សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាល ១៣ បានបើកជាផ្លូវការនៅថ្ងៃ ទី២០ ខែឧសភា តាមការគ្រោងទុកសម័យប្រជុំអូសបន្លាយរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។ អនុប្រធានការិយាល័យរដ្ឋសភា ង្វៀនស៊ីយុង ឲ្យដឹង៖ ចំណុចសំខាន់នៃសម័យប្រជុំលើកនេះ គឺការកសាងច្បាប់រួមជាមួយនឹងការអនុម័តិពង្រាងច្បាប់ចំនួន១១ និងសេចក្តីសម្រេចចិត្តចំនួន១ ផ្តល់មតិយោបល់ទៅលើសេចក្តីពង្រាងច្បាប់ចំនួន ១៥ មានដូច៖ ច្បាប់អង្គការរដ្ឋាភិបាលកែប្រែច្បាប់អង្គការរដ្ឋអំណាចភូមិភាគ ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន។ល។ ច្បាប់នៃរដ្ឋសភាមួយចំនួនអាចនឹងផ្តល់មតិយោបល់មានដូច ៖ ក្រមច្បាប់ រដ្ឋប្បវេណីកែប្រែក្រមច្បាប់ព្រហ្មទណ្ឌកែប្រែ ច្បាប់ធ្វើប្រជាមតិនិងច្បាប់ឃាត់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ន។ល។
នៅសម័យប្រជុំនេះ រដ្ឋសភានឹងស្តាប់រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការសង្គមកិច្ច លោកស្រីផាមធីហាយចៀង បានទទួលការអនុញ្ញតពីនាយករដ្ឋមន្រ្តី ជូនរបាយការណ៍ស្តីពីមាត្រា៦០នៃច្បាប់ធានាហានិភ័យសង្គម ឆ្នាំ២០១៤ និងរបាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាស្តីពីស្ថានភាពកាត់ក្តីខុស ក្នុងការអនុវត្តន៍ច្បាប់ព្រហ្មទណ្ឌនីតិវិធីព្រហ្មទណ្ឌ និងសងជំងឺចិត្តឲ្យជនរងគ្រោះក្នុងសកម្មភាពនីតិវិធីព្រហ្មទណ្ឌតាមការកំណត់របស់ច្បាប់។ល។ អំពីគោលការណ៍កសាងព្រលានយន្តហោះឡុងថាញ់ (ដុងណាយ) តាមប្រសាសន៍ប្រធានការិយាល័យនៃរដ្ឋសភា លោកង្វៀនហាញ់ភុក ចាប់ពីសន្និបាតគណៈប្រតិបត្តិការមជ្ឈិម៤នីតិកាលXI មជ្ឈិមបានមានគោលការណ៍កសាងព្រលានយន្តហោះ រួចបន្តការពិនិត្យពិច័យយ៉ាងហ្មត់ចត់។ សម័យប្រជុំលើកនេះ នឹងពិនិត្យពិច័យការបពា្ឈប់មុខតំណែង ក្នុងនាមជាតំណាងរដ្ឋសភាមួយរូបទៅតាមបែបបទនិងការកំណត់របស់ច្បាប់៕
យោងៈ VOV.VN ប្រែសម្រួល ៈលីសៀ