មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

31/08/2015 - 15:34

ជនជាតិភាគតិចមានក្តីរីករាយចំពោះមហាសន្និបាតបក្ខភាគ ក្រុងកឹងធើ

ស្របជាមួយនឹងបរិយាកាសរួមទូទាំងក្រុងកឹងធើ មាមីងជនជាតិភាគតិចកំពុងមានក្តី រីករាយចំពោះមហាសន្និបាតបក្ខភាគក្រុងកឹងធើ។ 

មជ្ឈមណ្ឌលទឹកស្អាតធើយស្វឹងកំពុងកសាង។

លោកលីវង៉ុកលើម លេខាសាខាបក្សភូមិវិញញ៉ឹង ឃុំវិញប៊ិញ ស្រុកវិញថាញ់ ក្រុងកឹងធើ ឲ្យដឹងដោយក្តីរីករាយ៖ " រយៈពេល៥ឆ្នាំកន្លង ជីវ ភាពសម្ភារៈ និងស្មារតីរបស់មាមីងជនជាតិភាគតិចនៅភូមិវិញញ៉ឹង មាន ភាពផ្លាស់ថ្មីជាច្រើន តាមទិសឈានឡើង អាស្រ័យការវិនិយោគទុន របស់បក្ស និងរដ្ឋសម្រាប់ជនជាតិភាគតិច។ ម្យ៉ាងទៀត នៅភូមិវិញញ៉ឹង ក្រោយពីមណ្ឌលតាំងទីលំនៅប្រមូលផ្តុំសម្រាប់ជនជាតិភាគតិច បាន សម្រេចជាស្ថាពរ ស្រុកបានសង់ផ្ទះមហាសាមគ្គីនៅលើចំណែកដីធារ ដែលរដ្ឋចែកជូនមាមីង ម្ល៉ោះហើយទាំងនោះ​មាន១៥/១៦គ្រួសារនៅ មណ្ឌលតាំងទីលំនៅបានចាកផុតពីភាពក្រីក្រ"។ តាមប្រសាសន៍​ លោក លីវង៉ុកលើម ក្នុងបរិយាកាសអបអរ សាទរមហាសន្និបាតបក្ខភាគគ្រប់ លំដាប់ថ្នាក់ភូមិ វិញញ៉ឹងទើបកសាងបានសម្រេចជាស្ថាពរដងផ្លូវបេតុង ប្រវែង២៥០ម៉ែត្រ ទទឹង៣ម៉ែត្រ គិតជាតម្លៃទឹកប្រាក់សរុប៧៦លានដុង ។ ក្នុងនោះ រដ្ឋជំនួយ៣០លានដុង នៅសល់ពីនោះប្រជាជនរួមវិភាគ ទាន។ កាលពីមុននេះ ភូមិវិញញ៉ឹងក៏បានកសាងសម្រេចជាស្ថាពរផ្លូវ ថាំងឡើយ២  ប្រវែងជាង២.០០០ម៉ែត្រ គិតជាតម្លៃទឹកប្រាក់សរុបជាង ១,១ពាន់លានដុង ការកសាងផ្លូវនេះ ក៏អនុវត្តតាមគោលលំនាំរដ្ឋនិងប្រ ជាជនរួមគ្នាកសាង។ល។

 នៅឃុំធើយស្វឹង មជ្ឈមណ្ឌលទឹកស្អាត ទ្រង់ទ្រាយធំ បានវិនិយោគ ទុនទឹកប្រាក់ជាង១០ពាន់លានដុង កំពុងជំរុញល្បឿនកសាងផងដែរ។ បងហ្វិញកាវមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំធើយស្វឹង ឲ្យ ដឹង៖ "នៅពេលមជ្ឈមណ្ឌលទឹកស្អាតនេះ កសាងបានសម្រេចរួចរាល់ នឹងផ្គត់ផ្គង់ទឹកស្អាតជូនមាមីងនៅឃុំធើយស្វឹង។ ដោយសារពីមុននេះ ប្រព័ន្ធបំពង់នាំទឹកត្រូវបានតចុះទៅដល់ភូមិនានា ដែលមានមាមីងជន ជាតិភាគតិចរស់នៅកុះករ ម្ល៉ោះហើយនៅពេលមជ្ឈមណ្ឌលទឹកស្អាត នេះ កសាងបានសម្រេចជាស្ថាពរ មាមីងនឹងមានទឹកស្អាតប្រើប្រាស់ តាមតម្រូវការ"។

 តាមប្រសាសន៍លោកលឿងវុាំងត្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ រយៈពេលកន្លង ភូមិភាគនានាមានមាមីងខ្មែររស់នៅកុះករនៅ ក្រុងកឹងធើ មានដូច៖ ស្រុកកើ-ដ ធើយឡាយ វិញថាញ់ ខ័ណ្ឌអូរម៉ូងនិង ខ័ណ្ឌនិញកេវ រដ្ឋអំណាចតែងគិតគូរពីជីវភាពសម្ភារៈនិងស្មារតីជូនមា មីងបានល្អជានិច្ច។ ក្រៅពីការបង្កលក្ខណសម្បត្តិ លើកស្ទួយជីវភាព សេដ្ឋកិច្ច ភូមិភាគនានានៅទាំងរៀបចំសកម្មភាពមានប្រយោជន៍ជា ច្រើន  ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ស្មារតីជូនមាមីងជនជាតិភាគតិច ។ ពិសេស គឺរាល់សកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយប្រកប ដោយលក្ខណៈប្រវេណីជាតិ ត្រូវបានបន្តការអភិវឌ្ឍន៍; ការអភិរក្សវិនិ យោគទុន រក្សានិងពង្រីករាល់ទម្រង់វប្បធម៌ សិល្បៈរបស់ជនរួមជាតិខ្មែរ ត្រូវបានផ្តោតការយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាព មាន ដូច៖ ភ្លេងពិណពាទ្យ របាំ ។ល។ រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរ មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យ សែនដូនតា បុណ្យអកអំបុក តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផ្តោត ការយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិដើម្បីជនរួមជាតិខ្មែររៀបចំ ឡើងជាហូរហែ ទៅតាមទំនៀមទម្លាប់ប្រវេណីដោយក្ដីសប្បាយរីករាយ ដិតដាមដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទន្ទឹមនឹងនោះ ក្រុងកឹង ធើ ថែមទាំងចង្អុលការភូមិភាគនានា ឧបត្ថម្ភអំណោយជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានសគុណចំពោះបដិវត្តន៍ និងអ្នកមុខអ្នកការជា ជនជាតិភាគតិច។ល។៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ