29/03/2016 - 14:58

ចាកផុតពីភាពក្រីក្រដោយសារទម្រង់រូបភាពចិញ្ចឹមទាកាប៉ាបារាំង

លោក​ថាច់​សើុង នៅ​ភូមិ​ង៉ាយ​ឡោ​A ឃុំ​ត្រា​កូង ស្រុក​ត្រា​អ៊ូង ខេត្ត​វិញ​​ឡុង អនុ​វត្ត​បាន​ជោគ​ជ័យ​ទម្រង់​រូប​ភាព​ចិញ្ចឹម​ទា​កា​​ប៉ា​បា​រាំង រក​បាន​​ប្រាក់​ចំ​ណូល​លំ​នឹង​ជួយ​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដោយ​ចីរ​ភាព​​។

 

 

ទម្រង់​រូប​ភាព​ចិញ្ចឹម​ទា​កា​ប៉ា​បា​រាំង​របស់​គ្រួ​សារ​លោក​ថាច់​​សើុង នៅ​ភូមិ​ង៉ាយ​ឡោ Aឃុំ​ត្រា​កូង​ខេត្ត​វិញ​ឡុង​។

ទា​កា​ប៉ា​បា​រាំង គឺ​ជល​បក្សី​មួយ​ប្រ​ភេទ ចិញ្ចឹម​ធាត់​ធំ​យ៉ាង​ឆាប់​។ ព្រោះ​ហេតុ​នោះ ក្រោយ​ពី​រដ្ឋ​ឧបត្ថម្ភ​លោះ​បាន​ដី​ផ​លិត​កម្ម និង​ជំ​នួយ​ទុន​ទិញ​គោ​ចិញ្ចឹម​ដោយ​ចំ​នួន​ទឹក​ប្រាក់​៤០​លាន​ដុង លោក​ថាច់​សើុង​បាន​គួប​ផ្សំ​ចិញ្ចឹម​ទា​និង​គោ។  លោក​សើុង​បាន​ស្វែង​យល់​អំ​ពី​របៀប​ចិញ្ចឹម​សត្វ ឆ្លង​តាម​រយៈ​សៀវ​ភៅ កា​សែត​និង​ចូល​រួម​ហ្វិក​ហាត់​អំ​ពី​របៀប​ចិញ្ចឹម​សត្វ ដាំ​ដុះ អា​ស្រ័យ​ឃុំ​រៀប​ចំ​។ ទន្ទឹម​នឹង​នោះ លោក​ថាច់​សើុង តែង​ទៅ​ជួប​អ្នក​មាន​ចំ​ណេះ​ដឹង​ខាង​ចិញ្ចឹម​ទា​កា​ប៉ា​បា​រាំង នៅ​កន្លែង​ដ​ទៃ​ទៀត ដើម្បី​រៀន​បទ​ពិ​សោធន៍​។ បន្ទាប់​ពី​បាន​ស្វែង​យល់​ហ្មត់​ចត់ លោក​ថាច់​សុើង​មិន​រួញ​រា​វិ​និ​យោគ​ទុន​ទិញ​ទា​កា​ប៉ា​បា​រាំង​ចំ​នួន​២០០​ក្បាល មក​ចិញ្ចឹម​សាក​មើល​ជា​មួយ​នឹង​ការ​សង់​ទ្រុង​យ៉ាង​សា​មញ្ញ ដោយ​វាំង​សំ​ណាញ់​ក្រោម​ម្លប់​ឈើ​ដី​ចម្ការ​ក្រោយ​ផ្ទះ​ប្រ​ហែល​៥០០​ម២​។ ដោយ​សារ​ចេះ​អនុ​វត្ត​ត្រូវ​តាម​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម ម្ល៉ោះ​ហើយ​ហ្វូង​ទា​របស់​លោក​ថាច់​សើុង​តិច​រង​ការ​ខាត​បង់ និង​រីក​ចម្រើន​បាន​ល្អ​បង្គួរ​។ និ​យាយ​អំ​ពី​ប្រ​ភព​ចំ​ណី លោក​ថាច់​សើុង​បាន​ប្រើ​ប្រាស់ អនុ​ផល​កសិ​​កម្ម​ដែល​មាន​ស្រាប់ ដូច​ជា​ត្រ​កៀត ត្រ​កួន កន្ទក់​ ខ្យង​ ក្តាម​។ល។ ម្ល៉ោះ​ហើយ​កម្រិត​ថ​វិ​កា​ចំ​ណាយ​ទិញ​ចំ​ណី​យ៉ាង​ទាប​។ ដោយ​សារ​ទា​កា​ប៉ា​បា​រាំង​ងាយ​ចិញ្ចឹម​ធន់​នឹង​ជំ​ងឺ​បាន​ល្អ ធាត់​ធំ​យ៉ាង​ឆាប់ ក្រោយ​ពី​ចិញ្ចឹម​រយៈ​ពេល​៤​ខែ​ក៏​អាច​លក់​បាន​មធ្យម​ភាគ ក្នុង​ទា​មួយ​ក្បាល​សម្រេច​ទម្ងន់​ពី​៣​-៤​គី​ឡូ​ក្រាម​។

សព្វ​ថ្ងៃ​តម្លៃ​ទា​កា​ប៉ា​បា​រាំង​លក់​ចេញ​នៅ​ទី​ផ្សារ​ប្រ​មាណ​៥៥​.០០០​ដុង​/​គី​ឡូ​ក្រាម​។  លោក​ថាច់​សើុង​ ឲ្យ​ដឹង​៖"​ ខ្ញុំ​ជ្រើស​រើស​ទម្រង់​រូប​ភាព​ចិញ្ចឹម គួប​ផ្សំ​ជា​មួយ​នឹង​ការ​បើក​លែង​ឲ្យ​រក​ស៊ី​ក្នុង​ចម្ការ​របស់​គ្រួ​សារ​ ហើយ​តែង​តែ​រក្សា​ឲ្យ​ទ្រុង​មាន​ភាព​ស្រ​ឡះ​ស្រ​ឡំ មាន​កម្ដៅ​ថ្ងៃ​គ្រប់​គ្រាន់ ពេល​យប់​ក៏​មាន​រនាំង​សម្រាប់​បាំង​ខ្យល់​។ ទន្ទឹម​នឹង​នោះ ខ្ញុំ​តែង​រក្សា​ធារ​ទ្រុង​ឲ្យ​ស្ងួត​ល្អ​ជា​និច្ច​។  ខ្ញុំ​អ​នា​ម័យ​ទ្រុង​រៀង​រាល់​ថ្ងៃ ជៀស​វាង​កុំ​ឲ្យ​ធុំ​ក្លិន​។ ពេល​ថ្ងៃ ខ្ញុំ​បង្អើល​ទា​ទៅ​កាន់​ទី​លាន​ស៊ី​ចំ​ណី​ឲ្យ​ទា​ហែប​ហែល ងូត​ទឹក សំ​អាត​រោម​និង​ស្វែង​រក​ចំ​ណី​ក្នុង​ចម្ការ ប្រ​សិន​បើ​ប្រ​ទះ​ឃើញ​ទា មួយ​ណា​មាន​សុខ​ភាព​ខ្សោយ ខ្ញុំ​ក៏​បង្ខាំង​ឲ្យ​វា​នៅ​ដោយ​ឡែក​"​។ រហូត​មក​ទល់​សព្វ​ថ្ងៃ ទំ​ហំ​ហ្វូង​ទារ​បស់​លោក​ថាច់​សើុង​ ក្នុង​ទ្រុង​​គឺ​​២៥០​ក្បាល​/ល្បាស់​។ ក្រោយ​ពី​ទូ​ទាត់​ប្រាក់​ចំ​ណូល​ចំ​ណាយ​រួច ក្នុង​មួយ​ល្បាស់​គ្រួ​សារ លោក​ថាច់​សើុង​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​១៥​លាន​ដុង។

ទន្ទឹម​នឹង​ការ​ចិញ្ចឹម​ទា​កា​ប៉ា​បា​រាំង គ្រួ​សារ​លោក​ថាច់​សើុង​ដ​រ៉ាប​ណាក៏​មាន​គោ​ពី​៣​ដល់​៤​ក្បាល​នោះ​ដែរ​។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​លោក​ថាច់​សើុង​នៅ​ទាំង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​១០០​លាន​ដុង​/ឆ្នាំ ផ្ដើម​ពី​ការ​ចិញ្ចឹម​សត្វ​។  សព្វ​ថ្ងៃ​ទម្រង់​រូប​ភាព​ចិញ្ចឹម​ទា​កា​ប៉ា​បា​រាំង​កំ​ពុង​មាន​និន្នា ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​ភូមិ​ភាគ​រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច កែ​លម្អ​ជីវ​ភាព ជួយ​មា​មីង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

លីសៀ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គ្រួសារលោកថាច់សើុង