14/06/2016 - 16:03

ទម្រង់រូបភាពប្រិតសំចៃ ដើម្បីឧបត្ថម្ភបក្ខជនក្រីក្រ

ទម្រង់​រូប​ភាព​ប្រិត​សំ​ចៃ​ប្រាក់​ស្រស់​ស្រូប​ពេល​ព្រឹក ដើម្បី​រួម​វិ​ភាគ​ទាន​ក្នុង​មូល​និ​ធិ​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​បក្ខ​ជន ជួប​ការ​លំ​បាក​លើ​ភូមិ​សាស្រ្ត​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ខេត្ត​កៀង​យ៉ាង​។ ចលនា​នេះ ទោះ​បី​បក្ខ​ភាគ​ឃុំ ទើប​តែ​បំ​ផុស​ឡើង ​ប៉ុន្តែ​កំ​ពុង​បាន​ពង្រីក​និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។

ក្តី​ត្រេក​អរ​របស់​បក្ខ​ជន​យ័ញ​យៀង ពេល​បាន​ទទួល​ផ្ទះ​ថ្មី​។

បង​យ័ញ​យៀង ស្នាក់​នៅ​ភូមិ​ហ្វា​អឹង ជា​បក្ខ​ជន​ដំ​បូង​របស់​បក្ខ​ភាគ​ឃុំ​ឌិញ​ហ្វា បាន​ឧបត្ថម្ភ​សង់​ផ្ទះ​។ ផ្ទះ​ឥដ្ឋ​សង់​លើ​ផ្ទៃ​ដី​៣៦ម២ ដំ​បូល​ប្រក់​ស័ង្ក​សី ធារ​ក្រាល​ឥដ្ឋ​ពណ៌ គិត​ជា​តម្លៃ​១៥​លាន​ដុង​។ ស្ថាន​ភាព​គ្រួ​សារ​បង​យ័ញ​យៀង ជួប​ការ​លំ​បាក​ម្នាក់​ឯង "ចិញ្ចឹម​កូន​" គ្មាន​ដី​ស្រែ​ចម្ការ​។ បង​យ័ញ​យៀង សំ​ណេះ​សំ​ណាល​៖ ក្រៅ​ពី​ការ​ចូល​រួម​ការ​ងារ នគរ​បាល​ភូមិ ពេល​ទំ​នេរ​ទៅ​ធ្វើ​ការ​ឈ្នួល ដើម្បី​រក​ប្រាក់​គិត​គូរ​ឲ្យ​កូន​រៀន​សូត្រ​។ ព្រោះ​ហេតុ​នោះ ការ​ដែល​បាន​ផ្ទះ​ថ្មី​នៅ គឺ​ជា​ការ​មិន​នឹក​ស្មាន​សោះ​ឡើយ​។ ចំ​ណែក​បង​យ័ញ​ស្វឹង​ហ៊ីវ អ​នុ​ប្រ​ធាន​ភូមិ​ហ្វា​តាវ ឃុំ​ឌិញ​ហ្វា ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "​មាន​ផ្ទះ​ថ្មី​ជំ​នួស​ឲ្យ​ផ្ទះ​ស្លឹក​បណ្តោះ​អា​សន្ន​គឺ​ជា​ក្តី​ត្រេក​អរ​មិន​អាច​នឹង​រៀប​រាប់​បាន​ឡើយ​។ ពេល​ខាង​មុខ ខ្ញុំ​នឹង​ខិត​ខំ​បម្រើ​ការ​ងារ​ដែល​ខ្លួន​ទទួល​បន្ទុក​នៅ​ភូមិ​ភាគ​ឲ្យ​បាន​ល្អ​ជាង​ទៀត ដើម្បី​តប​ទៅ​នឹង​ក្ដី​ទំ​ទុក​ចិត្ត​របស់​បក្ខ​ជន​ទាំង​អស់​ក្នុង​បក្ខ​ភាគ​មក​លើ​រូប​ខ្ញុំ​"។

លោក​ស្រី​ង៉ោ​ហ្វៀង​ត្រាង អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ឃុំ​ឌិញ​ហ្វា ឲ្យ​ដឹង​៖ បច្ចុប្បន្ន បក្ខ​ភាគ​ឃុំ​ឌិញ​ហ្វា​មាន​សា​ខា​បក្ខ​ផ្នែក​ចំ​នួន​៩​និង​សា​ខា​បក្ខ​ភូមិ​១១ ដោយ​មាន​បក្ខ​ជន​២៣៦​នាក់ ក្នុង​នោះ​បក្ខ​ជន​ខ្មែរ​ស្រូប​អត្រា​៦០​%; បក្ខ​ជន​លំ​បាក​ខាង​ផ្ទះនៅ និង​លំ​បាក​ខាង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​មាន​អត្រា​ក្រោម​២០​%។ រូប​ភាព​ចលនា គឺ​ចំ​ពោះ​បក្ខ​ជន​កំ​ពុង​ប្រ​ជុំ​ជីវ​កិច្ច​នៅ​រាល់​សា​ខា​បក្ខ ផ្នែក​ឬ​ក៏​កំ​ពុង​បំ​ពេញ​ការ​ងា​រ​នៅ​ឃុំ ចូល​រួម​ប្រិត​សំ​ចៃ​ប្រាក់​ស្រស់​ស្រូប​២​ពេល​/ខែ ប្រ​ហាក់​ប្រ​ហែល​៣០.០​០០​ដុង​/ម្នាក់​/ខែ​។ ចំ​ពោះ​បក្ខ​ជន​កំ​ពុង​ប្រ​ជុំ​ជីវ​កិច្ច​និង​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ប្រិត​សំ​ចៃ​ប្រាក់​ស្រស់​ស្រូប​១​ពេល​/ខែ ប្រ​ហាក់​ប្រ​ហែល​១៥.០​០០​ដុង​/ម្នាក់​/​ខែ។ ចំ​នួន​ទឹក​ប្រាក់​នេះ នឹង​បាន​រួម​វិ​ភាគ​ទាន​ជា​រៀង​រាល់​ខែ ក្នុង​ពេល​ប្រ​ជុំ​ជីវ​កិច្ច​របស់​សា​ខា​បក្ស​នី​មួយ​ៗ ហើយ​រាល់​ត្រី​មាស​រាល់​សា​ខា​បក្ស​ប្រ​គល់​ជូន​បក្ខ​ភាគ រួម​ជា​មួយ​នឹង​សំ​ណើ​ជ្រើស​រើស​ជូន​មុខ​សញ្ញា​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខាង​ផ្ទះ​នៅ​។  ឆ្លង​តាម​រយៈ​នោះ បក្ខ​ភាគ​ឃុំ រួម​ជាមួយ​នឹង​សា​ខា​បក្ស​ជ្រើស​បក្ខ​ជន​ដែល​លំ​បាក​ខ្លាំង​ដើម្បី​បាន​ឧបត្ថម្ភ​ផ្ទះ​មុន​។ ជា​មួយ​នឹង​រូប​ភាព​ដាក់​ចេញ​ដោយ​ចំ​ហ​ដូច្នេះ បាន​ជា​បក្ខ​ជន​ទាំង​អស់​ក្នុង​បក្ខ​ភាគ​ឃុំ​អ្នក​ណា​ក៏​ស្រប​គំ​និត​គាំ​ទ្រ​។

តាម​ប្រ​សាសន៍​របស់​លោក​យ័ញ​ឌិញ​ចៀង លេ​ខា​សា​ខា​បក្ស​ភូមិ​ហ្វា​អឹង ឃុំ​ឌិញ​ហ្វា មកទ​ល់​ពេល​នេះ ទម្រង់​រូប​ភាព​ស​កម្ម​ភាព​បាន​៩​ខែ និង​មាន​បក្ខ​ជន​ក្រី​ក្រ​ក្នុង​បក្ខ​ភាគ​២​រូប​បាន​ឧបត្ថម្ភ​សង់​​ផ្ទះ គិត​ជា​តម្លៃ​១៥​លាន​ដុង​/ខ្នង បាន​ឧបត្ថម្ភ​ទាន់​ពេល​ដល់​បក្ខ​ជន​ក្រី​ក្រ​ជួប​ការ​លំ​បាក​ខាង​ផ្ទះ​នៅ ពិ​សេស​គឺ​ចំ​ពោះ​បក្ខ​ជន​ខ្មែរ ដើម្បី​លំ​នឹង​ជីវ​ភាព​នឹង​នរ​ចិត្ត​បំ​ពេញ​ការ​ងារ​។ នេះ​គឺ​ជា​ទង្វើ​ជាក់​ស្តែង​របស់​បក្ខ​ភាគ​ឃុំ​ឌិញ​ហ្វា ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​៕

លេស៊ាង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ឌិញ​ចៀង