29/11/2016 - 14:16

រក្សាខ្ជាប់ជីវភាពសុខសាន្តជូនប្រជាជន

តាមគណៈចង្អុលការតីណាមបូ ក្នុង​ឆ្នាំ​២០១៦ កម្លាំង​សមត្ថ​កិច្ច​នៅ​ភូមិ​ភាគ​នានា បាន​ម្ចាស់​ការ​ក្ដោប​ក្ដាប់​ស្ថាន​ភាព សហ​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច កង​កម្លាំង​ប្រ​ដាប់​អា​វុធ​តាម​ព្រំ​ដែន ដោះ​ស្រាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព ​នូវ​រាល់​ករណី​ដែល​បង្ក​ឲ្យ​ខូច​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ល។ ឆ្លង​តាម​រយៈ​នោះ ធានា​ឲ្យ​ប្រ​ជា​ជន​នឹង​នរ​ចិត្ត ពល​កម្ម​ផលិត រក្សា​ខ្ជាប់​ភូមិ​សាស្រ្ត​សុខ​សាន្ត។ 

 សន្តិសុខសណ្តាប់ធ្នាប់តែងបានរក្សាយ៉ាងខ្ជាប់ខ្ជួនប្រ​ជា​ជន​តំបន់ព្រំដែនតីណាមនឹងនរចិត្តពលកម្មផលិត។

ការអនុវត្តន៍យ៉ាងប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ស្ដីពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹង ការធានាសន្តិសុខ-ការពារប្រទេសគ្រប់ខេត្តក្នុងតំបន់ បានម្ចាស់ការ ដោះដូរព័ត៌មាន សហប្រតិបត្តិការដោយផ្ទាល់ជាមួយនឹងភាគីប្រទេសជាមិត្ត ដោះស្រាយរាល់ករណីដែលទាក់ទិនដល់សន្តិសុខ-ការពារប្រទេសសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តខេត្តនៅជាប់ព្រំដែន។ ការកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនដីគោករវាងវៀតណាម-កម្ពុជា ត្រូវបានអនុវត្តជាបន្ត។ ខេត្តនានានៅជាប់ព្រំដែន ដោយមានគោលនយោបាយ​រៀបចំគម្រោងប្លង់ ឲ្យសមស្រប សំដៅរៀបចំចាត់ចែងប្រជាជនតាំង​ទី​លំនៅចីរភាពនៅឃុំ​ ជាប់ព្រំដែនផ្សារភ្ជាប់ជាមួយនឹងការកសាងជន​បទ​ថ្មី; អនុវត្តបានល្អនូវកម្មវិធី១៣៤,១៣៥,១៦៧របស់រដ្ឋាភិបាលនិងកម្ម វិធីជំនួយអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ច។ល។


ថ្មីៗនេះ នៅអង្គសន្និបាតបង្កើនការធានាសន្តិសុខលើភូមិសាស្រ្ត គណៈចង្អុលការតីណាមបូ តំណាងថ្នាក់ដឹកនាំភូមិភាគនានា បានពិភាក្សានិង ឯកភាពភារកិច្ចសំខាន់ៗ ក្នុងរយៈពេលខាងមុខ គឺចង្អុលការនូវកម្លាំងសមត្ថកិច្ច ខេត្តនានាលើភូមិសាស្រ្តតីណាមបូ ជំរុញយ៉ាងខ្លាំងក្លានូវការងារក្ដោបក្ដាប់ស្ថានភាព ម្ចាស់ការកសាងផែនការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់ស្ថានភាព; រក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់និងទំនាក់ទំនងជិតខាងមិត្តភាព ប្រវេណីរវាងរដ្ឋអំណាចប្រជាជនទាំងសងខាងព្រំដែន។ល។ បន្តការអនុវត្តន៍បានល្អនូវការងារកំណត់ខ័ណ្ឌសីមាបោះបង្គោលព្រំដែន យោងតាមលិខិតបទដ្ឋានច្បាប់ដែលរដ្ឋអំណាចប្រទេសទាំងពីរបានចុះហត្ថលេខា; បង្កើនការងារគ្រប់គ្រងការពារព្រំដែន ដើម្បីឆាប់រកឃើញនូវរាល់ឧបាយកលបំបែកបំបាក់របស់អានុភាពអមិត្ត។ បន្តការអនុវត្តន៍បានល្អនូវកិច្ចការបរទេសផ្នែក យោធាកិច្ចការបរទេសផ្នែកការពារព្រំដែន និងទំនាក់ទំនងការបរទេស ប្រជាជន; ពង្រីកយ៉ាងប្រសិទ្ធភាពនូវការងារសហប្រតិបត្តិការរវាងរដ្ឋអំណាច កម្លាំងប្រដាប់អាវុធនៅសងខាងព្រំដែន។ល។

តាមប្រសាសន៍របស់ឧត្ដមសេនីយ៍ឯកបម្រុងផាមយ៉ុង អនុរដ្ឋមន្រ្តីក្រ សួងនគរបាល ៖ តីណាមបូមានទីតាំងយុទ្ធសាស្រ្តយ៉ាងសំខាន់ទាំងខាងនយោបាយសេដ្ឋកិច្ច-សង្គមនិងសន្តិសុខ-ការពារប្រទេស ហើយ​ក៏ជាភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅច្រើន អ្នកកាន់សាសនា​ក៏ច្រើន។ ឆ្លៀតឱកាសអំពីស្ថានការណ៍ អានុភាពអមិត្តតែងមានសកម្មភាពអាក្រក់ ប្រឆាំងបំផ្លិចបំផ្លាញបដិវត្តន៍និងប្រជាជនយើង។ ចំពោះស្ថានការណ៍ទាំងនោះ អង្គភាពមុខជំនាញរបស់ក្រសួងនគរបាលនិងនគរបាល ខេត្ត ក្រុងនានានៅតំបន់តីណាមបូ ដោយបានសហការប្រកបដោយប្រសិទ្ធភាពរបស់ គណៈ ផ្នែក អង្គការមហាជននានា ការជួយជ្រំជ្រែង ឧបត្ថម្ភគាំពារអំពីសំណាក់ប្រជាជន បានម្ចាស់ការបង្ការបង្រ្កាបផ្សព្វផ្សាយអនុវត្តយ៉ាងតឹងរឹង នូវរាល់វិធានការតស៊ូក្នុងការប្រ ឆាំងធ្វើឲ្យអសកម្មនូវសកម្មភាពបំផ្លិចបំផ្លាញរបស់អានុភាពអមិត្ត ។ ធ្វើសេនាធិការ សហប្រតិបត្តិការ ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់ករណីស្មុគស្មាញ ដែលកើតមានឡើងដោះស្រាយជាសារវន្តនូវស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់។ អាស្រ័យហេតុនោះ នៅតំបន់តីណាមបូ សន្តិសុខនយោបាយបន្តការរក្សាខ្ជាប់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក៏មានការវិវឌ្ឍន៍យ៉ាងសកម្ម៕

ថាញ់ផុង  (សរុបព័ត៌មាន) - ថាច់សេរី

 

ចែករំលែកអត្ថបទ