03/10/2016 - 16:14

អភិវឌ្ឍទម្រង់រូបភាពសហករណ៍របៀបថ្មីជូនប្រជាជនបង្កើន​ ប្រាក់ចំណូលដោយចីរភាព

 

 ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក​ង្វៀន​ថៀង​ញឹង​ទស្ស​នា​ភូមិ​ផ្កា​សា​ដែក​ខេត្ត​ដុង​ថាប​។

នោះ​ជា​សេចក្តី​ស្នើ​រ​បស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម រណ​សិរ្ស​មាតុភូមិ​វៀត​ណាម លោក​ង្វៀន​ថៀង​ញឹង ក្នុង​ពេល​ធ្វើ​ការ​ថ្មី​ៗ​នេះ​ជា​​មួយ​មជ្ឈិម​ស​មា​គម​កសិ​ករ​វៀត​ណាម​ស្តី​ពី​បញ្ហា​អភិ​វឌ្ឍ​ក​សិ​កម្ម​។ តាម​ប្រ​សាសន៍​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឲ្យ​ដឹង ការ​កសាង​សហ​ករណ៍​តាម​របៀប​ថ្មី គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តាល មុខ​ជំ​នាញ​ឲ្យ​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​គ្រង ផ្តើម​ពី​នោះ ជម្រើស​បាន​ប្រ​ធាន​ពូ​កែ មាន​សមត្ថ​ភាព​ទំ​នាក់​ទំ​នង​ចង​សម្ពន្ធ ជួយ​ក​សិ​ករ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​កសិ​​កម្ម​ប្រ​កប​ប្រ​សិទ្ធ​ភាព​ចីរ​ភាព​។ កា​រិ​យា​ល័យ​ន​យោ​បាយ ក៏​មាន​សេចក្តី​សម្រេច​ស្តី​ពី​ការ​កសាង​សហករណ៍​របៀប​ថ្មី​ចំ​ពោះ​ក​សិ​កម្ម នេ​សាទ​កម្ម និង​ភូមិ​របរ​។ ក្រ​សួង​កសិ​កម្ម និង​អភិ​វឌ្ឍ​ជន​បទ គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម សហ​ព័ន្ធ​សហ​ករណ៍​វៀត​ណាម និង​ស​មា​គម​ក​សិ​ករ​វៀត​ណាម​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នា​នា និង​ក​សិ​ករ​ផ​លិត ពូ​កែ​​នៅ​ភូមិ​ភាគ​នា​នា ពិ​សេស​គឺ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ស្តី​ពីក​សាង​ទម្រង់​ពិ​សោធន៍​សហ​ករណ៍​របៀប​ថ្មី​។ ដើម្បី​បំ​ពេញ​ការ​ងារ​នេះ បាន​ល្អ​តួ​នា​ទី​របស់​ស​មា​គម​ក​សិ​ករ​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​កំ​ណត់​ទិស​ឲ្យ​ក​សិ​ករ​ចូល​រួម​ធ្វើ​សេដ្ឋ​កិច្ច​សមូ​ហភាព ត្រូវ​ណែ​នាំ​ក​សិ​ករ​ផលិត​ពូ​កែ​ឲ្យ​ក្លាយ​ទៅ​ជា​សហ​ករណ៍​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​។ បច្ចុ​ប្បន្ន ទូ​ទាំង​ប្រ​ទេស​មាន​ក​សិ​ករ ផ​លិត​ពូ​កែ​ចំ​នួន​៣,២​លាន​នាក់ យោង​លើ​ទ្រឹ​ស្តី​អាច​បង្កើត​បាន​សហ​ករណ៍​របៀប​ថ្មី​ស្នូល​ជា​ច្រើន ដើម្បី​បង្ក​ជា​បុព្វ​បទ​យ៉ាង​ល្អ​សម្រាប់​ការ​អភិ​វឌ្ឍន៍​រួម​ក្នុង​អនា​គត​។  ក​សិ​ករ​ចេះ​ធ្វើ​សេដ្ឋ​កិច្ច ត្រូវ​តែ​មាន​ការ​ជំ​នួយ​ជម្រុញ​ទឹក​ចិត្ត​បុល​ទុន​ដើម្បី​បើក​ទូ​លាយ ទ្រង់​ទ្រាយ​ចំ​ណែក​បុគ្គល​ស​មូហ​ភាព​គំ​រូ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ ត្រូវ​តែ​លើក​សរ​សើរ​។ល។

ប្រ​ធាន​មជ្ឈិម​ស​មា​គម​កសិ​ករ​វៀត​ណាម ឡាយ​ស្វឹង​មូង ឲ្យ​ដឹងៈ​ "មក​ដល់​ពេល​នេះ​មូល​និ​ធិ​ជំ​នួយ​ក​សិ​ករ​ពង្រីក​បាន​៣​ថ្នាក់ ដោយ​ទឹក​ប្រាក់​ចំ​នួន​២,៣​ពាន់​លាន​ដុង​។ ស​មា​គម​កសិ​ករ​បាន​សហ​ការ​ជា​មួយ​នឹង​ធនា​គារ​អភិ​វឌ្ឍ​ជន​បទ ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​កិច្ច​ជំ​ហរ​ទ​ទួល​ប្រ​គល់​ផ្តាច់​មុខ​ឲ្យ​ក​សិ​ករ​បុល​ទុន​ដោយ​ទឹក​ប្រាក់​ជិត ៨០​ពាន់​ពាន់​លាន​ដុង ចង​សម្ពន្ធ​ជា​មួយ​នឹ​ង​អា​ជីវ​កម្ម ដើម្បី​ផ្គត់​ផ្គង់​ជំ​នួយ​ក​សិ​ករ​ទិញ​ជី​ម៉ា​ស៊ីន​កសិ​កម្ម សម្ភារៈ​ក​សិ​កម្ម​ដោយ​តម្លៃ​រាប់​រយ​ពាន់​លាន​ដុង​រៀង​រាល់​ឆ្នាំ។ ឆ្លង​តាម​រយៈ​នោះ បាន​ជួយ​ឲ្យ​កសិ​ករ​ជា​ច្រើន​នាក់​អភិ​វឌ្ឍ​ផលិត​កម្ម កែ​លម្អ​ជីវ​ភាព ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​។ អង្គ​ការ​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់ ចល​នា​កសិ​ករ​ចូល​រួម​កសាង​ជន​បទ​ថ្មី បរិច្ចាគ​ដី​រាប់​សិប​លាន​ម៉ែត្រ រួម​វិ​ភាគ​ទាន​រាប់​សិប​ពាន់​លាន​ដុង ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ណែ​នាំ​កសិ​ករ​កសាង​ជីវ​ភាព​វប្ប​ធម៌​ថ្មី ការ​ពារ​បរិ​ស្ថាន​រក្សា​សន្តិ​សុខ​នៅ​ជន​បទ​។ល។

មជ្ឈិម​សមា​គម​ក​សិ​ករ​វៀត​ណាម ស្នើ​បក្ស រដ្ឋ រណ​សិរ្ស​មាតុ​ភូមិ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ប្រ​ភព​កម្លាំង​សម​ស្រប​ឲ្យ​កសិ​កម្ម ក​សិ​ករ​ជន​បទ ចាត់​ទុក​ការ​​ងារ​នោះ​ជា​ដំ​ណោះ​ស្រាយ​យ៉ាង​សំ​ខាន់ ដើម្បី​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​ដោយ​ចីរ​ភាព  ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពេល​វៀត​ណាម ចូល​រួម​ក្នុង​អនុ​សញ្ញា​សេ​រី​ភាព​ពា​ណិជ្ជ​កម្ម​ជំ​នាន់​ថ្មី​ដើម្បី​ជួយ​ឲ្យ​ក​សិ​ករ មាន​លក្ខណៈ​លើក​ស្ទួយ​គុណ​ភាព​រស់​នៅ​៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម - សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡាយ​ស្វឹង​មូង