សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តសុកត្រាំង ទើបរៀបចំពិធីជួបជុំ កម្មាភិបាល សម្ព័ន្ធយុវជនគ្រប់ដំណាក់កាលរបស់ខេត្តសុកត្រាំង ហូវយ៉ាងនិងក្រុងកឹងធើ។ អញ្ជើញចូលរួម មានលោកវ៉មិញចៀង អនុប្រធានគណៈចង្អុលការតីណាមបូ។
សមមិត្ត វ៉ជីកុង លេខាសម្ព័ន្ធយុវជនខេត្តសុកត្រាំង ជូនសមញ្ញាប័ដចុះឈ្មោះធ្វើជាម្ចាស់ផ្ទះរៀបចំពិធីជួបជុំដល់អង្គភាពហូវយ៉ាង។
នៅក្នុងពិធីជួបជុំ អ្នកតំណាងទាំងឡាយបានរំលឹកឡើងវិញនូវរាល់ដំណាក់កាលប្រវត្តិសាស្រ្ត ប្រវេណីដ៏ត្រចះត្រង់របស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ ក្នុងរយៈកាល៨៤ឆ្នាំកសាង លត់ដំនិងរីកចម្រើនសម្ព័ន្ធយុវជននិងយុវជនគ្រប់ដំណាក់កាល បានពង្រីកបានល្អនូវភាពអង់អាច បដិវត្តន៍ បរិច្ចាគយ៉ាងឆ្នើមជូនបុព្វហេតុរំដោះជាតិនិងកសាងមាតុភូមិ។ ពិធីជួបជុំកម្មាភិបាល សម្ព័ន្ធយុវជនគ្រប់ដំណាក់កាលត្រូវបានរៀបចំឡើងជាកំណត់ ដើម្បីកម្មាភិបាល សម្ព័ន្ធយុវជនរួមគ្នារំលឹកឡើងវិញនូវអនុស្សាវរីយ៍ ចែករំលែកបទពិសោធន៍ការងារសម្ព័ន្ធយុវជន។ ឆ្នាំ២០១៦ ខេត្តហូវយ៉ាង នឹងជាភូមិភាគចុះឈ្មោះធ្វើជាម្ចាស់ផ្ទះរៀបចំពិធីជួបជុំ៕
លីធាង-មុនី