17/11/2015 - 15:00

ស្ងើចសរសើរសិស្សជនជាតិភាគតិច សម្រេចលទ្ធផលឆ្នើមឆ្នាំ២០១៥

គណៈកម្មាធិការជនជាតិ សហការជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនបក្សកម្មុយនិស្តហូជីមិញ បានរៀបចំពិធីស្ងើចសរសើរសិស្សជនជាតិភាគតិច សម្រេចលទ្ធផលឆ្នើមឆ្នាំ២០១៥ ។

ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ជូនរង្វាន់សិស្សជនជាតិ ភាគតិចដែលសម្រេចបានលទ្ធផលឆ្នើមក្នុងការរៀនសូត្រ។

ពិធីស្ងើចសរសើរសិស្សជនជាតិភាគតិចសម្រេចលទ្ធផលឆ្នើម ជាកម្មវិធីត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីស្ងើចសរសើរគំរូសិស្សរៀនពូកែ មានឆន្ទៈជម្នះលំបាក ឈានឡើងក្នុងការរៀនសូត្រនិងការរស់នៅ។ ឆ្នាំ ២០១៥ មានសិស្សជនជាតិភាគតិចជាច្រើនរូបទទួលបានរង្វាន់ខ្ពស់ ក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ជាតិ និងជាសិស្សប្រឡងជាប់ខ្ពស់បំផុតនៅតាមសកលវិទ្យា​ល័យ។ លទ្ធផលប្រឡងជ្រើសសិស្សចូលរៀននៅសកលវិទ្យាល័យ អនុមហាវិទ្យាល័យរបស់សិស្សជនជាតិភាគតិច ក៏ត្រូវបានលើកកម្ពស់ទាំងគុណភាពនិងបរិមាណភាព។

ឆ្នាំ២០១៥ មានសិស្សចំនួន១២២រូបសម្រេចលទ្ធផលឆ្នើមក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ជាតិ និងពិធីប្រឡងចូលសកលវិទ្យាល័យ។ ក្នុងនោះ មានសិស្ស១០៥រូបសម្រេចរង្វាន់ថ្នាក់ជាតិ សិស្ស២រូបជាប់ខ្ពស់បំផុត និង១៥រូបសម្រេចពិន្ទុពី ២៧ ឡើងទៅក្នុងពិធីប្រឡងជម្រើសសិស្សចូលរៀនសកលវិទ្យាល័យកន្លង។ ប្អូនៗដែលបានស្ងើចសរសើរក្នុងឱកាសនេះ និងទទួលបានប័ណ្ណសរសើររបស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ អមដោយរង្វាន់តម្លៃ៥លានដុងនិងប័ណ្ណរៀនព័ត៌មានវិទ្យាតម្លៃ២លានដុង៕

លេសើង ( Chinhphu.vn)-មុនី

ចែករំលែកអត្ថបទ