ប៉ុន្មានឆ្នាំកន្លង គ្រូនិងសិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង បានខិតខំយ៉ាងពេញទំហឹង ដើម្បីសម្រេចបានលទ្ធផលល្អ។ ឆ្នាំ២០១៥ សាលាក៏បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ ហើយក្នុងឆ្នាំនេះដែរសាលាត្រូវបានគណៈកម្មាធិ ការប្រជាជនខេត្តសម្រេចចិត្តបង្កើនឡើង២កម្រិត អនុវិទ្យាល័យនិងវិទ្យាល័យ។
សាលាអនុវិទ្យាល័យ-វិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ត្រូវបាន
ទទួលស្គាល់សម្រេចបទដ្ឋានជាតិ។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ សកម្មភាពនៅឆ្នាំសិក្សា២០១២-២០១៣ ត្រូវបានវិនិយោគទុនកសាង និងបំពាក់មូលដ្ឋាន សម្ភារៈទំនើបៗ ធានាបានល្អនូវតម្រូវការបង្រៀននិងរៀន។ សព្វថ្ងៃសាលា មានមន្ទីរចាត់ការបន្ទប់រៀនពីរជាន់រឹងមាំ មានចំនួន១២បន្ទប់ បន្ទប់អនុវត្តជាក់ស្ដែង និងពិសោធន៍ចំនួន៣បន្ទាប់; បន្ទប់កុំព្យូទ័រ១បន្ទប់ សម្រាប់ធ្វើពិសោធន៍១ (ដោយមានកុំព្យូទ័រ៤៥គ្រឿង និងមធ្យោបាយស្ដាប់មើល); បណ្ណាល័យមានសៀវភៅកម្មវិធីសិក្សាគ្រប់មុខសម្រាប់បម្រើការបង្រៀន និងរៀនសាលប្រជុំមានចំណុះ៣០០កៅអី អគារពហុមុខងារ ព្រលានបាល់ទាត់សម្រាប់សិស្សលត់ដំកាយសម្បទា។ល។ ដោយឡែកមណ្ឌលអគារបេសកកម្ម និងមណ្ឌលអន្តេវាសិកដ្ឋាន ធានាតម្រូវការកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន បុគ្គលិកនិងសិស្សជាង៤០០រូប។ គ្រូយឿងសាផល នាយករងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ឲ្យដឹង៖ "សាលាមានសិស្សស្នាក់នៅទាំង១០០% ម្ល៉ោះហើយខណៈពេលសាលាសម្រេចបទដ្ឋានជាតិ គ្រូនិងសិស្សមានការត្រេកអរណាស់។ គ្រូបង្រៀនគ្រប់រូបនៅទីនេះសុទ្ធសឹងមានមុខជំនាញល្អ មានបទពិសោធន៍ក្នុងការបង្រៀន។ ជាពិសេសសម្ភារៈបម្រើឲ្យការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានចូលបង្ហាត់បង្រៀនឧបករណ៍ពិសោធន៍ អនុវត្តជាក់ស្ដែងនិងសៀវភៅមុខវិជ្ជាសិក្សាធានាតម្រូវការបង្រៀននិងរៀន ម្ល៉ោះហើយគុណភាពសិក្សារៀនសូត្ររបស់សិស្សត្រូវបានកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ។ ឆ្នាំសិក្សាថ្មីនេះ សាលាត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត សម្រេចចិត្តបង្កើនទៅជាសាលាបង្រៀន២កម្រិត។ នេះជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សជនជាតិខ្មែរស្រុកម៉ីស្វៀង និងតំបន់ជិតខាងនានា មានលក្ខណសម្បត្តិចូលរៀនសាលាអន្តេវាសិក។ សព្វថ្ងៃកងជួរគ្រូបង្រៀនរបស់សាលា ក៏មានគ្រប់ធានាការបង្ហាត់បង្រៀនទាំង២កម្រិត"។
ក្រៅពីនោះ សាលាតែងយកចិត្តទុកដាក់ដល់ការអប់រំ និងលត់ដំបំណិនជីវិតឲ្យសិស្សានុសិស្សយកចិត្តទុកដាក់អប់រំប្អូនៗ ឲ្យមានសុជីវធម៌ចំពោះចាស់ព្រឹទ្ធាចារ្យ ក៏ដូចជាប្រពៃណីគោរពគ្រូ ស្មោះត្រង់ ទំនាក់ទំនងល្អជាមួយនឹងមិត្តភ័ក្ដិ។ល។ ផ្ដើមពីនោះ សាលាក៏កសាងបានបរិស្ថានអប់រំជឿនលឿន សាមគ្គីនិងសម្រេចបានលទ្ធផលល្អ។ ថ្វីត្បិតសាលា ទើបបង្កើតប៉ុន្មានឆ្នាំជិតនេះក៏ពិតមែន ប៉ុន្តែដោយសារគ្រូបង្រៀនមានមុខវិជ្ជាជំនាញ មានបទពិសោធន៍បង្ហាត់បង្រៀន ម្ល៉ោះហើយគុណភាពបង្រៀនពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់។ ប្រាំឆ្នាំកន្លង ផែនថ្នាក់ទី៩ មានសិស្សទាំង១០០% របស់សាលាជាប់ជម្រើសឡើងថ្នាក់;សរុបអត្រាសិស្សទូទាំងសាលាបានជាប់ជម្រើសឡើងថ្នាក់គឺ៩៨,៤%។ ប្អូនលីធីង៉ុកយ៉ីម សិស្សថ្នាក់ទី៩ ឲ្យដឹង៖ "ផ្ទះប្អូនក្រ ឪពុកម្តាយទៅធ្វើការឈ្នួលនៅឆ្ងាយ ម្ល៉ោះហើយពេលបានចូលរៀននៅទីនេះ ប្អូនត្រេកអរណាស់។ ពីព្រោះរៀននៅទីនេះ បានលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ឧបត្ថម្ភ ម្ល៉ោះហើយប្អូននឹងនរចិត្តរៀនសូត្រ។ អាស្រ័យហេតុដូច្នោះ ៣ឆ្នាំបន្តបន្ទាប់ប្អូនបានជាប់ចំណាត់ថ្នាក់ជាសិស្សរៀនពូកែ និងកាលពីឆ្នាំទៅមិញ ប្អូនទទួលបានជ័យលាភីលើកទឹកចិត្តជាសិស្សរៀនពូកែថ្នាក់ស្រុក"៕
យ្វីអាញ់ - សេរី