01/11/2016 - 09:21

ឃុំថើយសើុងទទួលរថយន្តសង្គ្រោះអ្នកជំងឺមានតម្លៃជាង ៧០០លានដុង

គណៈ​កម្ម​ការ​រៀប​ចំ​តេត​កង​ទ័ព-ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង និង​ថ្នាក់​ដឹក​នាំ​ស្រុក​ទិញ​បៀង ខេត្ត​អាង​យ៉ាង បាន​ប្រ​គល់​រថ​យន្ត​សង្គ្រោះ​អ្នក​ជំ​ងឺ​មួយ​គ្រឿង​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​សើុង  អា​ស្រ័យ​ក្រុម ហ៊ុន​ចំ​កាត់​ជា​ស​មា​ជិក មួយ​ទាញ​យក​ផល​និង​ច្នៃ​ថ្ម​ខេត្ត​អាង​យ៉ាង​ជូន​។ នេះ​ជា​រថ​យន្ត​សម្រាប់​សង្គ្រោះ​អ្នក​ជំ​ងឺ​ដំ​បូង អា​ស្រ័យ​សប្បុ​រស​ជន​ចល​នា​ធ្វើ​ហិរញ្ញប្ប​ទាន បម្រើ​មនុស្ស​ធម៌​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ដឹក​អ្នក​ជំ​ងឺ​ដែល​ជា​ប្រ​ជា​ជន​ក្នុង​ឃុំ។​

 ពិធីប្រគល់រថយន្តសង្គ្រោះអ្នកជំងឺដល់ឃុំថើយសើុង។  

រថ​យន្ត​បាន​នាំ​ចូល​ពី​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​ម៉ាក​ Hyundai Starex​ ផ​លិត ឆ្នាំ​២០១៦ មាន​តម្លៃ​ជាង​៧៣០​លាន​ដុង​។ តាម​ប្រ​សាសន៍​ លោក​ង្វៀន​តឹង​យ័ញ នា​យក​ក្រុម​ហ៊ុន​ចំ​កាត់​ស​មា​ជិក​មួយ​ទាញ​យក​ផល​និង​ច្នៃ​ថ្ម អាង​យ៉ាង​៖ នេះ​ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​កម្ម​វិ​ធី​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ឃុំ ថើយ​សើុង សម្រេច​នូវ​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី តាម​ផែន​ការ​របស់​គណៈ​ចង្អុល​ការ​ខេត្ត និង​ថ្នាក់​ដឹក​នាំ​ស្រុក​ទិញ​បៀង​ដាក់​ចេញ។

មុន​​នោះ ក្រុម​​ហ៊ុន​ចំ​កាត់​ស​មា​ជិក​មួយ​ទាញ​យក​ផល និង​ច្នៃ​ថ្ម​អាង​យ៉ាង សហ​ហិរញ្ញ​ប្ប​ទាន​ជា​មួយ​នឹង​ក្រុម​ហ៊ុន​កៀរ​ពង្រាប​អាង​យ៉ាង និង​ក្រុម​ហ៊ុន​ទូក​ដអាង​យ៉ាង ជួយ​ឲ្យ​ឃុំ​ថើយ​សើុង​បង្កើន​កម្រិត ក្រាល​កៅ​ស៊ូ​ផ្លូវ​ភូមិ​សើុង​តី និង​ត​បំ​ពង់​នាំ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ចំ​នួន​៤​នៅ​ឃុំ​ថើយ​សើុង​។ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ គាំ​ទ្រ​កម្ម​វិធី​តេត​កង​ទ័ព-ប្រ​ជា​ជន​២០១៧ ស​មូ​ហភាព​កម្មា​ភិ​បាល បុគ្គ​លិក​ក្រុម​ហ៊ុន​នេះ បាន​ឧបត្ថម្ភ​ដល់​ឃុំ​ថើយ​សើុង​ជាង​១,៤​ពាន់​លាន​ដុង​ សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ពន្ធ​សម្រេច​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី ជាក់​ស្តែង​គឺ​លើក​ស្ទួយ​ជីវ​ភាព និង​ធា​នា​តម្រូវ​ការ​ទ​ទួល​ផល​វប្ប​ធម៌​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​៕

វុាំងត្រាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​តឹង​យ័ញ