17/11/2015 - 15:09

លោក ង្វៀនថៀនញ៉ឹង អញ្ជើញចូលរួមទិវាមហាសាមគ្គីនៅខេត្តត្រាវិញ

នាឱកាសខួបអនុស្សាវរីយ៍ ៨៥ ឆ្នាំ​ទិ​វា​ប្រ​វេ​ណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម (ថ្ងៃ១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៣០) - (ថ្ងៃ១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥) សមា​ជិក​​ការិយា​ល័យ​នយោ​បាយ ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក​ង្វៀន​ថៀន​ញ៉ឹង បាន​អញ្ជើញ​ចូល​រួម​ទិវាមហា​សា​មគ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​ភូមិ​ហ្វា​ឡាក​A ឃុំ​លឿង​ហ្វា​A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​។

ប្រជាជននៅភូមិហ្វាឡាកA ឃុំលឿងហ្វាA ស្រុកចូវ​ថាញ់ ខេត្តត្រាវិញអបអរសាទរប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម លោក ង្វៀនថៀនញ៉ឹង នាឱ កាសទិវាមហាសាមគ្គី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង គ្រួសារទាំងឡាយក្នុងភូមិបានអនុវត្តការចលនាពីរយ៉ាងៈ "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅ មណ្ឌលតាំងទីលំនៅ"និងការចលនា "ទិវាដើម្បីអ្នកក្រ" ។ល។ ការកសាង ជីវភាពវប្បធម៌ត្រូវបានបន្តការរក្សាខ្ជាប់ជានិច្ចកាលតែងសហការជាមួយនឹងសាខាសមាគម អង្គការមហាជននៅតាមភូមិ ផ្សព្វផ្សាយចលនា ប្រជាជនអនុវត្ត "ការរស់នៅអារ្យធម៌ គ្រួសារវប្បធម៌" ពង្រឹងនិងពង្រីក រក្សាអត្តសញ្ញាណជនជាតិ កសាងបរិស្ថាន ទេសភាពបៃតងស្អាតល្អ។ ពិសេសគឺសាមគ្គីពង្រីកប្រជាធិបតេយ្យ អនុវត្តបានល្អនូវគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ កសាងមូលដ្ឋាននយោបាយរឹងមាំ។ សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍; ពង្រីកប្រវេណី "ផឹកទឹកនឹកប្រភព" "តបស្នងសងគុណ" ឧបត្ថម្ភគាំទ្រគិតគូរជីវភាពគ្រួសារគោល នយោបាយ។ ក្នុងឱកាសទិវាមហាសាមគ្គីឆ្នាំនេះ មានសមូហភាព និងបុគ្គលជាច្រើនបានទទួលរង្វាន់ស្ងើចសរសើរ ដោយការចូលរួមនៅក្នុង ភូមិស្រុកអស់រយៈពេលមួយឆ្នាំកន្លង។


ពូតូគឹមហើុង ប្រជាជនក្នុងភូមិ ឲ្យដឹង៖ "រៀងរាល់ឆ្នាំ ភូមិនានាសុទ្ធ​សឹង​រៀបចំទិវាមហាសាមគ្គីទូទាំងជនជាតិ។ ម្យ៉ាងទៀត មាមីងខ្មែរយើងខ្ញុំ​តែង​មានការជឿទុកចិត្តទៅលើបក្សនិងរដ្ឋជានិច្ច។ យើងខ្ញុំសន្យារួមជា​មួយបក្ស រដ្ឋ កសាងប្រទេសវៀតណាមរឹងមាំ សម្បូរសប្បាយកសាង​សង្គមមួយប្រកបដោយសមភាព ប្រជាធិបតេយ្យ ជឿនលឿន អារ្យធម៌ ហើយយើងខ្ញុំសន្យារួមជាមួយបងប្អូនទាំង៥៤ជនជាតិ សាមគ្គីចែករំលែក​​គ្នាទៅវិញទៅមករស់នៅស្រឡាញ់រាប់អានគ្នាជារៀងរហូត"។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកង្វៀនថៀនញ៉ឹង ស្ងើចសរសើរលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លង និងស្ងើចសរសើរគ្រួសារ បុគ្គលគំរូឆ្នើមនៅក្នុងភូមិ។ "ថ្ងៃនេះ មកដល់ភូមិហ្វាឡាកA ឃុំលឿងហ្វាA យើងខ្ញុំមានការត្រេកអរណាស់។ អស់រយៈពេលជាង១០ឆ្នាំ អត្រាគ្រួសារក្រីក្របានកាត់បន្ថយ ពី៥០%នៅចុះ១៣%ប៉ុណ្ណោះ។ ប៉ុន្តែ បើចង់កាត់បន្ថយភាពក្រីក្រឆាប់រហ័សជាងទៀត យើងទាំងអស់គ្នាគប្បីផ្លាស់ប្តូររបៀបអនុវត្តធ្វើយ៉ាងណាដើម្បីកុំទុកឲ្យមនុស្សម្នាក់ៗ មានគំនិតដោយខ្លួននោះគឺមានការជួយគ្នាទៅវិញទៅមក។ ជាពិសេសអ្នកប្រកបរបរកសិកម្ម សំខាន់គឺលក់ទំនិញត្រូវតែមានអ្នកទិញ។ ប្រសិនបើចង់លក់ទំនិញមានអ្នកទិញនោះ គប្បីពិភាក្សាថា តើហេតុអ្វីត្រូវដាំដំណាំនេះ ពូជអ្វី រួចលក់នៅទីណា បន្ទាប់មកឯកភាព ជំរុញកសិកម្ម សមាគមកសិកម្មជំរុញយ៉ាងខ្លាំងក្លានូវការចលនាដាំដំណាំមានគុណភាពខ្ពស់" លោកគូសបញ្ជាក់ដូច្នេះ។ ក្នុងឱកាសនេះដែរ លោកង្វៀនថៀនញ៉ឹង ជូនគោ៣០ក្បាលដល់គ្រួសារកសិករទាំងឡាយនៅស្រុកចូវថាញ់ ខេត្តត្រាវិញ៕

ឡាយហ្វា/VOV ប្រែសម្រួល៖ លីសៀ 

ចែករំលែកអត្ថបទ