ក្នុងក្របខ័ណ្ឌសកម្មភាពនានារបស់មហាសន្និបាត ប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី IX ក្រុមប្រឹក្សាប្រឡងប្រណាំង-ស្ងើចសរសើរ និងជូនរង្វាន់មជ្ឈិម បានរៀបចំពិធីលើកតម្កើងគំរូជឿនលឿនទាំងឡាយក្នុងការចលនាប្រឡងប្រណាំង" ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី"។
នាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង ជូនទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល ដល់ស្រុកចំនួន១០ សម្រេចបទដ្ឋានជនបទថ្មី។
ក្រោយរយៈកាល៥ឆ្នាំ ការអនុវត្តន៍ចលនាប្រឡងប្រណាំង "ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី" ទទួលបានលទ្ធផលដ៏សំខាន់។ ការចលនានេះពិតប្រាកដបានសីុជម្រៅក្នុងបញ្ហាជីវភាព ហើយត្រូវបានប្ ជាជនគាំទ្រ ការងារនេះជាការចលនាររបស់ខ្លួនពិតប្រាកដ និងនាំមកផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន មិនត្រឹមតែនៅចំពោះមុខប៉ុណ្ណោះទេ តែនៅទាំងមានអត្ថន័យយូរអង្វែងនិងក្លាយជាការចលនាមួយដ៏សំខាន់ ហើយជាការងារស្នូលក្នុងរយៈកាលកន្លង ដោយមានទម្រង់រូបភាព របៀបអនុវត្តល្អៗជាច្រើន បង្កបានជាភាពផ្លាស់ថ្មីនៃជនបទវៀតណាម។
ពិធីនេះជាព្រឹត្តិការណ៍មួយដ៏សំខាន់ មានអត្ថន័យជ្រាលជ្រៅ អះអាងពីលទ្ធផលនៃការចលនាប្រឡងប្រណាំងស្នេហាជាតិនិយាយរួម និងជាទិវាលើកតម្កើងបណ្តាសមូហភាពគំរូ ក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំង"ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី"។
នៅក្នុងពិធីនេះ ជំនួសគណៈដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្រ្តី ង្វៀនតឹងយ៉ុង អនុប្រធានរដ្ឋ ង្វៀនធីយ៉ង ឧបនាយករដ្ឋមន្រ្តី វ៉ូវវាំុងនិញ បានជូនរង្វាន់ដ៏ខ្ពង់ខ្ពស់ចំពោះបណ្តាក្រសួង គណៈ ផ្នែក ភូមិភាគ ស្ថាប័ន អង្គភាពដែលមានស្នាដៃក្នុងការអនុវត្តន៍ ចលនាកសាងជនបទថ្មី។
ជាក់ស្តែង នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនតឹងយ៉ុង បានជូនឥស្សរិយយសពលកម្មលេខ១ ជូនភូមិភាគចំនួន១៣ និងទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាលជូនស្រុកចំនួន១០សម្រេចបទដ្ឋានជនបទថ្មី។ អនុប្រធានរដ្ឋ ង្វៀនធីយ៉ង ជូនគ្រឿងឥស្សរិយយសពលកម្មលេខ១ ជូនក្រសួង គណៈ ផ្នែកចំនួន១៤។ ឧបនាយករដ្ឋមន្រ្តី វ៉ូវវាំុងនិញ ជូនប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលដល់ឃុំចំនួន៦០ នៅទូទាំងប្រទេសដែលសម្រេចបទដ្ឋានជនបទថ្មី៕
ប្រភពៈ baochinhphu.vn -ប្រែសម្រួលៈសឺនម៉ាល័យ