17/03/2015 - 16:16

អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចលើគ្រប់ វិស័យនៅតំបន់ជនជាតិ និងតំបន់ភ្នំ

អ្នកយកពត៌មាន៖ ជម្រាបប្រសាសន៍ លោករដ្ឋមន្រ្តី មហាសន្និបាត តំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុក ខេត្តលើកទី ២ បានសម្រេចជោគជ័យល្អប្រសើរ គឺជាសកម្មភាពនយោបាយ ស៊ីជម្រៅ គូសបញ្ជាក់ថាវៀតណាម គឺជាប្រទេសឯកភាពមួយ រួមមានជនជាតិជាច្រើនរស់នៅជានិច្ចកាលតែងប្រកៀកស្មាចាប់ដៃគ្នាក្នុងដំណាក់កាលកសាង និងការពារទឹកដី។ ដូច្នេះ សូមលោករដ្ឋមន្រ្តីឲ្យដឹងពីទស្សនៈចង្អុលការ និងខ្លឹមសារសំខាន់ៗមួយចំនួននៃមហាសន្និបាតលើកនេះ បាទ !

លោករដ្ឋមន្ត្រីយ៉ាងសែវភឺ ថតរូបអនុស្សាវរីយ៍ជាមួយនឹង ព្រះសង្ឃ កម្មាភិបាលសាលាមធ្យមសិក្សាបាលីណាមបូ។

លោករដ្ឋមន្រ្តី យ៉ាងសែវភឺ៖ អនុវត្តបទបញ្ជា ៣៥ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីការដឹកនាំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចនៅវៀតណាម និងសេចក្តីសម្រេច ០៥ របស់រដ្ឋាភិបាលស្តីពីការងារជនជាតិឆ្នាំ ២០១៤ បណ្តាភូមិភាគនៅតំបន់ជនជាតិភាគតិចក្នុងទូទាំង ប្រទេស បានរៀបចំជាមហោឡារិកនូវមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី។ ម្យ៉ាងទៀត គណៈកម្មាធិការជនជាតិបានដាក់ឲ្យប្រើប្រាស់លិខិតបទដ្ឋានណែនាំ និងចង្អុលការភូមិភាគនានា នៅតំបន់ជនជាតិនិងតំបន់ភ្នំ រៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត ស្រុកលើកទីII ដោយមាន៣៦៣/៣៦៣ស្រុក និង៥០/៥០ខេត្ត  រៀបចំសម្រេចជោគជ័យនូវមហាសន្និបាតធានាសុវត្ថិភាព ជាក់ស្តែង និងមានប្រសិទ្ធភាព។  នេះគឺជាព្រឹត្តិការណ៍នយោបាយ​-​សង្គម​កិច្ច  មានអត្ថន័យដ៏សំខាន់ ដើម្បីបូកសរុបវាយតម្លៃការងារជនជាតិ និងការអនុវត្តន៍គោលនយោបាយជន​ជាតិ តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី ១ ដំណាក់កាលឆ្នាំ២០០៩-២០១៤ របស់ភូមិភាគនីមួយៗ  ដោយមានការស្ងើចសរសើរនូវស្នាដៃរបស់បណ្តាសមូហភាព និងបុគ្គលគំរូឆ្នើមក្នុងការប្រឡងប្រណាំងស្នេហាជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ដកស្រង់បាននូវមេរៀនបទពិសោធន៍ ដើម្បីបន្តការអនុវត្តបានល្អនូវគោលនយោបាយជនជាតិ ក្នុងរយៈពេលខាង មុខ បង្កបាននូវការស្របចិត្តស្របគំនិត ឯកភាពខ្ពស់ និងក្តីជំនឿរបស់បណ្តាជនជាតិទៅលើការដឹកនាំរបស់បក្សក្នុងឱកាសមហាសន្និបាត បក្ខភាគគ្រប់លំដាប់ថ្នាក់  និងមហាសន្និបាតទូទាំងប្រទេសលើកទី ១២ របស់បក្ស។ មានសមមិត្តដឹកនាំបក្ស រដ្ឋ​ អង្គការនយោបាយ-សង្គម​កិចុ្ចជាច្រើន និងថ្នាក់ដឹកនាំស្ថាប័ន គណៈកម្មាធិការជនជាតិ បានផ្តោតការយកចិត្តទុកដាក់ចូលរួម និងចង្អុលការមហាសន្និបាតនៅនឹងភូមិភាគមួយចំនួន។

ខ្លឹមសារចង្អុលការនៃមហាសន្និបាត គឺបន្តការពង្រឹងពង្រីកធ្លុងមហាសាមគ្គីជនជាតិ ពង្រីកសក្តានុភាពនិងភាពមានប្រៀបរបស់ភូមិភាគ ផ្តុំកម្លាំងលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កៀរ​គររាល់ប្រភពធនធានដើម្បីអភិវឌ្ឍសេដ្ឋកិច្ច  កសាងជនបទថ្មីដោយផ្តោតទៅលើកការអភិ​វឌ្ឍន៍ប្រភពធនធានមនុស្សនៅតំបន់ជនជាតិភាគតិច គួបផ្សំជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ធានាការពារប្រទេសសន្តិសុខ លើកកម្ពស់ស្មារតីខាងការងារជនជាតិរបស់បណ្តាលំដាប់ថ្នាក់ ផ្នែក ខិតខំតស៊ូប្តេជ្ញាចិត្តឲ្យបានខ្លាំងក្លាជាងទៀត ពង្រីកនូវកត្តាសកម្ម ជំរុញទឹកចិត្តបណ្តាជនរួមជាតិឲ្យបញ្ចេញកម្លាំងប្រឡងប្រណាំងបង្ក បង្កើនផល សាមគ្គីរាប់អាន ជួយគ្នាទៅវិញទៅមកជឿជាក់ទៅលើការ ដឹកនាំរបស់បក្ស ដើម្បីឈានឡើងចាកផុតពីភាពក្រលំនឹង ផ្តោតការយកចិត្តទុកដាក់អភិរក្សពង្រឹង និងពង្រីកនូវរាល់តម្លៃវប្បធម៌របស់ជនជាតិភាគតិច បង្កើនការឃោសនា ផ្សព្វផ្សាយ ស៊ីជម្រៅនូវគោលការណ៍ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋជូនជនរួមជាតិភាគតិច កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ  ផ្តុំកម្លាំងកសាងពង្រឹងប្រព័ន្ធនយោបាយ មូលដ្ឋានឲ្យបានរឹងមាំ  ឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី អនុវត្តគោលនយោបាយ "សមភាពសាមគ្គី ឧបត្ថម្ភជួយគ្នាទៅវិញទៅមករួមគ្នាអភិវឌ្ឍ"។ ជាពិសេសរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ គប្បីដាក់ឲ្យប្រើប្រាស់នូវសេចក្តីសម្រេចឯកទេសបទស្តីពីការងារជនជាតិ អនុវត្តដោយជ័យជម្នះនូវរាល់ទិសដៅ និងភារកិច្ចដែលមហាសន្និបាតបានដាក់ចេញ រួមចំណែកក្នុងទូទាំងប្រទេស អនុវត្តគោលលំនាំប្រជាជនសម្បូរសប្បាយប្ ទេសជាតិរឹងមាំ សង្គមប្រជាធិបតេយ្យ សមភាព អារ្យធម៌៕

អ្នកយកពត៌មានៈ សូមអរគុណលោករដ្ឋមន្រ្តី បាទ!

យោងៈ កាសែតជនជាតិនិងអភិវឌ្ឍប្រែសម្រួលៈ លីសៀ

ចែករំលែកអត្ថបទ