02/08/2016 - 09:48

អភិវឌ្ឍន៍អប់រំក្នុងជនរួមជាតិខ្មែរ

ប៉ុន្មាន​ឆ្នាំ​កន្លង ខេត្ត​កៀង​យ៉ាង ស​កម្ម​ផ្សព្វផ្សាយរៀប​ចំ​អនុ​វត្ត​បណ្តា​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ជា​ពិសេស​គឺ​គិត​គូរ​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ-បណ្តុះ​បណ្តាល​។

 ថ្នាក់​រៀន​អក្សរ​ខ្មែរ​នា​ឱ​កាស​វិស្សម​កាល​នៅ​កៀង​យ៉ាង​។

ក្នុង​រយៈ​កាល​៥​ឆ្នាំ​មក​នេះ ប្រព័ន្ធ​សា​លា​រៀន​មូល​ដ្ឋាន សម្ភារ​ឧប​ករណ៍បង្រៀន កង​ជួរ​គ្រូ​បង្រៀន​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ត្រូវ​បាន​វិ​និ​យោគ​ទុន​និង​បម្រើ​ការ​បាន​ល្អ ឆ្លើយ​តប​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​។ ទូទាំង​ខេត្ត​មាន​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច​ជាង​៣៩.៧០០​រូប ស្រូប​អត្រា​១២​%នៃ​សិស្ស​ទូ​ទាំង​ខេត្ត និង​មាន​គ្រូ​បង្រៀន​ជា​ជន​ជាតិ​ភាគ​តិច​ប្រ​មាណ​១.២៩២​រូប​។ ខេត្ត​បាន​អនុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ ឧបត្ថម្ភ​ការ​រៀន​សូត្រ លើក​លែង​និង​បន្ថយ​ប្រាក់​កម្រៃ​រៀន​សូត្រ​ដល់​សិស្សា​នុ​សិស្ស និង​គិត​គូរ​ជីវ​ភាព​គ្រូ​បង្រៀន​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ដើម្បី​គ្រូ​បង្រៀន​ទាំង​អស់​នឹង​នរ​ចិត្ត​ភ្ជាប់​ខ្លួន​ជា​មួយ​នឹង​របរ​គ្រូ​បង្រៀន​។ អា​ស្រ័យ​ហេតុ​នោះ អត្រា​កៀរ​គរ​សិស្ស​ចាប់​ពី​អា​យុ​៦​ដល់​១០​ឆ្នាំ ទៅ​កាន់​សា​លា​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់ ក្នុង​នោះ​ឆ្នាំ​សិក្សា​២០១៤​-២០១៥ សម្រេច​ជាង​៩៦​%​; សិស្ស​បញ្ចប់​កម្ម​វិ​ធី​បឋម​សិក្សា​សម្រេច​១០០​%; មាន​សិស្ស៩៨,៧% ប្រ​ឡង​ជាប់​មធ្យម​សិក្សា​មូល​ដ្ឋាន​និង​ជាង​៩០​%​ប្រ​ឡង​ជាប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​។ ក្នុង​៥​ឆ្នាំ​កន្លង ខេត្ត​បាន​ពិ​និត្យ​ជម្រើស​សិស្ស​ប្រ​មាណ​២៨៥​រូប ជា​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ និង​មធ្យម​សិក្សា​ជំ​នាញ; សិស្ស​ជាង​៣០០​រូប ត្រូវ​បាន​ជម្រើស​ឲ្យ​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​។

ទូ​ទាំង​ខេត្ត​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​អន្តេ​វា​សិក​ចំ​នួន​៥ នៅ​ក្រុង​រ៉ាច់​យ៉ា ទី​ប្រ​ជុំ​ជន​ហា​តៀង​និង​ស្រុក​ទាំង​៣​គឺ ស្រុក​យ៉ាង​ថាញ់​ ចូវ​ថាញ់ អាង​បៀង ដោយ​មាន​សិស្ស​១.៤២០​រូប កំ​ពុង​ស្នាក់​នៅ​រៀន​ក្នុង​សា​លា​។ ក្នុង​នោះ មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​អន្តេ​វា​សិក​ស្រុក​អាង​បៀង​កំ​ពុង​កសាង​ស​រុប​ទុន​វិ​និ​យោគ​ជាង​១៥​ពាន់​លាន​ដុង ដោយ​ទ្រង់​ទ្រាយ​៨​ថ្នាក់​/២០០​សិស្ស បម្រុង​នឹង​បើក​បង្រៀន​ក្នុង​ឆ្នាំ​សិក្សា​២០១៦​-២០១៧​។ បច្ចុប្បន្ន ខេត្ត​កៀង​យ៉ាង​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​១៩៣​ថ្នាក់ ដោយ​មាន​សិស្សា​នុ​សិស្ស​កម្រិត​បឋម​សិក្សា មធ្យម​សិក្សា​ប្រ​មាណ​៤.៨៧០​រូប​កំ​ពុង​ចូល​រៀន​។ ខេត្ត​បាន​បង្ក​លក្ខណៈ​ឧបត្ថម្ភ​សម្រាប់​គ្រូ​បង្រៀន​ជា​ព្រះ​សង្ឃ អា​ចារ្យ​ដែល​ចូល​ថ្នាក់​បង្រៀង ឧបត្ថម្ភ​តុ​តាំង សៀវ​ភៅ​ពុម្ព​ខ្មែរ​សម្រាប់​វត្ត​ដែល​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​ឱ​កាស​វិស្ស​ម​កាល​។

ខេត្ត​នឹង​បន្ត​ការ​អនុ​វត្ត​គោល​ន​យោ​បាយ ផ្លាស់​ថ្មី​មូល​ដ្ឋាន​ទូទៅ​លើ​វិ​ស័យ​អ​ប់​រំ​និង​បណ្តុះ​បណ្តាល​តាម​សេច​ក្តី​សម្រេច​មជ្ឈិម​៨ (នី​តិ​កាល​XI ) រ​បស់​បក្ស បង្កការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ទាំង​គុណ​ភាព ទាំង​ប្រ​សិទ្ធ​ភាព​ខាង​វិ​ស័យ​អប់​រំ​និង​បណ្តុះ​បណ្តាល ឆ្លើយ​តប​នឹង​តម្រូវ​ការ​លើក​កម្ពស់​ប្រ​ជា​បញ្ញា បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​បំ​ប៉ន​អ្នក​ប្រាជ្ញ ខេត្ត​កៀង​យ៉ាង​តែង​ផ្តោត​ចិត្ត​សំ​ខាន់​ដល់​ការ​គិត​គូ​អភិ​វឌ្ឍ​អប់​រំ និង​បណ្តុះ​បណ្តាល​ក្នុង​ជន​ជាតិ​ខ្មែរ។ ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ វិ​និ​យោគ​ទុន​ដើម្បី​សម្រេច​ប្រ​ព័ន្ធ បន្ទប់​សា​លា​រៀន ឆ្លើយ​តប​នឹង​តម្រូវ​ការ​បើក​ទូលាយ និង​លើក​កម្ពស់​គុណ​ភាព​អប់​រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​​។

អា​ទិ​ភាព​បង្ហើយ​បណ្តា​ទិស​ដៅ​កម្ម​វិ​ធី​ពង្រឹង​សា​លា​រៀន ផ្ទះ​នៅ​សម្រាប់​គ្រូ​បង្រៀន សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​សា​លា​មតេយ្យ​។ ផ្តោត​ចិត្ត​សំ​ខាន់​ទៅ​លើ​ការ​អភិវឌ្ឍន៍​កង​ជួរ​គ្រូ​បង្រៀន​ជា​ជន​ជាតិ​ភាគ​​តិ​ច​សម្រេច​បាន​គុណ​ភាព ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​អប់​រំ​និង​បណ្តុះប​ណ្តាល​អប់​រំ​បុគ្គ​លិក លក្ខណៈ​សីល​ធម៌​ជីវ​ភាព​រស់​នៅ​ភ្ញាក់​រលឹក​គោ​រព​ច្បាប់ រដ្ឋ និង​ភារ​កិច្ច​ជា​ពល​រដ្ឋ​របស់​សិស្ស​និស្សិត។ បន្ត​ការ​អនុ​វត្ត​បណ្តា​គោល​ន​យោ​បាយ អា​ទិ​ភាព​ចំ​ពោះ​សិស្សា​នុ​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច​៕

 

ចែករំលែកអត្ថបទ