គណៈកម្មាធិការជនជាតិ បានរៀបចំសន្និបាតបូកសរុបការងារជនជាតិ ឆ្នាំ២០១៦ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០១៧។ ថ្លែងយោបល់ក្នុងអង្គសន្និបាត រដ្ឋមន្ត្រីឌោវ៉ាំងចៀង ឲ្យដឹង៖ ឆ្នាំ២០១៦ ការងារជនជាតិបាន ទទួលការគាំទ្ររបស់ទូទាំងប្រព័ន្ធនយោបាយ តាំងពីមជ្ឈិមរហូតដល់មូលដ្ឋាន។ មុខមាត់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកពិសេស តំបន់ព្រំដែនមានការវិវឌ្ឍយ៉ាងសកម្ម; ជីវភាព សម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិច និងតំបន់ភ្នំបន្តកែលម្អ អត្រាគ្រួសារក្រីក្រថយ ចុះគួរឲ្យកត់សម្គាល់; ហេដ្ឋារចនា សម្ព័ន្ធបានវិនិយោគទុនកសាង; វិស័យអប់រំនិងបណ្តុះបណ្តាលសម្រេច បានលទ្ធផលយ៉ាងត្រចះត្រចង់; ការងារថែទាំសុខភាពជូនប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង; អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិភាគតិចបានអភិរក្ស និងពង្រីកសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា។ ឆ្លងតាមរយៈនោះ បានពង្រឹងនូវសេចក្តីទុកចិត្តរបស់ជនជាតិភាគតិចទៅលើបក្ស រដ្ឋ; ជនរួមជាតិមានសេចក្តីរីករាយ ខ្នះខ្នែងពលកម្មផលិត ឈានឡើងបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។
ឧបត្ថម្ភសង់ផ្ទះជូនគ្រួសារជនជាតិភាគតិចនៅខេត្តកាម៉ាវ។
កំណត់ទិសដៅឆ្នាំ២០១៧ និងឆ្នាំបន្តបន្ទាប់របស់ការងារជនជាតិ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាំងចៀង ស្នើភូមិភាគនានា គប្បីបន្តការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ជនជាតិភាគតិចឲ្យបានរហ័ស ចីរភាព ជាមួយនឹងទិសដៅជាក់ស្តែង ចាប់ពីពេលនេះដល់ឆ្នាំ២០២០ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចនិង តំបន់ភ្នំពី៣%ដល់៤%/ឆ្នាំ; ដោះស្រាយដីផលិតកម្ម ផ្លាស់ប្តូររបរជូនជនរួមជាតិភាគតិចក្រីក្រ គ្រួសារក្រីក្រនៅតំបន់លំបាកពិសេស ខ្វះដីផលិតកម្មជាង៨០%; ជាសារវន្តដោះស្រាយបានស្ថានភាពខ្វះទឹកស្អាតប្រើប្រាស់ជូនគ្រួសារជនជាតិភាគតិចក្រីក្រ ដែលរស់នៅរាត់រាយនៅតំបន់លំបាកពិសេស៕ឆ្នាំ២០១៦ ដោយប្រភពថវិកាជាង៧.០០០ពាន់លានដុងពីគោលនយោបាយ កម្មវិធី គម្រោងនានា អាស្រ័យគណៈកម្មាធិការជនជាតិគ្រប់គ្រង បានឧបត្ថម្ភវិនិយោគទុនកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជិត៦.០០០សំណង់; កសាងសំណង់ទឹកស្អាតប្រើប្រាស់ប្រមូលផ្តុំ និងទឹកស្អាតរាត់រាយបាន៩០សំណង់ ជូនប្រជាជនជាង១៤០.០០០គ្រួសារ; ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម ជី ឧបករណ៍ម៉ាស៊ីន និងទម្រង់រូបភាពអភិវឌ្ឍន៍ ផលិតកម្មមួយចំនួនដល់គ្រួសារក្រីក្រ ជិតក្រជាង៤០០.០០០គ្រួសារ; ឧបត្ថម្ភជនជាតិភាគតិចក្រីក្រតំបន់លំបាកពិសេសជិត២៩.០០០គ្រួសារ បានបុលទុនអភិវឌ្ឍផលិតកម្ម រៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបានជិត៧០០ថ្នាក់ ជូនសិក្ខាកាមដែលជាប្រជាជននិងកម្មាភិបាលមូលដ្ឋានជាង៣៧.០០០នាក់។
ឌោប៊ិញ(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន