04/08/2015 - 08:58

អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

ដោយ​សក្កា​នុ​ពល​នៃ​ក្រុង​ឆ្នេរ​ស​មុទ្រ​មួយ​-ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង បាន​និង​កំ​ពុង​អភិ​វឌ្ឍ​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ឆ្នេរ​ស​មុទ្រ ដើម្បី​ក្លាយ​ជា​ភូមិ​ភាគ​មួយ​ធ្វើ​មាន​ពី​ស​មុទ្រ​។

លោក​ឡេ​ថាញ់​ទ្រី​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ទស្សន​កិច្ច​ស្រះ​ចិញ្ចឹម
​ artimi​a​ របស់​ស​ហករណ៍​វិញ​ចូវ​។

ជា​ភូមិ​ភាគ​មួយ​ក្នុ​ង​ចំ​ណោម​ភូមិ​ភាគ​នៅ​ជាប់​មាត់​ស​មុទ្រ​របស់​ក្រុង​វិញ​ចូវ ឃុំ​វិញ​ហាយ មាន​ឆ្នេរ​សមុទ្រ​១៦​គី​ឡូ​ម៉ែត្រ​ ម្ល៉ោះ​ហើយ​ស​មុទ្រ​បាន​ផ្តល់​នូវ​ប្រ​ភព​ចំ​ណូល​ជល​ផល​ដ៏​សម្បូរ​បែប​។ អា​ស្រ័យ​រស់​នៅ​តាម​ឆ្នេរ​ស​មុទ្រ កសិ​ករ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​ទឹក​ស​មុទ្រ​​សម្រាប់​ចិញ្ចឹម​បង្គា​។ ទន្ទឹម​នឹង​នោះ កសិករ​ក៏​បាន​ទាញ​យក​ផល​ពី​ប្រ​ភព​ជល​ផល​តាម​ឆ្នេរ​ស​មុទ្រ ឬ​ក៏​ក្រោម​ម្លប់​ព្រៃ​ការ​ពារ​។ ពូ​តាំង​សយ នៅ​ភូមិ​អូវ​ថ​B ឃុំ​វិញ​ហាយ ឲ្យ​ដឹង​៖​ "តាម​ទឹក​ជោរ​នាច ខ្ញុំ​ទៅ​នេ​សាទ​​រក​បាន​ងាវ ក្តាម ត្រី​នៅ​តាម​ឆ្នេរ​ស​មុទ្រ​លក់​បាន​ពី​៥០.០០០-១០០.០ ០០​ដុង​/​ក្នុង​មួយ​ពេល​ចេញ​ទៅ​នេ​សាទ ប្រាក់​ចំ​ណូល​ទាំ​ង​នេះ​សម្រាប់​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ ឃើញ​ថា​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​មិន​សូវ​មាន​ការ​លំ​បាកប៉ុន្មាន"។


 តាម​លោក​ឡេ​មិញ​ត្រឿង ប្រ​ធាន​កា​រិ​យាល័​យ​សេដ្ឋ​កិច្ច​ក្រុង​វិញ​ចូវ ឲ្យ​ដឹង​៖ ក្រុង​មាន​ព្រៃ​ការ​ពារ​ជិត​២.៦០០​ហិក​តា មាន​ជល​ជាតិ​រស់​នៅ​​ច្រើន​ប្រ​ភេទ​។ ជា​ពិ​សេស​បរិ​មាណ​ផល​នេ​សាទ​តាម​ឆ្នេរ​ស​មុទ្រ​នៅ​ក្រុង​វិញ​ចូវ មាន​ចំ​នួន​៤.៣០០​តោ/​ឆ្នាំ ដោយ​មាន​ត្រី​គ្រប់​ប្រ​ភេទ មាន​ដូច​៖ ត្រី​ត្បក ត្រី​ពុក​ឆ្មា ងាវ​ គ្រែង​។ល។ អា​ស្រ័យ​ដោយ​ជាប់​ព្រំ​ប្រ​ទល់​ជា​មួយ​ស​មុទ្រ​ខាង​កើត​និង​ដៃ​ទន្លេ​ម៉ី​ថាញ់ ម្ល៉ោះ​ហើយ​ក្រៅ​ពី​ការ​ទាញ​យក​ផល គ្រួ​សារ​ក​សិ​ករ​ជា​ច្រើន​នៅ​ទាំង​ចិញ្ចឹម​ជល​ផល​ទៀត​ផង​។ ពិ​សេស​គឺ​ចិញ្ចឹម​ ar​ti​mia នៅ​វិញ​ចូវ​មាន​ការ​រីក​ចម្រើន​ជួយ​គ្រួ​សារ​មា មីង​ខ្មែរ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ក្រៅ​ពី​នេះ សហករណ៍​ artimia វិញ​ចូវ នៅ​ឃុំ​វិញ​តឹង ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ផ្គត់​ផ្គង់​ផលិត​ផល គុណ​ភាព​ល្អ​។ ព្រម​ជា​មួយ​នោះ ផ​លិត​ផល​របស់​សហ​ករណ៍​ត្រូវ បាន​លក់​ចេញ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ លោក​ង្វៀន​ជី​កុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​វិញ​ចូវ ឲ្យ​ដឹង​៖ ក្រុង​កំ​ពុង​មាន​ផែន​ការ ក្រៅ​ពី​ការ​គ្រប់​គ្រង​ពូជ និង​ថ្នាំ​បសុ​សត្វ​បាន​ហ្មត់​ចត់ ក្រុង​នឹង​ជ្រើស​ប្រ​ភេទ​ជល​ផល​មួយ​ចំ​នួន ដែល​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ដើម្បី​ចិញ្ចឹម មាន​ដូច​៖ ក្តាម ត្រី​ឆ្តោ ត្រី​ត្បក​។ល។ ជួយ​ក​សិ​ករ​បង្កើន​ប្រាក់​ចំ​ណូល កាត់​បន្ថយ​នៅ​ទាប​បំ​ផុត​នូវ​កម្រិត​ហា​និ​ភ័យ​ដោយ​សារ​ជំ​ងឺ​ផ្សេង​ៗ​។

 តាម​ប្រ​សាសន៍​លោក ង្វៀន​ជី​កុង ក្នុង​អា​ណត្តិ​កាល​ខាង​មុខ  ក្រុង​នឹង​បន្ត​ការ​អនុវត្តន៍​សេច​ក្តី​សម្រេច​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត និង​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ស្តី​ពី​ការ​អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​សមុទ្រ​ដល់​ឆ្នាំ​២០២០​។ ធ្វើ​យ៉ាង​ណា​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល ដើម្បី​នេ​សាទ​ករ​វិនិ​យោគ​ទុន​លើ​ការ​ទាញ​យក​ផល​ឬក៏​ធ្វើ​នេ​សា​ទ​តាម​សមុទ្រ​និង​អ​ភិវឌ្ឍ​សេ​វា​ព័ស្តុ​ភារ​របរ​ត្រី​។ ដូច្នេះ​គ្រប់​គ្រងឲ្យ​បាន​ដិត​ដល់​នូវ​រាល់​ស​កម្ម​ភាព​ទាញ​យក​ផល​សមុទ្រ​នៅ​តំ​បន់ ជា​ពិ​សេស​គឺ​តំ​បន់​ជិត​ឆ្នេរ​ស​មុទ្រ​។ ការ​ទាញ​យក​ផល​ពី​ធន​ធាន​ស​មុទ្រ គប្បី​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង ការ​ការ​ពារ​ប្រ​ភព​ចំ​ណូល​ផល ក៏​ដូច​ជា​ការ​ការ​ពារ​ឲ្យ​បាន​ល្អ​នូវ​ប្រ​ព័ន្ធ ជីវ​ស្ថាន​ព្រៃ​លិច​ទឹ​ក​ប្រៃ រួម​មាន​ព្រៃ​ការ​ពារ​ឆ្នេរ​ស​មុទ្រ មាត់​ទន្លេ ព្រម​ទាំង​ស្តារ​ឡើង​វិញ ព្រៃ​លិច​ទឹក​ប្រៃ​នៅ​តំ​បន់​ទទួល​រង​នូវ​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​។ល។​៕

យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ