08/12/2015 - 08:24

អ្នកតំណាង២.០០០រូបចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៩

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៩ ជាមួយនឹងបធានបទ "សាមគ្គី ច្នៃប្រតិដ្ឋ ប្រឡងប្រណាំងកសាង និងការពារមាតុភូមិ"នឹងប្រព្រឹត្តឡើងនៅរដ្ឋធានីហាណូយ ក្នុងអំឡុង២ថ្ងៃ ចាប់ពីថ្ងៃ៦ដល់ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៥។ ចូលរួមមហាសន្និបាត មានអ្នកតំណាងចំនួន២០០០រូប ក្នុងនោះ មានអ្នកតំណាងពេញសិទ្ធិ១.៨០០រូប និងភ្ញៀវ២០០រូប។

 រូបគំនូរ​ បំផុសចលនាប្រឡងប្រណាំងបង្កើតស្នាដៃអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើក XII របស់ បក្ស។

មហាសន្និបាតបានវាយតម្លៃពីលទ្ធផលអនុវត្តគោលដៅ ភារកិច្ចនៃបណ្តាចលនាប្រឡងប្រ​ណាំងស្នេហាជាតិនិងកិច្ចការស្ងើចសរសើរ និងជូនរង្វាន់ដំណាក់កាល២០១១-២០១៥ ; ស្ងើចសរសើរ លើកតម្កើងវីរជន យុទ្ធជនប្រឡងប្រណាំង សមូហភាព បុគ្គលឆ្នើម ជឿនលឿនទាំងឡាយក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈមហាសន្និបាត បំផុសចលនាប្រឡងប្រណាំងលើបណ្តាវិស័យនៃជីវភាព សង្គមផ្សារភ្ជាប់ជាមួយនឹងការ "រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ"; បន្តការផ្លាស់ប្តូរកិច្ចការប្រឡងប្រណាំង ស្ងើចសរសើរជូនរង្វាន់ យោងតាមបទបញ្ជារបស់ការិយាល័យនយោបាយនិងច្បាប់ប្រឡងប្រណាំង ស្ងើចសរសើរជូនរង្វាន់។

ក្នុងឪកាសនៃមហាសន្និបាត ក៏មានសកម្មភាពជាក់ស្តែងប្រកបដោយ អត្ថន័យមួយចំនួនដូច៖ អ្នកតំណាងទាំងឡាយចូលប្រាង្គតម្កល់សពធ្វើ សក្ការបូជាចំពោះលោកប្រធានហូជីមិញ និង​អុជធូបនៅស្តូបរលឹកគុណវីរជន វីរយុទ្ធជនពលី; កម្មវិធីស្ងើចសរសើរ លើកតម្កើងបណ្តាគំរូជឿនលឿនក្នុងចលនាប្រឡងប្រណាំង " ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី"; កម្មវិធីទំនាក់ទំនងជាមួយនឹងគំរូជឿនលឿនក្នុងបណ្តាចលនាប្រឡងប្រណាំងសេ្នហាជាតិ; កម្មវិធីសិល្បៈពិសេសជាមួយនឹងបធានបទ" គោរពបូជាជូនមាតុភូមិ"។ល។៕

យោង៖ Chinhphu.vn- សុផន

 

ចែករំលែកអត្ថបទ