ក្នុងនាមជាបក្ខជនមួយរូប លោកថាច់សំរួល នៅភូមិរាជមល្លចាស់ ឃុំគីមហ្វា ស្រុកកូវង៉ាង បានធ្វើជាគំរូ និងចូលរួមចលនាប្រជាជនប្រតិបត្តិបានល្អនូវគោលការណ៍គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិង អនុវត្តនូវរាល់សកម្មភាពបដិវត្តន៍នៅភូមិភាគ។
លោកថាច់សំរួលកំពុងថែទាំផ្កាលម្អ។
ដោះដូរយោបល់ជាមួយយើងខ្ញុំ លោកថាច់សំរួល ឲ្យដឹងដោយក្តីរីករាយ៖ "ការរៀបចំបង្រៀនឧភយភាសានៅសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកមូលដ្ឋាន មធ្យមសិក្សាចំណេះទូទៅនិងការ ដែលខេត្តបង្កើតសាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ បានរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។ រាល់គោលនយោបាយសុខុមាលភាពសង្គម ឧបត្ថម្ភគ្រួសារក្រីក្រសង់ផ្ទះ ជំនួយដីធារផ្ទះ ទឹកស្អាត ដោះស្រាយការងារធ្វើនិងប្រភពទុនផ្គួបបញ្ចូលពីកម្មវិធី គម្រោងការនានា ជាសន្សឹមៗធ្វើឲ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធជនបទ បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កែលម្អជីវភាពប្រជាជននៅភូមិភាគ"។ លោកឲ្យដឹងបន្ថែម ភូមិរាជមល្លចាស់មាន៩៩គ្រួសារ ដោយមានមនុស្ស៣៦៣នាក់ ត្រូវបានឧបត្ថម្ភប្រាក់ជាង២០៩លានដុង និងឧបត្ថម្ភប្រាក់៦១៣លានដុងដល់គ្រួសារចំនួន២០១ ដែលមានស្រូវចំនួន៣០៦ហិកតា រងការខូចខាតដោយសារក្ដៅហួតហែងនិងទឹកប្រៃជ្រាបចូលនរដូវប្រាំង២០១៥-២០១៦។ លើភូមិសាស្រ្តភូមិរាជមល្លចាស់ មានគ្រួសារខ្មែរចំនួន១៣នៅជួបលំបាកខាងផ្ទះនៅនឹងបន្តការសង់ផ្ទះពីប្រភពទុន កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រសង់ផ្ទះ តាមសេចក្តីសម្រេចលេខ១៦៧/២០០៨ /QĐ-TTgដំណាក់កាល២។ តាមការគ្រោងទុកក្នុងឆ្នាំ២០១៧ នៅភូមិរាជមល្លចាស់នឹងគ្មាននៅផ្ទះស្លឹកបណ្ដោះអាសន្នទៀត។ គាំទ្រចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌" អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំគីមហ្វាបំផុសចលនា លោកថាច់សំរួល បានចលនាប្រជាជនភូមិរាជមល្លចាស់ ចូលរួមការពារបរិស្ថានដោយទង្វើជាក់ស្តែង ដូចជា៖ កាប់ឆ្ការព្រៃស៊ុមទ្រុម ដាំដើមឈើរៀបចំនិងអនាម័យផ្ទះសម្បែងស្រឡះស្រឡំ ធ្វើបង្គន់អនាម័យ។ លោកថាច់សំរួល រួមជាមួយនឹងសាខាបក្សគណៈកម្មការប្រជាជនភូមិរាជមល្លចាស់ ចលនាប្រជាជន៨០គ្រួសារ រួមវិភាគទានប្រាក់បាន៤៣លានដុងដើម្បីតភ្ជាប់អគ្គិសនីអុជបំភ្លឺតាមផ្លូវជនបទនិងរាល់ត្រៃមាស ប្រជាជនរួមវិភាគទានប្រាក់បង់ថ្លៃអគ្គិសនីចំនួន២០.០០០ដុង។ ក្រៅពីនោះ លោកថាច់សំរួល ថែមទាំងសកម្មក្នុងការសម្រុះសម្រួល ដោះស្រាយទំនាស់វិវាទក្នុងសហគមន៍ ផ្សព្វផ្សាយចលនាគ្រួសារគ្រប់គ្រង មុខសញ្ញាយុវជន ផ្តុំគ្នាពេលយប់បង្កអុកឡុក ខូចសណ្ដាប់ធ្នាប់លើភូមិសាស្រ្ត។
សមមិត្តត្រឿងហឺវតាយ អនុលេខាគណៈកម្មាធិការបក្សឃុំគីមហ្វា បញ្ជាក់ឲ្យដឹង៖ "លោកថាច់សំរួល ជាគំរូល្អអនុវត្តល្អការងារសតិអារម្មណ៍ ផ្សព្វផ្សាយគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិ។ មាមីងជឿទុកចិត្តនិងចាត់ទុកគាត់ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងរដ្ឋអំណាចភូមិភាគ បង្កលក្ខណសម្បត្តិងាយស្រួលដើម្បីមាមីងអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។ កន្លងហើយ លោកថាច់សំរួល មានកិត្តិយសទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ "៕
សឺនម៉ាល័យ-វិមាន