មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/11/2016 - 08:51

ដុងប៊ិញជម្នះលំបាក

រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ ទី​ប្រ​ជុំ​ជន​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង កំ​ពុង​ខិត​ខំបញ្ចេញ​កម្លាំង​ជម្នះ​លំ​បាក ដើម្បី​កសាង​ជន​បទ​ថ្មី លើក​ស្ទួយ​ជីវ​ភាព​របស់​ប្រ​ជា​ជន​។

ផ្លូវគមនាគមន៍ជនបទទើបបានកសាងសម្រេចនៅដុងប៊ិញ ។

បង​ស្រី​ង្វៀន​ធី​ថា អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ​រីក រាយ​ឲ្យ​ដឹងៈ​" ដុង​ប៊ិញ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជិត៦​០០​រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ចំ​នួន​បី​ គឺ​ភូមិ​អង្គុ​លី​១ អង្គុលី​២ និង​ដុង​ហូវ​។ អា​ស្រ័យ​មាន​កម្ម​វិ​ធី​វិ​និ​យោគ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ជន​ជាតិ​ភាគ​តិច បាន​ជា​អត្រា​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​កាត់​បន្ថយ​បន្តិច​ម្តង​ៗ​ជា​រៀង​រាល់​ឆ្នាំ​។ គិត​ដោយ​ឡែក​ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក​ទល់​ពេ​លនេះ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ឧបត្ថម្ភ​ដោយ​ផ្ទាល់​តាម​សេចក្តី​សម្រេច​លេខ​១០២​របស់​នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិ​បាល; បាន​បុល​ទុន​ដោយ​អត្រា​ប្រាក់​ការ​ទាប​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ល។ បច្ចុប្បន្ន មាន​គ្រួ​សារ​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៤ កំ​ពុង​បាន​ស្នើ​ជំ​នួយ​ដី​លំ​នៅ​តាម​សេច​ក្តី​សម្រេច​លេខ​២៩ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល។ល។" អា​ស្រ័យ​គោល​ន​យោ​បាយ​ទាំង​ឡាយ​អនុ​វត្ត​បាន​ព្រម​ៗ​គ្នា ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត មាន​ការ​រីក​ចម្រើនជា​ង​ពូ​វី​ទី​វ៉ា​ល័យ​ប្រ​ធាន​ភូមិ​អង្គុលី​១ ឲ្យ​ដឹងៈ​ អា​ស្រ័យ​បាន​រដ្ឋ​វិ​និ​យោគ​ទុន ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នាគមន៍​របស់​ភូមិ​អង្គុលី​១​ផ្លាស់​ថ្មី​ទាំង​ស្រុង​។ បច្ចុ​ប្បន្ន រថ​យន្ត​អាច​បើក​ពី​ដើម​ភូមិ​រហូត​ដល់​ចុង​ភូមិ; អគ្គិ​សនី​សុ​វត្ថិ​ភាព ទឹក​ស្រប​អ​នា​ម័យ​ត្រូវ​បាន​ដាក់​បំ​ពង់​ចុះ​ដល់​រាល់​គ្រួ​សារ​ខ្មែរ​។ល។ ថ្នាក់​បណ្តុះ​បណ្តាល​របរ​រយៈ​ពេល​ខ្លី ដោយ​ឥត​គិត​កម្រៃ​របស់​រដ្ឋ​បាន​រៀប​ចំ​ឡើង​ក៏​ទាក់​ទាញ​បាន​ពល​ករ​-កា​រិ​នី​ចូល​រួម​ជា​ច្រើន​។ ក្រោយ​ពី​រៀន​រួច​មាន​ពលក​-ការិនី​ជា​ច្រើន​បាន​ចូល​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ហ្វា​ភូ (វិញ​ឡុង​) ឬ​ឆ្លង​ទៅ​កឹង​ធើ ធ្វើ​ការ​ក៏​មាន​"។ តាម​ប្រ​សាសន៍​របស់​លោក​វ៉ា​ល័យ​អា​ស្រ័យ​ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល​ទើប​ពល​ករ-កា​រិ​នីក្នុង​ភូមិ​ទៅ​ធ្វើ​ការ​វិល​មក ផ្ទះ​ក្នុង​ថ្ងៃ​បាន​គ្មាន​បង់​កម្រៃ​ហូប​ចុក ស្នាក់​នៅ ឃើញ​ថា​មាន​សេស​សល់​ខ្លះ​។ ទន្ទឹម​នឹង​នោះ គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​ស្ទើ​តែ​ទាំង​អស់​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​កសាង​ផ្ទះ​មហា​សាម​គ្គី​ផ្តើម​ពី​កម្ម​វិ​ធី​​១៣៤,​១៣៥​របស់​រដ្ឋា​ភិ​បាល ម៉្លោះ​ហើយ​គ្រួ​សារ​ដែល​ក្រី​ក្រ​មាន​ការ​ស្ងប់​ចិត្ត​ខាង​លំ​នៅ​ឋាន។ រី​ឯ​ពល​ករ​ដែល​មាន​ដី​បង្ក​បង្កើន​ផល គឺ​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​ដាំ​ដុះ ចិញ្ចឹម​សត្វ ដើម្បី​អនុ​វត្ត​ក្នុង​ភាព​ជាក់​ស្តែង​​ឃើញ​ថា មាន​ប្រ​សិទ្ធ​ភាព​បង្គួរ។

តាម​បង​ស្រី ង្វៀន​ធី​ថា ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​របស់​រដ្ឋ ឃុំ​នៅ​ទាំង​កៀរ​គរ​សង្គម​សង់​បាន​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន​២៧​ខ្នង ផ្តើម​ពី​ការ​ឧបត្ថម្ភ​របស់​ស្ថា​នីយ៍​វិទ្យុ-ទូរ​ទស្សន៍​វិញ​ឡុង​សម្រាប់​គ្រួ​សារ​ក្រី​ក្រ ។​បង​ស្រី​ង្វៀន​ធី​ថា ឲ្យ​ដឹង​បន្ថែមៈ "យើង​ខ្ញុំ​ទើប​បាន​ពិ​និត្យ​ឡើង​វិញ​នូវ​អត្រា​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​តាម​បទ​ដ្ឋាន​ថ្មី​ទូ​ទាំង​ឃុំ​នៅ​មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ចំ​នួន​៥៨។ ថ្វី​ត្បិត​តែ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​មាន​កម្រិត​ខ្ពស់ បើ​ប្រៀប​ជា​មួយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​រួម​របស់​ឃុំ ប៉ុន្តែ​យើង​ខ្ញុំ​មាន​ផែន​ការ​ឧបត្ថម្ភ​គ្រួ​សារ​ជន​ជាតិ បន្ថយ​ក្រ​ក្នុង​ពេល​ខាង​មុខ សំ​ដៅ​ធា​នា​អត្រា​គ្រួ​សារ​ក្រី​ក្រ​តាម​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ បច្ចុ​ប្បន្ន ឃុំ​សម្រេច​១៦/១៩ លក្ខ​ឋាន​ជន​បទ​ថ្មី​ឈាន​ដល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​នៅ​ឆ្នាំ​២០១៨​ "៕​​​​

ហាថាញ់

ចែករំលែកអត្ថបទ