីធ្វី កំពុងកសាងបន្ថែមនូវទម្រង់រូបភាពឧបត្ថម្ភពង្រីកសេដ្ឋកិច្ច ដើម្បីជនរួមជាតិភាគតិចអនុវត្តសំដៅកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅពេលខាងមុខ៕
ហាថាញ់-មុនី