08/08/2016 - 16:33

ត្រាវិញបង្កើនការបង្រៀនអក្សរខ្មែរនារដូវវិស្សមកាល

តាម​វត្ត​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ  ឲ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ម្តង​ៗ តែង​បើក​​បង្រៀន​អក្សរ​ខ្មែរ​ជូន​សិស្សា​នុសិស្ស។ ចូល​រៀន​ក្នុង​វត្ត​ប្អូន​ៗនៅ​ទាំង​បាន​រៀន​ធម៌​អាថ៌ និង​ទំ​នៀម​ទម្លាប់​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង។  ការ​ចលនា​នេះ​តែង​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់ ពី​ព្រោះ​មាន​ផល​ប្រ​យោជន៍​ដល់​សង្គម​ពិត​ប្រា​កដ​។

 ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជូន​សិស្សា​នុ​សិស្ស​នា​រដូវ​វិស្ស​ម​កាល​នៅ​តាម​វត្ត​តំ​បន់​ជន
​បទ​ក្នុង​ខេត្ត​ត្រា​វិញ​។

យោង​តាម​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រា​វិញ រដូវ​វិស្ស​ម​កាល​ឆ្នាំ​នេះ ទូទាំង​ខេត្ត​មាន​សិស្សា​នុ​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​អក្ស​ខ្មែរ​រក​ម្រិត បឋម​សិក្សា​ចំ​នួន​១០.០០០​រូប​នៅ​តាម​វត្ត​ខ្មែរ​ចំ​នួន​១៣៩​វត្ត​របស់​ខេត្ត​។ គ្រូ​បង្រៀន​គឺ​ព្រះ​សង្ឃ​ឬ​ក៏​អា​ចារ្យ​ដែល​ស្ទាត់​ភា​សា​ខ្មែរ យល់​ដឹង​អំ​ពី​ទំ​នៀម​ទម្លាប់​ខ្មែរ​។ កម្ម​វិ​ធី​បង្ហាត់​បង្រៀន​តែង​បាន​ផ្លាស់​ថ្មី​ជា​និច្ច ហើយ​ថែម​ទាំង​បាន​ផ្គួប​ផ្សំ​នឹង​ស​កម្ម​ភាពផ្សេ​ង​ៗ ដើម្បី​បង្ក​ប​រិ​យា​កាស​និង​ភាព​ចាប់​អា​រម្មណ៍​ជួយ​ឲ្យ​ប្អូន​ៗ​ក្រេប​យក​មេរៀន​បាន​ល្អបំ​ផុត​។ តាម​អា​ណា​ព្យា​បាល​សិស្ស ឲ្យ​ដឹង​៖ ការ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​នា​រដូវ​វិស្ស​ម​កាល​ជា​ស​កម្ម​ភាព​មួយ​មាន​អត្ថ​ន័យ​ជាក់​ច្បាស់ ដើម្បី​បន្ត​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ នេះ​ក៏​ជា​បរិស្ថាន​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​ប្អូន​ៗប្រ​ជុំ​ជីវ​ភាព​ក្នុង​រដូវ​វិស្ស​ម​កាល​។

ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ "ដើម្បី​រួម​ចំ​ណែក​ជម្រុញ​ការ​បង្រៀន​អក្សរ​ខ្មែរ​តាម​វត្ត​នា​នា ចំ​ពោះ​គ្រូ​បង្រៀន​ដែល​មិន​បាន​ទទួលបៀវត្សពីថវិការដ្ឋ ដូច​ជា​ព្រះសង្ឃ​និង​អា​ចារ្យ​បង្រៀន​នឹង​បាន​ទទួល​ជំ​នួយ​ថ​វិ​កា​មួយ​ចំ​ណែក​ចំ​ពោះ​អ្នក​បង្រៀន​តាម​សា​រា​ចរ​លេខ​៨២​របស់​ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​ដោយ​កម្រិត​ជំ​នួយ​គឺ​២៥.០០០​ដុង​ក្នុង​មួយ​ម៉ោង​បង្រៀន​។ ទោះ​ជា​ដូច្នេះ អា​ស្រ័យ​នៅ​ជួប​ការ​លំ​បាក ពិ​សេស​គឺ​ផ្សព្វ​ផ្សាយ​ការ​បង្រៀន​ភា​សា​បា​លី​ចាប់​ពី​ថ្នាក់​ពុទ្ធិ​ក​អនុ​វិ​ទ្យា​ល័យ​ទី​១​ឡើង​ទៅ​។ អា​ស្រ័យ​ហេតុ​នោះ ទន្ទឹម​នឹង​ការ​ជំ​នួយ​ពោល​ខាង​លើ ចំ​ពោះ​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​នា​រដូវ​វិស្ស​ម​កាល​នៅ​តាម​វត្ត​នា​នា​បាន​ស្នើ​ខេត្ត​ជំ​នួយ​ពី​២០០​ពាន់​ដុង​ទៅ​ដល់​៣០០.០០០​ដុង​/ខែ ជូន​គ្រូ​បង្រៀន​ភា​សា​បា​លី ចាប់​ពី​ថ្នាក់​ពុទ្ធិ​ក​អនុ​វិ​ទ្យា​ល័យ​ដល់​ថ្នាក់​ពុទ្ធិ​កវិ​ទ្យា​ល័យ។ ចំ​ពោះ​បញ្ហា​នេះ លោក​ង្វៀន​ថាញ់​ងៀន នា​យក​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រា​វិញ បាន​មាន​ប្រ​សាសន៍​ក្នុង​ស​ម័យ​ប្រ​ជុំ​លើក​ទី​មួយ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ អា​ណត្តិ​កាល​២០​១៦​-២០២១​។

"តាម​សេច​ក្តី​កំ​ណត់​របស់​រដ្ឋ បច្ចុប្បន្ន​ផ្នែក​គ្រាន់​តែ​ចំ​ណាយ​ជំ​នួយ​ភា​សា​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ​មាន​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​។ ការ​បង្រៀន​ភា​សា​បា​លី​មិន​ទាន់​មាន​សេច​ក្តី​កំ​ណត់​ចំ​ណាយ​ជំ​នួយ​។ ក៏​ប៉ុន្តែ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​នឹង​កត់​សម្គាល់​សំ​ណើ​នេះ​ដើម្បី​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ម​ហា​ផ្ទៃ មន្ទីរ​ហិ​រញ្ញ​វត្ថុ គណៈ​ជន​ជាតិ​ខេត្ត​ពិ​និត្យ ពិ​ច័យ​ប្រ​សិន​បើ​សម​ស្រប​នឹង​លើក​ឡើង​ជូន​ស្ថា​ប័ន​សមត្ថកិច្ច​​ពិ​និត្យ​ពិ​ច័យ​" លោក​ង្វៀន​ឲ្យ​ដឹង​ដូច្នោះ​៕

សើុងម៉ាល័យ-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​