ថើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ អាស្រ័យការវិនិយោគទុនរបស់រដ្ឋ គួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន ទើបជីវភាពសម្ភារៈ ស្មារតីរបស់មាមីងនៅទីនេះ ត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា...។
លោកដាវសុផាណា តែងដាស់តឿនក្មួយៗប្រតិបត្តិច្បាប់បានល្អ។
លោកដាវសុផាណា នៅភូមិថើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ ឲ្យដឹង៖ "កូនៗខ្ញុំទាំង៤នាក់បានរៀនសូត្រត្រឹមត្រូវ ឥឡូវពេញវ័យ មានគ្រួសារនិងមានការងារធ្វើលំនឹង។ ប្តីប្រពន្ធខ្ញុំត្រេកអរខ្លាំងណាស់"។ ជាអ្នកមានចំណេះដឹង ឲ្យតែដល់រដូវវិស្សមកាល លោកដាវសុផាណា តែងចូលវត្តជួយបង្រៀនអក្សរខ្មែរជូនកូនចៅមាមីងនៅភូមិភាគ។ ជាមួយនឹងផ្នត់រស់នៅសាមញ្ញ ចរិតស្លូតបូត រួសរាយ ផ្តើមពីនោះ លោកក៏បង្កបាននូវភាពទំនុកចិត្តចំពោះមាមីងនៅភូមិភាគ។ មិនត្រឹមតែដូច្នោះ លោកនៅទាំងដាស់តឿនអប់រំក្មួយៗក្នុងភូមិជារឿយៗ ឲ្យប្រតិបត្តិតាមច្បាប់ ពិសេសគឺសេចក្តីកំណត់ដែលជាប់ពាក់ព័ន្ធដល់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរ។ ដោយទង្វើជាក់ស្តែងទាំងនេះ លោកក៏បង្កបាននូវទំនុកចិត្តក្នុងប្រជាជន។ ព្រោះហេតុនោះ ឲ្យតែលើភូមិសាស្រ្តកើតមានករណីទំនាស់អ្វីម្យ៉ាង តែងបានលោកចូលរួមសម្របសម្រួលផ្សះផ្សារមនោសញ្ចេតនារវាងភាគីសង ខាងសមហេតុសមផល ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាមីង។ លោកដាវសេប្រជាជននៅភូមិភាគឲ្យដឹង៖ "រយៈពេលកន្លង គោលនយោបាយនានារបស់បក្សនិងរដ្ឋគិតគូរជីវភាពជូនជនរួមជាតិភាគតិច តែងបានរដ្ឋអំណាចភូមិភាគអនុវត្តបានល្អ។ ប្រជាជននឹងនរចិត្តពលកម្មផលិត។ ផ្តើមពីនោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ មានការប្រែប្រួលយ៉ាងសកម្ម។ ឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គមត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ មាមីងសាមគ្គីជួយគ្នាទៅវិញទៅមកជម្នះលំបាក"។ ដើម្បីសម្រេចបាននូវប្រការទាំងនោះ រយៈពេលកន្លង ការផ្សព្វផ្សាយច្បាប់នៅតំបន់ជនរួមជាតិភាគតិច ត្រូវបានបក្សនិងរដ្ឋផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់។ គោលនយោបាយនានាត្រូវបានផ្សព្វផ្សាយអនុវត្តបានល្អ នាំមកប្រសិទ្ធភាពជាក់ស្តែង ស្មារតីយល់ដឹងច្បាប់របស់ជនរួមជាតិភាគតិចត្រូវបានលើកកម្ពស់ រួមចំណែកមិនតិចក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
ចំណែកលោកថាច់សាង ក៏បានរួមចំណែកមិនតិចដែរក្នុងការអភិវឌ្ឍន៍នៅភូមិថើយហ្វាB ក្នុងនាមជាប្រធានភូមិថើយហ្វាB ។ ពីមុនគ្រួសារលោកមានដីស្រែតិចតួច ចំណូលមិនទៀងទាត់ លោកទៅធ្វើការឈ្នួលក្នុងភូមិ។ អាស្រ័យមានចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាកក្នុងផលិតកម្ម ចាយវាយប្រិតសំចៃសន្សែសន្សំប្រាក់ទិញដីស្រែបន្តិចម្តងៗ រហូតមកទល់នឹងបច្ចុប្បន្ន លោកទិញដីស្រែបានជិត៣០កុងម៉្លោះហើយជីវភាពគ្រួសារលោកមានភាពធូរធារ។ មិនត្រឹមតែដូច្នោះ លោកនៅទាំងគិតគូរចិញ្ចឹមកូនទាំង២នាក់រៀនសូត្រចប់ចុងចប់ដើម។ ពេលជីវភាពគ្រួសារមានភាពលំនឹង លោកតែងឆ្លៀតពេលចូលរួមការងារនៅភូមិភាគ។ យូរៗទៅក៏បង្កបាននូវភាពទំនុកចិត្តក្នុងប្រជាជន។
ព្រះតេជព្រះគុណយឿងអាង ប្រធានគណៈអភិបាលពុទ្ធសាសនាស្រុកកើ-ដ និងជាព្រះចៅអធិការវត្តសេតុត្តរ មានព្រះថេរដីកា៖ "ផ្តើមពីការយកចិត្តទុកដាក់របស់រដ្ឋអំណាច បង្កលក្ខណសម្បត្តិដើម្បីមាមីងបានខិតជិតប្រភពទុន មានលក្ខណៈបង្កបង្កើនផល រកប្រាក់ចំណូលបន្ថែម លំនឹងជីវភាព។ ផ្តើមពីនោះ មាមីងមិនញញើតចូលរួមក្នុងការចលនានៅភូមិភាគ រួមកម្លាំងជាមួយនឹងភូមិភាគអនុវត្តបានល្អនូវការរក្សាសន្តិសុខសណ្តាប់ធ្នាប់ រួមចំណែករក្សាភាពសុខសាន្តជូនភូមិស្រុក"៕
ចឹងហ៊ឹង-មុនី