កន្លងហើយ ជនរួមជាតិខ្មែរនៅភូមិបឹងចុង ឃុំតាយវុាំង ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានទៅចូលរួមឧទ្ទេសនាមវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួននៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សើុងតី ហាណូយ)។
ឧទ្ទេសនាមរបាំប្រពៃណី។
ភូមិជនជាតិខ្មែរ ស្ថិតនៅជាប់ដងផ្លូវធ្វើដំណើរពីវត្តខ្មែរទៅប្រជុំប្រាសាទចាម កន្លែងតែងមានសូរស័ព្ទភ្លេងអឹងកង បង្កជាបរិយាកាសយ៉ាងរស់រវើក។ ក្រុមសិល្បៈខ្មែរ អាស្រ័យដោយអ្នកមីងឡឹមធីហឿង ជាប្រធានក្រុម រួមមានសមាជិកក្នុងគ្រួសារ៥នាក់ចូលរួមក្នុងក្រុមសិល្បៈរបាំបឹងចុងនៅភូមិភាគ។
នៅភូមិវប្បធម៌ ជនរួមជាតិបានឧទ្ទេសនាមនូវលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន មានដូច ៖ ផ្ទះស្លឹក ផ្ទះរត វត្តអារាម សាលាទាន ឧបករណ៍ប្រើប្រាស់ (កណ្ដៀវ ឈើច្រាន នេសាទបករណ៍ ឧបករណ៍រម្ងាស់ស្ករត្នោតជាដើម); សម្លៀកបំពាក់ប្រពៃណី សម្តែងចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ។ល។ពិសេសគឺសិល្បៈរបាំ បច្ចុប្បន្ននៅខេត្តសុកត្រាំង មានតែក្រុមរបស់គ្រួសារអ្នកមីងហឿងមួយគត់នៅមានការអភិរក្សសិល្បៈប្រពៃណីនេះ។ នៅក្នុងគ្រួសាររបស់ខ្លួនជនរួមជាតិខ្មែរបាន ឧទ្ទេសនាមនូវភោគផល ដែលដិតដាមដោយអត្តសញ្ញាណណាមបូ ដូច ៖ នំប៉ៀ ស្ករត្នោត វត្ថុសិប្ប-វិចិត្រកម្មធ្វើពីដូង។ល។ ក្នុងពេលខាងមុខ នឹងមានបន្ថែមនំបញ្ចុកទឹកសម្ល ការីហូបជាមួយនឹងនំប៉័ង នឹងរួមចំណែក ធ្វើឲ្យសម្បូណ៌បែបជាងទៀតនូវភោគផល ម្ហូបអាហារបម្រើភ្ញៀវទេសចរ ។ ពិសេសពេលមកដល់ភូមិខ្មែរ ភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ខ្លួននិងជូនគ្រួសារ។ នេះក៏ជាឱកាសដែល ភ្ញៀវទេសចរអាចកម្លាយខ្លួនជាមួយនឹងបុរសស្ត្រីខ្មែរណាមបូ ឆ្លងតាមរយៈការស្លៀកពាក់ប្រពៃណីចម្រុះពណ៌។
មីងហឿង ឲ្យដឹង៖ "ដំបូងសកម្មភាពនៅភូមិខ្មែរនៅជួបការលំបាកច្រើន ប៉ុន្តែដោយសារការលើកទឹកចិត្តរបស់គណៈកម្មការគ្រប់គ្រង ភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម និងមនោសញ្ចេតនារបស់សហគមន៍ជនជាតិជាបងប្អូន កំពុងរស់នៅរួមគ្នាធ្វើឲ្យយើងខ្ញុំរំសាយការនឹកផ្ទះ មានកម្លាំងបន្ថែមដើម្បីជម្នះការលំបាក។ សង្ឃឹមថាក្នុង ពេលខាងមុខ ភូមិខ្មែរនឹងមានសិល្បករបន្ថែម ដើម្បីសកម្មភាពសម្បូណ៌បែបជាង រួមចំណែកឧទ្ទេសនាមនូវអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរនិយាយដោយឡែក និងផ្សព្វផ្សាយរូបភាពភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាមជូនភ្ញៀវទេសចរក្នុងប្រទេស និងអន្តរជាតិនិយាយរួម"៕
ហ្វាក្វិញ(vinaculto.vn)-វិមាន