នាយករដ្ឋមន្រ្តី ទើបផ្ទេរសិទ្ធិជូនរដ្ឋមន្រ្តី ក្រសួងការងារ - យុទ្ធជនពិការ និងសង្គមកិច្ចដាក់ជូន លោកប្រធានរដ្ឋ ពិនិត្យជូនអំណោយដល់មុខសញ្ញាមួយចំនួនដែលមានសគុណចំពោះបដិវត្តន៍ ស្របឱកាសខួប អនុស្សាវរីយ៍ឆ្នាំទី៧០ ទិវាបដិវត្តន៏ខែសីហា (១៩/៨/១៩៤៥-១៩/៨/២០១៥) និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (០២/០៩/ ១៩៤៥-០២/០៩/២០១៥)។
នាយករដ្ឋមន្ត្រី ង្វៀនតឹងយុង ជូនអំណោយដល់កម្មាភិបាលជនជាតិដែលចូលនិវត្តន៍។ រូបៈbaodacnong.org.vn
នាយករដ្ឋមន្រ្តី ទើបផ្ទេរសិទ្ធិជូនរដ្ឋមន្រ្តី ក្រសួងការងារ - យុទ្ធជនពិការ និងសង្គមកិច្ចដាក់ជូន លោកប្រធានរដ្ឋ ពិនិត្យជូនអំណោយដល់មុខ សញ្ញាមួយចំនួនដែលមានសគុណចំពោះបដិវត្តន៍ ស្របឱកាសខួប អនុស្សាវរីយ៍ឆ្នាំទី៧០ ទិវាបដិវត្តន៏ខែសីហា (១៩/៨/១៩៤៥-១៩/៨/២០១៥) និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (០២/០៩/ ១៩៤៥-០២/០៩/២០១៥)។
អំណោយគឺទៅតាមកម្រិតដែលបានស្នើជូនប្រធានរដ្ឋ គឺទឹកប្រាក់ ១.០ ០០.០០០ដុង ក្នុងមួយចំណែកជូនដល់មុខសញ្ញាទាំងឡាយ មានដូច៖ អ្នកបម្រើសកម្មភាពបដិវត្តន៍មុនថ្ងៃ ០១/០១/១៩៤៥ ; អ្នកបម្រើសកម្ម ភាពបដិវត្តន៍ចាប់ពីថ្ងៃ០១/០១/១៩៤៥ រហូតដល់មុន ថ្ងៃកុបកម្មទូទៅឆ្នាំ១៩៤៥។ សរុបថវិកាជូនមុខសញ្ញាដែលពោលខាងលើ គឺជាង២៥ពាន់ លានដុង។ខ្ទង់ថវិកានេះត្រូវបានបម្រុងទុកក្នុងថវិការដ្ឋឆ្នាំ២០១៥។ នេះ ជាសកម្មភាពតបគុណចំពោះអ្នកដែលមានសគុណច្រើន ក្នុងការរួមចំណែកដើម្បីខឿនឯករាជ្យជាតិ ស្របក្នុងឱកាសខួបអនុស្សាវរីយ៍ឆ្នាំ៧០ ទិវាបដិវត្តន៏ខែសីហានិងបុណ្យជាតិ ២ /០៩៕
យោង៖ ĐCSVN ប្រែសម្រួល៖ វ៉ាន់តឹន