ឆ្នាំ២០១៦ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង បានរៀបចំបើកថ្នាក់បង្រៀនបាលី-វិន័យជូនព្រះសង្ឃសិក្សាតាមវត្តនានា ក្នុងខេត្តចំនួន៤៥២អង្គ; រៀបចំប្រឡងនិងជូនវិញ្ញាបនប័ត្រដល់សមណសិស្សថ្នាក់បាលីរង-ធម្មវិន័យថ្នាក់ឯកចំនួន៦០អង្គ។
ក្នុងឱកាសវិស្សមកាល វត្តនានារៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរជូនកូនចៅខ្មែរ រួមចំណែករក្សាអក្សរសាស្រ្តជាតិ។
ទន្ទឹមនឹងនោះ ក្នុងឱកាសវិស្សមកាលវត្តនីមួយៗក្នុងខេត្ត ថែមទាំងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរកម្រិតបឋមសិក្សាចំនួន១៧០ថ្នាក់ជូនកូនចៅជនរួមជាតិខ្មែរជាង៦.៧០០នាក់។ ក្រៅពីនេះ សមាគមក៏បានរួមវិភាគទានទឹកប្រាក់ជាង៤ពាន់លានដុង ដើម្បីជំនួយអ្នកក្រគាំពារមនុស្សចាស់អនាថា ជំនួយអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ កសាងស្ពាននិងផ្លូវគមនាគមន៍ជនបទ។ល។
តាមថេរដីកាព្រះឧបជ្ឈាយ៍ តាំងណោ អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង ទន្ទឹមនឹងកាអនុវត្តន៍ល្អនូវការងារសាសនាសមាគមក៏បានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ រៀបចំផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទ អនុវត្តល្អគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ; រៀបចំវគ្គហ្វឹកហាត់ចំណេះដឹងផ្លូវច្បាប់ជូនព្រះចៅអធិការនិងគណៈកម្មការវត្តខ្មែរទាំង៩២វត្ត៕