រយៈពេលកន្លង នៅតាមសាលាជនជាតិអន្តេវាសិកនិងសាលាចំណេះទូទៅនៅខេត្តត្រាវិញ រៀបចំបានល្អនូវការបង្រៀននិងរៀនអក្សរខ្មែរ។
អ្នកគ្រូកំពុងណែនាំសិស្សអានអក្សរខ្មែរ។
អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មន្ទីរអប់រំ និងបណ្តុបណ្តាល ចង្អុលការដល់អង្គភាព ឋិតក្រោមឱវាទ ផ្សព្វផ្សាយកម្មវិធីបង្រៀនអក្សរខ្មែរតាមសារាចរលេខ ២៤/២០១៤/TT- BGD ĐT របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលប្រកាសឲ្យប្រើកម្មវិធីបង្រៀន អក្សរខ្មែរកម្រិតបឋមសិក្សានិងកម្រិតមធ្យមសិក្សាមូលដ្ឋាន។ យោងតាមសារាចរនេះ វិញ្ញាសអក្សរខ្មែរគឺជាវិញ្ញាសាដែលសិស្សជ្រើសដោយខ្លួនឯង រួមមានសៀវភៅ៧ភាគចាប់ពីកម្រិត បឋមសិក្សាដល់មធ្យមសិក្សាមូលដ្ឋាន។ ទិសដៅរួមនៃការបង្រៀននិងរៀនអក្សរខ្មែរនៅតាមសាលាចំណេះទូទៅ សំដៅជួយសិស្សបង្កើនចំណេះដឹង និងពង្រីកបំណិនប្រើភាសាខ្មែរ ពង្រីកការយល់ដឹងអំពីវប្បធម៌របស់ជនជាតិខ្មែរណាមបូ បំប៉ន់ស្មារតីសាមគ្គីជនជាតិនិងស្មារតីពលរដ្ឋវៀតណាម រួមចំណែកអភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌របស់ជនជាតិខ្មែរណាមបូ ។
តាមប្រសាសន៍របស់លោកគ្រូថាច់ថ្លៃ នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ឆ្នាំសិក្សា ២០១៦-២០១៧ រួមជាមួយនឹងសាលាជនជាតិអន្តេវាសិកចំនួន៨សាលា ខេត្តត្រាវិញនៅមានសាលាចំណេះទូទៅចំនួន ១៣៤ សាលា បើកថ្នាក់បង្រៀននិងរៀនអក្សរខ្មែរចាប់ពីកម្រិតបឋមសិក្សាដល់កម្រិត មធ្យមសិក្សាមូលដ្ឋាន ដោយមានសិស្សចុះឈ្មោះរៀន ១៩.០០០នាក់ (កើនជាង ២.០០០ នាក់)។ នៅលើភូមិសាស្រ្តដែលមានសិស្សជនជាតិខ្មែរកុះករ ផ្នែកអប់រំបានម្ចាស់ការរៀបចំបុគ្គលិក ដើម្បីសាលាទាំងនេះធានាការផ្សព្វផ្សាយការបង្រៀនអក្សរខ្មែរដល់សិស្សានុសិស្ស លោកគ្រូគីមខាញ់ញ៉ឹង នាយករងសាលាមធ្យមសិក្សាមូលដ្ឋានហាមយ៉ាង ស្រុកថ្កូវ ឲ្យដឹង៖"បច្ចុប្បន្ន សាលាមានសិស្សជនជាតិខ្មែរកំពុងរៀន ៩១% ម៉្លោះហើយការបង្រៀននិងរៀន អក្សរខ្មែរមានភាពងាយស្រួល។ អាស្រ័យបានផ្នែកអប់រំ ផ្តោតការយកចិត្តទុកដាក់ចាត់គ្រូបង្រៀនអក្សរខ្មែរ មានកម្រិតវិជ្ជាមុខជំនាញគរុកោសល្យខាងភាសាខ្មែរធានាបង្រៀន ១៤០ ម៉ោង/ឆ្នាំ សិក្សាទៅតាមក្របខណ្ឌកម្មវិធីដែលក្រសួងអប់រំនិងបណ្តុះបណ្តាលបានកំណត់"។
លោកគ្រូថាច់ថ្លៃ ឲ្យដឹងបន្ថែម៖ "ការបង្រៀននិងរៀនអក្សរខ្មែរនៅតាមមូលដ្ឋានអប់រំចំណេះទូទៅត្រូវបានកែលម្អ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ មានភាពជឿនលឿន។ នៅពេលចេះអាន ចេះសរសេរអក្សរខ្មែរ ប្អូនៗអាចយល់បន្ថែមពីលក្ខណៈវប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិខ្មែរ ។ នៅពេលខាងមុខ មន្ទីរអប់រំនិងបណ្តុះបណ្តាលនឹងបន្តការបង្កលក្ខណៈ ដើម្បីសាលាអនុវត្តការបង្រៀននិងរៀនអក្សរខ្មែរឲ្យកាន់តែមានភាពប្រសើរ"៕
នម៉ាល័យ-មុនី