14/12/2015 - 15:16

ស្ងើចសរសើរអ្នកមានប្រជាប្រិយភាពក្នុងសាសនា ជនជាតិភាគតិច

ខេត្តត្រាវិញ បានរៀបចំសន្និបាតស្ងើចសរសើរគំរូឈានមុខទាំងឡាយ ក្នុងសាសនា និងជនជាតិភាគតិចរបស់ខេត្តដំណាក់កាល២០១១-២០១៥។

 ស្ងើចសរសើរ និងជូនរង្វាន់ដល់បុគ្គលសម្រេចស្នាដៃជឿន លឿននៅក្រុងត្រាវិញ។

ប្រាំឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពក្នុងសាសនា និងក្នុងជនជាតិភាគ តិចនៅខេត្តត្រាវិញ តែងពង្រីកតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវ គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ឆ្លងតាម រយៈនោះ មានគំរូលេចធ្លោជាច្រើន ដូច៖ ព្រះឧបជ្ឈាយ៍ថាច់អន ព្រះ ឧបជ្ឈាយ៍ថាច់សុខសាន្ត ព្រះឧបជ្ឈាយ៍យ៉ីបតឺយ ជាដើមមានការរួម វិភាគទានយ៉ាងច្រើនក្នុងការចលនាកសាងហេដ្ឋារចនាសម្ព័ន្ធ ឃោស នា ផ្សព្វផ្សាយដល់ព្រះសង្ឃនិងជនរួមជាតិខ្មែរ អនុវត្តបានល្អនូវគោល ការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ក្នុងអំឡុង៥ឆ្នាំនេះ    មន្ត្រីសង្ឃចលនាកសាងផ្ទះជូនគ្រួសារក្រីក្របាន៨០ខ្នង កសាង ស្ពានជនបទបាន២៥ខ្សែ ឧបត្ថម្ភគ្រួសារក្រីក្រអភិវឌ្ឍផលិតកម្ម សិស្ស ក្រីក្របានទៅរៀនសូត្រ និងរៀបចំការពិនិត្យព្យាបាលជំងឺជូនអ្នកក្រ ជាដើម។ អ្នកមានប្រជាប្រិយភាពជាច្រើនចូលរួមបានល្អកម្មវិធី សុខុ មាលភាពសង្គម សកម្មរួមវិភាគទានកសាងមូលនិធិដើម្បីអ្នកក្រ ថែទាំ ជនពិការ ជនអនាថាគ្មានទីពឹង។

នៅក្នុងអង្គសន្និបាត តំណាងទាំងឡាយដែលជាជនជាតិភាគតិច បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ឆ្លើយតបទៅនឹងមតិគោលបំណង របស់មាមីងបានទាន់ពេល បង្កបានការផ្លាស់ប្តូរយ៉ាងប្រត្យក្សខាងការ យល់ដឹងនិងសតិអារម្មណ៍។ ផ្តើមពីនោះ ជនជាតិភាគតិចសកម្មចូល រួមរាល់ចលនាសកម្មភាពបដិវត្តន៍នៅភូមិភាគ នឹងនរចិត្តពលកម្មផលិត ធ្វើអាជីវកម្ម អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ រួមចំណែក ជំរុញសេដ្ឋកិច្ច-សង្គមកិច្ចភូមិភាគអភិវឌ្ឍ។

ខេត្តត្រាវិញមានប្រជាជនរស់នៅជាង១លាននាក់ ក្នុងនោះជនរួមជាតិ ខ្មែរស្រូបអត្រាជាង៣០%នៃចំនួនប្រជាជនរួមជនជាតិ ចិនស្រូបអត្រា ជិត១%។ ដោយសារការខ្នះខ្នែងរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជន ក្នុងខេត្ត ព្រមជាមួយនឹងភាពសកម្មរបស់អ្នកមានប្រជាប្រិយភាព ឃើញ ថាជីវភាពជនជាតិភាគតិចក្នុងខេត្ត បានកែលម្អឥតឈប់ឈរ; អត្រាគ្រួ សារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះ៤%ជារៀងរាល់ឆ្នាំ; មុខមាត់ជនបទ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន អត្រាសិស្សខ្មែរប្រឡងជាប់ចូល រៀនសកលមហាវិទ្យាល័យនានាកាន់តែច្រើន ដំណាក់សុខាភិបាលនិង មន្ទីរពហុព្យាបាលនៅតំបន់មានជនរួមជាតិខ្មែរតែងមានវេជ្ជបណ្ឌិត ដំ ណាក់សុខាភិបាលនៅតំបន់ជនជាតិខ្មែរលើភូមិសាស្រ្តខេត្ត សម្រេច បទដ្ឋានជាតិជិត៨៦%គ្រួសារក្រីក្រ បានជូនប័ណ្ណធានាហានិភ័យសុខា ភិបាល។

គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ អនុវត្តតាមការប្រគល់សិទ្ធិរបស់ លោកប្រធានរដ្ឋ បានជូនគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់ លេខ ៣ ដល់កម្មាភិបាលនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្តត្រាវិញ២រូប បានចូលនិវត្តន៍រួច ដោយមានស្នាដៃឆ្នើមក្នុងដំ ណើរការបំពេញការងារ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ បុគ្គល៥១រូបបានទទួលមេដាយអនុស្សាវរីយ៍ ពី ព្រោះបុព្វហេតុមហាសាមគ្គីជនជាតិ និងបុគ្គល៤១រូបបានទទួលប័ណ្ណ សរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ៕

ថាញ់ហ្វា(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្តត្រាវិញ