08/05/2017 - 16:31

ខិតខំកសាងជនបទថ្មី

ទន្ទឹមនឹងការលើកកម្ពស់គុណភាពឃុំជនបទថ្មី ដែលបានទទួលស្គាល់ រួចហើយស្រុកថើយឡាយ ក្រុងកឹងធើ កំពុងផ្តុំកម្លាំងវិនិយោគទុន ប្តេជ្ញាខិតខំធ្វើឲ្យឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ចំនួន២បន្ថែមទៀត គឺឃុំឌិញម៉ូង និងឃុំទ្រឿងថាញ់ បានសម្រេចបទដ្ឋានជាឃុំជនបទថ្មីក្នុង ឆ្នាំ២០១៧។ 

 ស្ពានបេតុងត្រូវបានកសាងនៅឃុំឌិញម៉ូង។

មកដល់ដំណាក់កាលនេះ ឃុំឌិញម៉ូងនិងទ្រឿងថាញ់ អនុវត្តសម្រេចបានលក្ខឋានចំនួន១៥/១៩ តាមក្រមលក្ខឋានជាតិស្ដីពីជនបទថ្មី។ នៅលក្ខឋានចំនួន៤ មិនទាន់សម្រេចនោះគឺ៖ ផ្លូវគមនាគមន៍មូលដ្ឋាន សម្ភារៈវប្បធម៌ សាលារៀន និងប្រាក់ចំណូល។ បច្ចុប្បន្ន ភូមិភាគនានា កំពុងខិតខំអនុវត្តនូវលក្ខឋានដែលមិនទាន់បានសម្រេច ព្រមទាំងផ្តុំកម្លាំងបង្កើនគុណភាពរាល់លក្ខឋានដែលបានទទួលស្គាល់ ប៉ុន្តែមិនទាន់រឹងមាំ។ លោកង្វៀនវាំុងសេីុង លេខាគណៈកម្មាធិការបក្សឃុំឌិញម៉ូង ឲ្យដឹង៖ "គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំឌិញម៉ូង កំពុងរួមជាមួយនឹងគណៈ ផ្នែក អង្គការមហាជនភូមិភាគ ចលនាសប្បុរសជន អាជីវកម្មក្នុងនិងក្រៅទីក្រុង ជួសជុលនិងធ្វើឲ្យប្រសើរឡើងផ្ទះសម្បែង ជូនគ្រួសារកំពុងជួបការលំបាកខាងផ្ទះនៅ។ អំពីប្រាក់ចំណូលរបស់ប្រជាជន ទោះបីសម្រេចបានតាមកម្រិតប្រាក់ចំណូល ប៉ុន្តែមិនទាន់លំនឹងពេលខាងមុខ ភូមិភាគនឹងចង្អុលការអនុវត្តបង្កើនប្រាក់ចំណូលដោយវិធីពង្រីកទម្រង់រូបភាពផលិតកម្មមានប្រសិទ្ធភាព បើកទូលាយបន្ថែមទម្រង់រូបភាពផ្ទៃដី វាលស្រែធំ ខិតខំសម្រេចបទដ្ឋានឃុំជនបទថ្មីក្នុងត្រៃមាសទី២ឆ្នាំ២០១៧"។

ចំណែកនៅឃុំត្រឿងថាញ់ លោកត្រឹងវាុំងហូ ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានដាក់ចេញដំណោះស្រាយអនុវត្តមានដូច៖ "ចាប់ពីពេលនេះដល់ចុងឆ្នាំ យើងខ្ញុំត្រូវតែខិតខំបង្កើនគុណភាពលក្ខឋានដែលសម្រេចបាន និងលក្ខឋានដែលមិនទាន់សម្រេចចំនួន៤ ពិសេសគឺបើកទូលាយបង្កើនកម្រិតជួសជុលអគារវប្បធម៌ ឃុំឡើងវិញ និងកសាងអគារវប្បធម៌ចំនួន១០នៅតាមភូមិដែលមិនទាន់មានអគារវប្បធម៌។ ចំពោះប្រាក់ចំណូល ទិសដៅរបស់ឃុំមធ្យមភាគសម្រេចបាន៣៧លាន ដុង/ម្នាក់/ឆ្នាំ យើងខ្ញុំបន្តការអនុវត្តន៍ការងារផ្សព្វផ្សាយចលនាប្រជាជន អនុវត្តការងារបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី ផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹម ពង្រីកឡើងវិញនូវបណ្ដាក្រុមសហការសហករណ៍និងក្រុមផលិតកសិកម្ម។ សហការជា មួយនឹងសាលាមធ្យមសិក្សាវិជ្ជាជីវៈ ស្រុករៀបចំបើកវគ្គបណ្តុះបណ្តាល របរដោះស្រាយការងារធ្វើជូនពលករជនបទ ធានាប្រាក់ចំណូលរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង"។

លោកដាវអាញ់យុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចង្អុលការដល់គណៈកម្មការកសាងជនបទថ្មី ស្រុកថើយឡាយ គប្បីប្រមូលផ្តុំរាល់ប្រភពកម្លាំងឃោសនា ចលនាធ្វើយ៉ាងណាឆ្លងរយៈ ការផ្សព្វផ្សាយនេះ នឹងធ្វើឲ្យមានការវិវឌ្ឍន៍នូវការយល់ដឹងចាប់ពីកម្មាភិ បាលរហូតដល់ប្រជាជន ដើម្បីកសាងសម្រេចបទដ្ឋានជនបទថ្មីជូនឃុំ ទាំងពីរដែលបានចុះកិច្ចសន្យា។ ពិសេសចំពោះសំណង់រាយរងដែល បានចែកចាយទុនគឺ ត្រូវតែប្រញាប់ប្រញាល់ផ្សព្វផ្សាយអនុវត្ត។ ស្នើរាល់មន្ទីរ ផ្នែកពាក់ព័ន្ធពិសេសគឺមន្ទីរហិរញ្ញវត្ថុ ត្រូវតែត្រួតពិនិត្យឡើងវិញនូវសំណង់រាយរងដែលត្រូវបំពេញបន្ថែម ដើម្បីភូមិភាគអនុវត្តបានសម្រេចយ៉ាងឆាប់រហ័សនូវរាល់លក្ខឋាន ឈានដល់ការចេញមុខឃុំជនបទថ្មីត្រូវតាមដំណើរការ"៕

កុសល-វិមា

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកដាវអាញ់យុង