បងហូវុាំងឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវុាំងយ៉ាវ (ស្រុកតិញបៀង ខេត្តអាងយ៉ាង) អំណួតជាមួយនឹងយើងខ្ញុំ" ភូមិរបរតម្បាញសំពត់ចរបាប់ខ្មែរវុាំងយ៉ាវ សព្វថ្ងៃមានការវិវឌ្ឍន៍បង្គួរហើយ"។
បងស្រីនាងសម័យកំពុង
បងស្រីលីធីយីមហុង នាយិកាសហករណ៍តម្បាញសំពត់ចរបាប់វុាំងយ៉ាវ ឲ្យដឹង៖ "ផ្លូវចូលទៅកាន់ភូមិសិរីស្គោតបានចាក់កៅស៊ូរួចរាល់ ម៉្លោះហើយភ្ញៀវទេសចរ អញ្ជើញមកទស្សនា ទិញផលិតផលសំពត់ចរ បាប់វុាំងយ៉ាវមានភាពកុះករ"។ តាមប្រសាសន៍ បងឌឹក បច្ចុប្បន្ន នៅស្រុកតិញបៀង មានតែឃុំវុាំងយ៉ាវប៉ុណ្ណោះទេដែលជាឃុំលំបាកពិសេស ដូច្នេះហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅមានកម្រិត។ ទោះបីជាដូច្នេះក៏ដោយ ក្នុងដើមអាណត្តិកាលនេះ រដ្ឋអំណាចឃុំប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ភូមិសិរីស្គោតដើម្បីពង្រីកភូមិរបរ តម្បាញសំពត់ចរបាប់របស់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ ដងផ្លូវកៅស៊ូពីផ្លូវខេត្តលេខ ៩៤៨ ចូលទៅកាន់ភូមិសិរីស្គោតបានបើកទូ លាយនិងចាក់កៅស៊ូមានប្រវែង១.៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ជាមួយថវិកា១,៥ពាន់លានដុងពីកម្មវិធី១៣៥ សម្រាប់ជូនឃុំដែលលំបាកពិសេសបានសម្រេចរួចរាល់។ បងស្រីយីមហុង ឲ្យដឹងបន្ថែម៖ "កន្លងហើយ ខេត្តបានផ្តល់ថវិកាចំនួន៥០០លានដុង ដើម្បីសង់រោងដាក់តាំងផលិតផលសំពត់ចរបាប់វុាំងយ៉ាវ ប៉ុន្តែរយៈកាលជិតៗនេះ រោងដាក់តាំងមិនបានបើកទ្វារទៀងទាត់ ពីព្រោះផលិតផលធ្វើបានលក់អស់ មិនមានផលិតផលសម្រាប់ដាក់តាំង"។
ពេលយើងខ្ញុំទៅដល់ផ្ទះ បងស្រីនាងសម័យ កំពុងត្បាញក្រមា បងស្រីរាយរាប់៖ "ប៉ុន្មានឆ្នាំមុន នាងខ្ញុំចោលរបរតម្បាញទៅធ្វើការឈ្នួល ពីព្រោះកីត្បាញវាមានការទ្រុឌទ្រោមមិនអាចត្បាញបានទៀត។ ក្រោយមករដ្ឋបានផ្តល់កីត្បាញនេះ នាងខ្ញុំបានចាប់ផ្តើមរបរនេះឡើងវិញ ប្រសិនបើមិនបានត្បាញទេ នាងខ្ញុំអផ្សុកណាស់។ សព្វថ្ងៃនាងខ្ញុំត្បាញ មិនគ្រប់លក់ផង។ លើកមុន ឃុំរៀបចំបើកថ្នាក់បង្រៀនរបរជូនបងប្អូនក្នុងឃុំ ហើយក៏អញ្ជើញនាងខ្ញុំចូលរួមបង្រៀនដែរ។ អាស្រ័យរបរតម្បាញនេះ បានជានាងខ្ញុំបានទៅគ្រប់ទិសទីកន្លែងដើម្បីសម្តែង បង្ហាញដូច្នេះ ធ្វើឲ្យនាងខ្ញុំកាន់តែផ្សារភ្ជាប់ជាមួយនឹងរបរនេះយ៉ាងស្អិតល្មួតជាងទៀង"។ ចំណែកបងស្រីនាងសាម៉ន កំពុងរៀបចំកីត្បាញ រីករាយឲ្យដឹង៖ "ដំណាក់កាលរៀបចំកីត្បាញជាដំណាក់កាលបង់ពេលយូរ រៀបចំកីត្បាញ ប្រហាក់ប្រហែលនឹងយើងធ្វើកីពីសរសៃសូត្រ ក្រោយមកទើបត្បាញ"។ បងស្រីសាម៉នជាជាងតម្បាញមួយរូប ក្នុងចំណោមជាងតម្បាញទាំងពីររូបរបស់ឃុំវ៉ាំងយ៉ាវ ដែលបានប្រទានកិត្តិនាមជាសិប្បករ បងស្រីក៏ជាអ្នកច្នៃប្រតិដ្ឋនូវផ្ទាំងក្រមារំលេចរូបភាពដ៏ស្រស់ដោយឆើតឆាយ បងស្រីឲ្យដឹងបន្ថែម៖ "បើចង់ត្បាញក្រមារំលេចរូបភាពនិងផ្កាគឺ ត្រូវការពេលវេលាយូរ ពីព្រោះចង់ឲ្យរំលេចរូបភាពវាជួបនឹងការលំបាកណាស់ មិនមែននរណាក៏ធ្វើបាននោះទេ ប៉ុន្តែនាងខ្ញុំរីករាយណាស់ ពេលមានបងប្អូននារីចង់រៀនសូត្រពីនាងខ្ញុំ ដើម្បីត្បាញក្រមាប្រភេទនេះ"។
តាមប្រសាសន៍បងឌឹក ដើម្បីអភិវឌ្ឍភូមិរបរខេត្តជំនួយកីត្បាញចំនួន៤០ជូនដល់ជាងត្បាញកីនីមួយៗតម្លៃ១២លានដុង។ បច្ចុប្បន្ន ភូមិរបរតម្បាញសំពត់ចរបាប់វុាំងយ៉ាវមានសមាជិកចំនួន៦៣នាក់ ដោយរកបានប្រាក់ចំណូលប្រមាណពី២-៣លានដុង/ខែ។ ក្រៅពីនោះ ឃុំនៅទាំងសហការជាមួយនឹងអង្គភាពពាក់ព័ន្ធរៀបចំផ្សព្វផ្សាយផលិតផល និងកែច្នៃម៉ូដបន្ថែមទៀត ដើម្បីផលិតផលសំពត់ចរបាប់វ៉ាំងយ៉ាវកាន់តែមានអ្នកពេញនិយមចូលចិត្ត៕
ហាថាញ់-សុផល