ជូនរង្វាន់ដល់សិស្សដែលសម្រេចស្នាដៃឆ្នើម។
សម្រេចស្នាដៃឆ្នើម៨៨នាក់មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តសុកត្រាំង បានរៀបចំពិធីស្ងើចសរសើរ និងជូនរង្វាន់ដល់សិស្ស៨៨នាក់ សម្រេចស្នាដៃឆ្នើមក្នុងឆ្នាំសិក្សា២០១៥-២០១៦។ តាមប្រសាសន៍លោកស្រី ង្វៀនធីត្វៀកហា នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង នេះគឺជាសិស្សដែលសម្រេចស្នាដៃឆ្នើមក្នុងការប្រឡងថ្នាក់ជាតិ។ ក្នុងនោះ មានសិស្សពូកែថ្នាក់ជាតិផ្នែកវិញ្ញាសាវប្បធម៌ចំនួន៥នាក់; សិស្សទទួលបានរង្វាន់គណិតតាមរយៈម៉ាស៊ីនគិតលេខចំនួន១៧នាក់; សិស្ស១១នាក់ប្រឡងឈ្នះរង្វាន់គណិតតាមរយៈអ៊ីនធើណែត; សិស្ស១១នាក់ ចូលរួមប្រឡងអូឡាំពិកភាសាអង់គ្លេសតាមរយៈអ៊ីនធើណែត; សិស្ស២នាក់ ឈ្នះរង្វាន់ប្រឡងអូឡាំពិក "ទេពកោសល្យខាងភាសាអង់គ្លេស" ។ល។ ក្រៅពីនេះ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ថែមទាំងជូនប័ណ្ណសរសើរដល់សិស្ស២២នាក់ ប្រឡងជាប់មហាវិទ្យាល័យនិងទទួលបាន២៤ពិន្ទុឡើងទៅក្នុងលើកប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៦៕
យ្វីអាញ់-លីសៀ