មហាសន្និបាតតំណាង បក្ខភាគក្រុងកឹងធើ លើកទី XIII អាណត្តិកាល ២០១៥-២០២០ ប្រព្រឹត្តឡើងក្នុងអំឡុង៣ថ្ងៃ ចាប់ពីថ្ងៃ២៣ដល់ថ្ងៃ២៥ កញ្ញា ឆ្នាំ២០១៥ ដោយមានអ្នកតំណាងចូលរួមចំនួន៣៥០រូប តំណាងឲ្យបក្ខជនជាង៤២.០០០រូប ក្នុងទូទាំងបក្ខភាគក្រុងកឹងធើ។ លោកឡេ ហុងអាញ់ សមាជិកការិយាល័យនយោបាយ អចិន្រ្តៃយ៍នៃគណៈលេខា ចូលរួមនិងចង្អុលការមហាសន្និបាត។
ទិដ្ឋភាពមហាសន្និបាតតំណាងបក្ខភាគ ក្រុងកឹងធើ អាណតិ្តកាល ២០១៥-២០២០ ។
មហាសន្និបាតបានពិភាក្សា ឲ្យតម្លៃលើលទ្ធផលអនុវត្តសេចក្តីសម្រេច មហាសន្និបាតបក្ខភាគក្រុងកឹងធើ លើកទីXII អាណត្តិកាល២០១០ -២០១៥ និងដាក់ចេញនូវទិសដៅ ភារកិច្ច ដំណោះស្រាយ អភិវឌ្ឍក្រុង កឹងធើ ដំណាក់កាល ២០១៥-២០២០; ពិភាក្សា ផ្តល់មតិ លើឯកសារ ពង្រាង ដាក់ជូនមហាសន្និបាតតំណាងបក្ខភាគក្រុងកឹងធើ លើកទីXIII អាណត្តិកាល២០១៥-២០២០ និងបណ្តាឯកសារមហាសន្និបាតតំណាង ទូទាំងប្រទេស លើកទីXIIរបស់បក្ស ។ មហាសន្និបាតបានបោះឆ្នោត តែងតាំងគណៈប្រតិបត្តិការបក្ខភាគក្រុងកឹងធើ នីតិកាលXIII រួមមាន សមាជិកចំនួន៥៣រូប; គណៈប្រតិបត្តិការក៏បានបោះឆ្នោតជ្រើសតាំង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សចំនួន១៦រូប; សមមិត្ត ត្រឹងក្វឹកត្រុង បានតែងតាំងជាលេខាបក្សក្រុងអាណត្តិកាល២០១៥-២០ ២០។ មហាសន្និបាតក៏បានបោះឆ្នោត ជ្រើសតាំងគណៈប្រតិភូតំណាង ចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XII របស់បក្ស។
មហាសន្និបាតបានដាក់ចេញភាគកម្រិតសំខាន់ៗ ក្នុង៥ឆ្នាំខាងមុខ មានដូច៖ ល្បឿនកំណើនផលិតផលសរុបលើភូមិសាស្រ្ត(GRDP) មធ្យមភាគ ពី៧,៥%-៨%/ឆ្នាំ។ GRDP មធ្យមភាគ លើមនុស្សម្នាក់ៗសម្រេច ៩៦,៩លានដុង។ រចនាសម្ព័ន្ធសេដ្ឋកិច្ចដល់ឆ្នាំ២០២០៖ សមាមាត្រតំ បន់ I ស្រូបអត្រា ៧,៣១% ; តំបន់ II ស្រូបអត្រា៣២,៣៦% ; តំបន់ III ស្រូបអត្រា៦០,៣៣%។
តម្លៃនីហរ័ណមុខទំនិញនិងសេវាកម្មសរុបសម្រេច១១ពាន់លានUSD។ តម្លៃអាហរ័ណសម្រេច៣,៨ពាន់លានUSDនៅឆ្នាំ២០២០។ទុនវិនិយោគ សរុបលើភូមិសាស្រ្ត ដំណាក់កាល២០១៥-២០២០ សម្រេចពី២៨០.០០ ០-៣០០.០០០ពាន់លានដុង; អត្រាទុនវិនិយោគអភិវឌ្ឍលើភូមិសាស្រ្ត បើប្រៀបជាមួយនឹងផលិតផលសរុបលើភូមិសាស្រ្តសម្រេចពី៥៤-៥៨% ។ ប្រាក់ចំណូលថវិការដ្ឋសរុបលើភូមិសាស្រ្តកើនមធ្យម១១%។ ប្រាក់ចំ ណាយថវិការដ្ឋសរុបលើភូមិសាស្រ្ត កើនមធ្យម១៤%។ ប្រាក់ចំណូល ថវិការដ្ឋតាមភាគកម្រិតដែលមជ្ឈិមប្រគល់ជូនកើនមធ្យម១១,៦% ។ ប្រាក់ចំណាយសរុប តុល្យភាពថវិការដ្ឋនិងបំពេញបន្ថែម មានទិសដៅ កើនមធ្យម១២,៤% ។ ដល់ឆ្នាំ២០២០ អត្រាកៀគរសិស្សត្រូវតាមកម្រិត អាយុមានដូច សិស្សមត្តេយ្យសម្រេច៩៣%; បឋមសិក្សាសម្រេច១០០ %; អនុវិទ្យាល័យ៩០%; វិទ្យាល័យ៧០% ។ ឆ្នាំ២០២០ អត្រាពលករឆ្លង កាត់ការបណ្តុះបណ្តាលសម្រេចពី៧៥ដល់៨០%។ ជារៀងរាល់ឆ្នាំខិតខំ កាត់បន្ថយអត្រាគ្រួសារក្រីក្រ១,៥%/ឆ្នាំ។អត្រាគ្របដណ្តប់លើធានារ៉ាប់ រងសុខាភិបាលសម្រេច៨៥-៩០% នៅឆ្នាំ២០២០។ កសាងសម្រេចរួច រាល់ឃុំជនបទថ្មីបន្ថែមចំនួន១៥។ អត្រាប្រជាជនបានផ្គត់ផ្គង់ទឹកស្អាត សម្រេច៨៣% ក្នុងនោះនៅទីក្រុងសម្រេច៩០% ជនបទសម្រេច៧៥%។ អត្រាប្រមូលកាកសំណល់រឹងនៅទីក្រុងសម្រេច៩៣%ឡើងទៅ។ អត្រាបក្ខជនគ្រប់ឯកត្តភាពសម្រេចភារកិច្ចល្អរាល់ឆ្នាំ សម្រេច៩០%ឡើងទៅ; ពង្រីកបក្ខជនថ្មីក្នុងអាណត្តិចំនួន១១.០០០; អត្រាមហាជនចូលរួម បណ្តាអង្គការនយោបាយ នយោបាយសង្គមសម្រេច៧០% នៃចំនួនប្រ ជាជនក្នុងកម្រិតអាយុ៕
ថាញ់ផុង-វ៉ាន់តឹន