ប៉ុន្មានឆ្នាំកន្លង ក្រុមសិល្បៈវត្តសាលវនឧទ្យាន (ព្រែកឈូក) ឃុំឡងម៉ី ស្រុកតាមប៊ិញ ខេត្តវិញឡុង មានការរីកចម្រើនយ៉ាងខ្លាំង ហើយបាន ទស្សនិកជនពេញនិយម។
ឈុតប្រគំភ្លេងពិណពាទ្យរបស់ក្រុមសិល្បៈវត្តព្រែកឈូក។
បងថាច់សាមី អ្នកលេងភ្លេងពិណពាទ្យនៃក្រុមសិល្បៈវត្តព្រែកឈូក ឲ្យដឹងដោយក្តីរីករាយ៖ "បច្ចុប្បន្ន ក្រុមសិល្បៈវត្តព្រែកឈូក ត្រូវបាន ទស្សនិកជនគ្រប់ទិសទីនិយមចូលចិត្ត។ ពិសេសគឺព្រះសង្ឃតាមវត្ត នានាចាប់អារម្មណ៍ខ្លាំង ម្ល៉ោះហើយក្រុមសិល្បៈត្រូវបានគេអញ្ជើញទៅ សម្តែងនាឱកាសពិធីបុណ្យឬក៏ព្រឹត្តិការណ៍សំខាន់ៗ មានដូច៖ បើកការ ដ្ឋាន និងពិធីសម្ពោធសំណង់ជាដើម។ ជារៀងរាល់ខែ ក្រុមចេញទៅ សម្តែងពី១-២លើក បច្ចុប្បន្នការចេញទៅសម្តែងនៅក្រៅខេត្តច្រើនជាង ក្នុងខេត្ត។ នេះគឺជាមោទនៈរបស់ប្រជាជននៅតាមប៊ិញ ក៏ដូចជាក្រុម សិល្បៈទាំងមូល ពីព្រោះគុណភាពនៃការសម្តែងរបស់ក្រុមត្រូវបាន ទទួលស្គាល់"។ បើតាមបងសាមី ក្រុមសិល្បៈវត្តព្រែកឈូក បានជោគ ជ័យដូចសព្វថ្ងៃ ក៏អាស្រ័យការគាំទ្រអស់ពីចិត្តរបស់គណៈកម្មការវត្ត ព្រែកឈូកផងដែរ។ ពិសេសគ្រឿងសម្លៀកបំពាក់ សម្ភា ឧបករណ៍ភ្លេង និងថវិកាមួយចំនួនទៀតត្រូវបានវត្តជំនួយ។ កាលទើបបង្កើតក្រុមមាន សមាជិកចំនួន១០នាក់ មកទល់ពេលនេះ មានសមាជិកជិត៣០នាក់។ ប្រការដែលគួររីករាយ គឺបច្ចុប្បន្ន មានយុវជន-នារីមានចំណូលចិត្តខាង សិល្បៈ ហើយកំពុងហាត់សម្តែងនៅវត្ត។
នៅភូមិស្រុកនានាដែលក្រុមសិល្បៈបានទៅសម្តែង តែងទទួលបាននូវ ការគាំទ្រពីសំណាក់ទស្សនិកជនជានិច្ច។ បងលីវប៊ិញ នៅសង្កាត់ចូវវុាំង លីម ខណ្ឌអូរម៉ូង ក្រុងកឹងធើ៖ "ខ្ញុំតែងទៅបំពេញការងារសប្បុរសធម៌ តាមវត្តនានា ម្ល៉ោះហើយបានទស្សនាក្រុមសិល្បៈវត្តព្រែកឈូកសម្តែង ជាញឹកញាប់។ រាល់ឈុតសម្តែងរបស់ក្រុមគឺប្រកបដោយកាយវិការទន់ ភ្លន់ ហើយបានទស្សនិកជននិយមចូលចិត្តណាស់"។ ម្យ៉ាងទៀតកងជួរ សិល្បករ-ការិនីវ័យក្មេងត្រូវបានសិល្បករវ័យចំណាស់ យកចិត្តទុកដាក់ បណ្តុះបណ្តាលស្នងបន្ត ហេតុនោះក្រុមសិល្បៈវត្តព្រែកឈូក បច្ចុប្បន្ន សមាជិកមានអាយុចាប់ពី១០-១២ ឆ្នាំត្រូវបានចេញទៅសម្តែងក្រៅខេត្ត ។ មានឈុតសម្តែងកុមារប្អូនៗ អាចនឹងសម្តែងដោយឯកឯងបាន។ ប្អូនថាច់សុង សមាជិកក្រុមសិល្បៈអាយុ១២ឆ្នាំ ប៉ុន្តែប្អូនមានបទពិ សោធន៍សម្តែងរបាំឆៃយុាំជិត៥ឆ្នាំ ប្អូនឲ្យដឹង៖ "ផ្ទះប្អូននៅក្បែរវត្តព្រែក ឈូករៀងរាល់ថ្ងៃ ពេលចេញពីរៀនវិលត្រឡប់មកផ្ទះ គឺប្អូនឆៀងចូល វត្តមើលបងៗហាត់សម។ ដោយឃើញប្អូននិងមិត្តភ័ក្តិឯទៀតមានចំ ណូលចិត្តខាងសិល្បៈប្រវេណី បានជាពួកគាត់ក្នុងក្រុមទទួលបង្ហាត់។ មកទល់ពេលនេះ ប្អូននិងមិត្តភ័ក្តិវ័យស្រករបានចូលរួមហាត់សមអស់ រយៈពេល៥ឆ្នាំមកហើយ ដោយសារមានចំណូលចិត្តខ្លាំងពេក ម្ល៉ោះ ហើយគ្មានមិត្តណាបោះបង់ពាក់កណ្តាលការទេ។
បងថាច់សាមី ឲ្យដឹងដោយក្តីរីករាយ៖ "សមាជិកវ័យក្មេងរបស់ក្រុម សិល្បៈ សុទ្ធតែចេះប្រគំភ្លេងពិណពាទ្យទាំងអស់។ រាល់ការសម្តែងរបាំ ឆៃយុាំ ប្អូនៗក៏សម្តែងបានស្ទាត់ជំនាញផងដែរ។ រយៈពេលខាងមុខ ក្រុមនឹងឆ្លៀតពេលឲ្យបានច្រើន ដើម្បីបំប៉នប្អូនៗ ធ្វើយ៉ាងណាអាចនឹង ជំនួសសិល្បករជំនាន់មុនបាន"៕
ថាញ់ភូ-លីសៀ