វត្តសិលាទ្រ(ថ្មទល់) ឋិតនៅសង្កាត់៩ ក្រុងត្រាវិញ បានបរិច្ចាគដីជាង៤,០០០ ម៉ែត្រការ៉េ ជូនរដ្ឋអំណាចភូមិភាគសង់សាលារៀននិងដំណាក់សុខាភិបាល។
ថ្នាក់បង្រៀនបាលីនៅវត្តសិលាទ្រថ្មទល់។
ទោះបីឋិតនៅមជ្ឈមណ្ឌលក្រុងត្រាវិញ ប៉ុន្តែសង្កាត់៩ នៅខ្វះសំណង់សំខាន់ៗ ជាច្រើនដូច៖ ដំណាក់សុខាភិបាល សាលាមត្តេយ្យ សាលាបឋមសិក្សា ពីព្រោះមូលនិធីដីរបស់សង្កាត់៩នៅមានកម្រិត។ នៅចំពោះមុខស្ថានភាពខាងលើ ព្រះតេជព្រះគុណគឹមត្រុង ព្រះចៅអធិការវត្តសិលាទ្រ បានប្រជុំពិភាក្សាជាមួយនឹងគណៈកម្មការអាចារ្យវត្តឯក ភាពបរិច្ចាគដីជាង៤,០០០ម៉ែត្រការ៉េ ជូនរដ្ឋអំណាចភូមិភាគ ធ្វើកន្លែងសាងសង់សាលារៀនដំណាក់សុខាភិបាល។ ដីដែលបរិច្ចាគឋិតនៅជាប់ផ្លូវខេត្តត្រង់មជ្ឈមណ្ឌលសង្កាត់៩ ម្ល៉ោះហើយងាយស្រួលដល់មាមីងទៅពិនិត្យជំងឺនិងក្មួយៗទៅរៀនសូត្រ។ ព្រះតេជព្រះគុណគឹមត្រុង មានព្រះថេរដីកា៖ "ការប្រើប្រាស់ដីសម្រាប់សង់សាលារៀនដំណាក់សុខាភិបាល ដើម្បីអ្នករាល់គ្នាបានថែទាំសុខភាពនិងរៀនសូត្រជាការងារគប្បីធ្វើ។ ដំណាក់សុខាភិបាល សាលារៀននៅជាប់ថ្នល់ជាប់ផ្លូវជាតិ មានលក្ខណៈល្អសម្រាប់សិស្សទៅរៀនប្រជាជនទៅពិនិត្យជំងឺក៏មានភាពងាយស្រួល។ ដោយឃើញច្បាស់ពីទង្វើប្រកបដោយអត្ថន័យ ម្ល៉ោះហើយមាមីងពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្តស្របគំនិតគាំទ្រដោយពេញទំហឹង"។
បងថាច់សាង ទើបតែជូនកូនទៅរៀនសាលាមត្តេយ្យ អំនួត៖ "មុននេះ ផ្លូវចូលទៅសាលាមត្តេយ្យចាស់លំបាកធ្វើដំណើរខ្លាំងណាស់ បរិវេណបន្ទប់រៀនចង្អៀតចង្អល់។ សព្វថ្ងៃ ខ្ញុំនាំកូនទាំងពីរនាក់ទៅរៀនមានភាពងាយស្រួល កូនម្នាក់រៀនសាលាមត្តេយ្យ ម្នាក់ទៀតរៀនសាលាបឋមសិក្សា។ ពេលកូនឈឺថ្កាត់ឬក៏ចាក់ថ្នាំបង្ការគឺមានដំណាក់សុខាភិបាលនៅក្បែរ។ មាមីងនៅទីនេះ មានការរំភើបចិត្តខ្លាំងណាស់ចំពោះការសម្រេចចិត្តរបស់ពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្តនិងព្រះចៅអធិការវត្ត"។ ក្រៅពីនោះ នាឱកាសវិស្សមកាល វត្តនៅទាំងខ្ចីបន្ទប់រៀនរបស់សាលាបឋមសិក្សា ដើម្បីបើកថ្នាក់បង្រៀនអក្សរខ្មែរ ដូច្នេះការបរិច្ចាគដីនេះ ថែមទាំងមានអត្ថន័យជ្រាលជ្រៅ។ លោកគ្រូគឹមសី កម្មាភិបាលសង្កាត់និងជាគ្រូបង្រៀនអក្សរខ្មែររបស់វត្តសិលាទ្រ ឲ្យដឹង៖"មុននេះការបង្រៀនអក្សរខ្មែរ នាឱកាសវិស្សមកាលតែងរៀបចំបង្រៀនក្នុងវត្ត វត្តមានបន្ទប់រៀនតិចពេកសិស្សមានចំនួនច្រើន ម្ល៉ោះហើយការរៀបចំបើកថ្នាក់រៀនមានការលំបាកច្រើន។ សព្វថ្ងៃមានសាលាបឋមសិក្សា កសាងថ្មីពេលរៀបចំបង្រៀនអក្សរខ្មែរ វត្តក៏ខ្ចីបន្ទប់រៀនរបស់សាលាបឋមសិក្សាតែម្តង។ បន្ទប់រៀនកសាងថ្មី មានភាពស្អាត់ស្អំ អគ្គិសនី កង្ហារត្រូវបានផ្គត់ផ្គង់គ្រប់សព្វជួយឲ្យប្អូនៗ ទទួលយកមេរៀនឆាប់រហ័សនិងងាយស្រួល"។
មិនត្រឹមតែបរិច្ចាគដីកសាងមូលដ្ឋានសម្ភារៈប៉ុណ្ណោះទេ វត្តសិលាទ្រនៅទាំងជួយរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយអនុវត្តន៍គោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋទៀតផង វត្តបានឧបត្ថម្ភគ្រួសារក្រីក្រចំនួន៦គ្រួសារ ទិញដីតាមសេចក្តីសម្រេចចិត្តលេខ២៩ ជាមួយនឹងតម្លៃសមល្មម។ ក្នុងមួយគ្រួសារត្រូវបានឧបត្ថម្ភដីសង់ផ្ទះមួយធារសង់នៅលើដីវត្ត។ លោកថាច់ជិន ប្រធានការិយាល័យជនជាតិក្រុងត្រាវិញ ខេត្តត្រាវិញ វាយតម្លៃ៖ "ទន្ទឹមនឹងការបរិច្ចាគដី ជួយរដ្ឋផ្សព្វផ្សាយអនុវត្តគោលនយោបាយ ព្រះតេជព្រះគុណគឹមត្រុង និងគណៈកម្មការអាចារ្យវត្តសិលាទ្រ នៅទាំងជួយរដ្ឋអំណាចផ្សព្វផ្សាយច្បាប់ជាសាធារណៈជូនដល់ជនរួមជាតិខ្មែរ។ ឲ្យតែមានការងារអ្វីដែលមានប្រយោជន៍ដល់សហគមន៍ គឺព្រះចៅអធិការគណៈកម្មការអាចារ្យវត្តនិង មាមីងពុទ្ធបរិស័ទចំណុះជើងវត្តតែងខ្នះខ្នែងចូលរួម"៕
ថាច់ថាញ់ភូ-សឺនម៉ាល័យ