សិល្បៈល្ខោនយូរកេរ្តិ៍ គឺជាផលិតផលបញ្ញាវប្បធម៌ស្មារតីរបស់ជនរួម ជាតិខ្មែរណាមបូ។ ជាពិសេសល្ខោនយូរកេរ្តិ៍ ទាមទារកងជួរធនធានមនុស្សមានទេពកោសល្យខាងច្រៀងរាំ ផ្តោតអារម្មណ៍ទៅលើសិល្បៈ និងដឹកនាំការសម្តែង។ល។ ក្នុងពេលនោះ សាលាជំនាញសម្រាប់ បណ្តុះបណ្តាលកងជួរទាំងនេះមិនទាន់មាននៅឡើយ នោះគឺជាការលំបាករួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សិល្បៈល្ខោន យូរកេរ្តិ៍ នាបច្ចុប្បន្ននៅខេត្ត ក្រុង នានា ក្នុងនោះមានខេត្តបាកលីវជាដើម។
ដកស្រង់ពីរឿងល្ខោនយូរកេរ្តិ៍ សម្តែងដោយក្រុមសិល្បៈ ចម្រុះខ្មែរខេត្តបាកលីវ។
ចាប់ពីឆ្នាំ២០០៧មកទល់ពេលនេះ ក្រុមសិល្បៈចម្រុះខ្មែរខេត្តបាកលីវ បានសម្តែងប្រមាណជិត១០រឿង ត្រូវបានស្ថានីយទូរទស្សន៍វៀតណាមចាក់ផ្សាយ។ ម្យ៉ាងទៀត ជាមួយនឹងឧត្តមភាពក្នុងការរៀបចំកម្ម វិធីសិល្បៈចម្រុះ ច្រៀងរាំបណ្តើរ សម្តែងល្ខោនយូរកេរ្តិ៍បណ្តើរ ដូច្នេះ ក្រុមសិល្បៈចម្រុះខ្មែរខេត្តបាកលីវ មិនត្រឹមតែធ្វើឲ្យទស្សនិកជនក្នុង ខេត្តនិយមចូលចិត្តប៉ុណ្ណោះទេ ថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពេលចេញទៅសម្តែងនៅខេត្តជិតខាង ដូច៖ ខេត្តត្រាវិញ សុកត្រាំង និងអាងយ៉ាង។ល។ ថ្វីត្បិតដូច្នោះក្តី ការបណ្តុះបណ្តាលធនធាន មនុស្សដើម្បីអភិវឌ្ឍសិល្បៈ ល្ខោនយូរកេរ្តិ៍ គឺជាក្តីបារម្ភមួយ។ បងឡឹមថេហ៊ីប ប្រធានក្រុមសិល្បៈចម្រុះខ្មែរខេត្តបាកលីវ ឲ្យដឹង៖ "តាមពិត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់សិល្បៈ ល្ខោនយូរកេរ្តិ៍ នាបច្ចុប្បន្ននៅខេត្តក្រុងនានានិយាយរួម គឺការអភិរក្សនិងរក្សាទម្រង់សិល្បៈនេះនៅជួបការលំបាកច្រើនណាស់ ហើយដើម្បីអភិវឌ្ឍទម្រង់សិល្បៈនេះគឺ រឹតតែលំបាកថែមទៀត។ល។" តាមប្រសាសន៍ បងហ៊ីប លំបាកបំផុតគឺការងារបណ្តុះបណ្តាលធនធានមនុស្ស ពីដើមមកគឺ គ្រាន់តែបង្ហាត់តៗគ្នាប៉ុណ្ណោះ មិនទាន់មានរបៀបរៀបរយនិងមិនទាន់មានប្រព័ន្ធនៅឡើយ។ បច្ចុប្បន្ន ក្នុងទូទាំងប្រទេសមិនទាន់មានសាលាវិចិត្រសិល្បៈខ្មែរ ម្ល៉ោះហើយរចនាសម្ព័ន្ធក្រុម ដូច៖ កងជួរខាងតួអង្គតន្រី្តករ អ្នកនិពន្ធរឿង អ្នកដឹកនាំរឿង។ល។ ភាគច្រើនក្រុមនីមួយ ៗ បណ្តុះបណ្តាលដោយខ្លួនឯងផ្ទាល់។ ផ្តើមពីភាពឱនថយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឲ្យជះឥទ្ធិពលដល់ការរីកចម្រើននៃទម្រង់សិល្បៈនេះ។ សព្វថ្ងៃ ក្រុមសិល្បៈចម្រុះខ្មែរខេត្តបាកលីវ មានសិល្បករ-ការិនីនិងតន្រីករចំនួន៣០នាក់ ក្នុងនោះ មានសិល្បករ-ការិនី ៥នាក់ សម្តែងផ្នែកល្ខោនយូរកេរ្តិ៍បានយ៉ាងស្ទាត់ជំនាញ តួយ៉ាងដូច សិល្បការិនី ហេវធីលៀង ទទួលបានរង្វាន់មេដាយមាសនិងសិល្បករ ថាច់ធា ទទួលបានរង្វាន់មេដាយសំរឹទ្ធិនៅមហោស្រព សិល្បៈល្ខោន យូរកេរ្តិ៍លើកទី ១ កាលពីឆ្នាំ២០១៣ នៅខេត្តសុកត្រាំង។ សិល្បករ-ការិនីទាំងនេះ រៀនអាជីពសិល្បៈតាមរបៀបបង្ហាត់បន្តពីសិល្បករ-ការិនីមុនៗ ក្រៅពីនេះ ពួកគាត់មិនទាន់បានឆ្លងកាត់សាលាជំនាញទេ។
ដំណោះស្រាយសិល្បៈល្ខោនយូរកេរ្តិ៍និយាយដោយឡែកសិល្បៈខ្មែរណាមបូនិយាយរួម មានលក្ខណៈពិសេសដោយឡែក បើធៀបជាមួយនឹងទម្រង់សិល្បៈផ្សេងៗ អាស្រ័យហេតុនោះ ទាមទារគប្បីមានកម្មវិធីបណ្តុះបណ្តាលសមស្របនឹងមុខជំនាញ ពិសេស ការបង្ហាត់តៗគ្នា មានប្រសិទ្ធភាពពិតមែន ប៉ុន្តែងាយនឹងមានការភាន់ច្រឡំឬក៏សាបរលាបទៅដែរ។ ប្រការនោះមានន័យថា ទន្ទឹមនឹងការលើកតម្កើងការងារបណ្តុះបណ្តាលដោយខ្លួនឯងផ្ទាល់របស់ក្រុមសិល្បៈនីមួយៗ តាមរយៈអ្នកជំនាន់មុនៗ បង្ហាត់បន្តឲ្យយុវជនជំនាន់ក្រោយៗ គប្បីសិក្សាស្រាវជ្រាវធ្វើយ៉ាងណាបង្កើតកងជួរបង្ហាត់បង្រៀនមានឯកទេសពិត ប្រាកដ ដោយមានគម្រោងមេរៀន កម្មវិធីមុខជំនាញ របៀបរៀបរយ នោះទើបការបណ្តុះបណ្តាលនឹងទទួលបានលទ្ធផលល្អប្រសើរជាង៕
កឹមធ្វី-លីសៀ