14/12/2015 - 15:10

មហាសន្និបាតប្រឡងប្រណាំងទូទាំងប្រទេសលើកទី៩បានសម្រេចជោគជ័យល្អប្រសើរ

មហាសន្និបាតប្រឡងប្រណាំងទូទាំងប្រទេសលើកទី៩ បានប្រព្រឹត្តឡើងក្នុងអំឡុង២ថ្ងៃ ចាប់ពីថ្ងៃ៦ដល់ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៥។ មហាសន្និបាតបានស្តាប់របាយការណ៍ បូកសរុបចលនាប្រឡងប្រណាំង និងការងារស្ងើចសរសើរជូនរង្វាន់រយៈកាល៥ឆ្នាំ(២០១០-២០១៥) និងទិសដៅ ភារកិច្ចដំណាក់កាល២០១៥-២០២០ អាស្រ័យដោយលោកស្រី អនុប្រធានរដ្ឋ ង្វៀនធីយ៉្វង អនុប្រធានទីមួយក្រុមប្រឹក្សាប្រឡងប្រណាំង ស្ងើចសរសើរជូនរង្វាន់មជ្ឈិមធ្វើរបាយការណ៍ ព្រមទាំងស្តាប់របាយការណ៍ ពិភាក្សារបស់សមូហភាពនិងបុគ្គលជាគំរូឆ្នើមពិសេសនៃបណ្តាក្រសួង គណៈ ផ្នែក អង្គការមជ្ឈិម និងភូមិភាគទាំងឡាយ។ 

នាយករដ្ឋមន្ត្រី ង្វៀនតឹងយ៉ុង ជូនគ្រឿងឥស្សរិយយស ពលកម្មលេខ១ ដល់បណ្តាខេត្តដែលមានស្នាដៃឆ្នើមក្នុង ការកសាងជនបទថ្មី។  

មហាសន្និបាតបានស្ងើចសរសើរ លើកតម្កើងបណ្តាគំរូក្នុងចលនាប្រឡងប្រណាំង " ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី" និងទំនាក់ទំនងជាមួយនឹងគំរូឆ្នើមៗ ក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិដំណាក់កាល២០១១-២០១៥។ មហាសន្និបាតបានឯកភាពការវាយតម្លៃ ចលនាប្រឡងប្រណាំងស្នេហាជាតិ និងការងារស្ងើចសរសើរជូនរង្វាន់ រយៈកាល៥ឆ្នាំកន្លង មានការផ្លាស់ប្តូរថ្មីច្រើនប្រកបដោយភាពជាក់ស្តែងនិងប្រសិទ្ធភាព។ បណ្តាចលនាប្រឡងប្រណាំងរីកចម្រើនយ៉ាងខ្លាំងក្លាទូលំទូលាយ បង្កជាកម្លាំងចលករយ៉ាងសំខាន់ រួមចំណែកអនុវត្តជោគជ័យភារកិច្ចនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេស របស់បណ្តាថ្នាក់បណ្តាផ្នែកនិងនៅតាមស្ថាប័ន អង្គការ អង្គភាពនីមួយ ៗ។

លោកស្រី អនុប្រធានរដ្ឋ ង្វៀនធីយ៉្វង បានស្នើបណ្តាក្រសួង គណៈ ផ្នែក រណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោបាយសង្គមនិង​បណ្តាភូមិភាគ គប្បីក្តាប់និងយោងទៅតាមខ្លឹមសារប្រឡងប្រណាំង​ដំណាក់កាល ២០១៦ - ២០២០ជាមួយនឹងបធានបទ" សាមគ្គី ច្នៃប្រតិដ្ឋ ប្រឡងប្រណាំងកសាង និងការពារមាតុភូមិ" ដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោកង្វៀនតឹងយ៉ុង ទើបបំផុសចលនា និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកង្វៀនថៀនញ៉ឹង ទើបតែតំណាងឲ្យប្រជាជនគ្រប់ជាន់ស្រទាប់សម្តែងនូវការគាំទ្រ។ បន្តការជំរុញយ៉ាងខ្លាំងក្លានូវចលនាប្រឡងប្រណាំងស្នេហាជាតិនិងអនុវត្តការងារស្ងើចសរសើរជូនរង្វាន់នៅក្នុងដំណាក់កាល២០១៦-២០២០ ពីមួយ​ថ្ងៃទៅមួយថ្ងៃកាន់តែមានភាពជាក់ស្តែង ប្រសិទ្ធភាពរួមចំណែកអនុវត្តជោគជ័យសេចក្តីសម្រេចនៃមហាសន្និបាតតំ​ណាង​ទូទាំងប្រទេស លើករបស់បក្សនាពេលខាងមុខ៕

យោងតាម៖ Chinhphu.vn -សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គ្រឿងឥស្សរិយយស