12/05/2015 - 09:35

ជួយស្រ្ដីខ្មែរលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់

សមាគមសហពន្ធនារីឃុំវិញភឿកB ស្រុកហ្កក្វាវ (គៀងយ៉ាង) បំផុសចលនាសមាជិកនារីជាជនជាតិខ្មែរភូមិអាងភូ  បង្កើតក្លឹបនារីជាមួយនឹងច្បាប់។ ឆ្លងតាមរយៈនោះ ជួយដល់បងប្អូននារីលើកកម្ពស់ការយល់ដឹង ពីច្បាប់អនុវត្តបានល្អនូវគោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។
 

 ជា​​រៀង​រាល​ខែ ក្លឹប​ភូមិ​អាង​ភូ ឃុំ​វិញ​ភឿកB បាន​ជ្រើស​យក​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​អំ​ពី​ច្បាប់​
 ដើម្បីប្រជុំជីវកិច្ច។


 ក្លឹប​នា​រី​ជា​មួយ​នឹង​ច្បាប់​ភូមិ​អាង​ភូ បង្កើត​កាលពីខែ​ឧសភា ឆ្នាំ​២០១៣ ដោយ​មាន​ស​មា​ជិក​ចំ​នួន​៣១​រូប ជា​ស​មា​ជិក​នា​រី​ជន​ជាតិ​ខ្មែរ ចំ​ណុះ​ក្រុម​នា​រី​លេខ​៩ និង​លេខ​១០ ភូមិ​អាង​ភូ។​ ជា​រៀង​រាល់​ខែ​នៅ​ពេល​ប្រ​ជុំ​ជីវ​ភាព ក្លឹប​បា​ន​ជ្រើស​យក​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ក្នុង​ច្បាប់​នា​នា ដូច​ច្បាប់​អា​ពាហ៍​ពិ​ពាហ៍ និង​គ្រួ​សារ​ច្បាប់​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​​គ្រួ​សារ ច្បាប់​សមភាព​ភេទ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​នា​រី គួប​ផ្សំ​ជា​មួយ​នឹងការ​ងារ​ផ្សព្វ​ផ្សាយ ព្រម​ជា​មួយ​នោះ ប្រ​ធាន​ក្លឹប​នៅ​ទាំង​ពន្យល់​ណែ​នាំ បង​ប្អូន​នា​រី​ពីរ​បៀប​ទំ​នាក់​ទំ​នង ដើម្បី​ដោះ​ស្រាយ​សំ​ណុំ​បែប​បទ​រដ្ឋ បាល​។ល។

 អស់​រយៈ​កាល​ជាង​មួយ​ឆ្នាំ​ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​ក្នុង​ក្លឹប ស​មា​ជិក​ទាំង​ឡាយ​កាន់​តែ​ជ្រួត​ជ្រាប​អំ​ពី​ផ្នែក​ច្បាប់ ជា​ពិ​សេស​គឺ​ច្បាប់​នា​នា​ដែលពាក់​ព័ន្ធ​ដល់​សិទ្ធិ និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ស្រ្តី។​ ឆ្លង​តាម​រយៈ​នោះ​  ជួយ​ដល់​បង​ប្អូន​នា​រី​លើក​កម្ពស់​ការ​យល់​ដឹង មាន​ទង្វើ​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រតិ​បត្តិ​ច្បាប់ មិន​ខ្វះ​ទំ​នុក​ចិត្ត មិន​ញ​ញើត​ញញើម​នៅ​ពេល​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​ស្ថា​ប័ន​រដ្ឋ ដោះ​ស្រាយ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​​។ បង​ស្រី​ធី​វិញ ស​មា​ជិក​ក្លឹប​ឲ្យ​ដឹង មុន​នេះ​បង​ស្រី​មិន​យល់​ដឹង​ពី​សំ​ណុំ​បែប​បទ​រដ្ឋ​បាល ដូច្នេះ​នៅ​ពេល​ធ្វើ​លិ​ខិត​ស្នាម​ដី​ធ្លី​របស់​គ្រួសា​​រ តែង ជួប​ការ​លំ​បាក​និង​ចំ​ណាយ​ពេល​យូរ​។ តាំង​ពី​ចូល​រួម​ក្នុង​ក្លឹប​មក បាន​បង​ប្អូន​នា​រី​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​និង​បាន​ណែ​នាំ​ពី​របៀប​ធ្វើ​សំ​ណុំ​បែប​បទ រដ្ឋ​បាល ឥ​ឡូវ​នេះ​បង​ស្រី​ទៅ​ធ្វើ​លិ​ខិត​ស្នាម​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។

ទន្ទឹម​ជា​មួយ​នឹង​ការ​ប្រ​ជុំ​ជីវ​ភាព​ឃោស​នា ផ្សព្វ​ផ្សាយ​អប់​រំ​ផ្នែក​ច្បាប់​ដល់​ស​មា​ជិក ក្លឹប​ស​មា​គម​សហ​ពន្ធ​នា​រី​ឃុំ​និង​សាខា​សមា​គម​នា​រី​ភូមិ​អាង​ភូ គួប​ផ្សំ​ការ​ផ្សព្វ​ផ្សាយ​ចលនា​បង​ប្អូន​អនុ​វត្ត​ការ​ចលនា​" គ្មាន​៥ ស្អាត​៣​" ក​សាង​ជន​បទ​ថ្មី​។ សា​ខា​សមា​គម​នា​រី ស​ហ​ការ​ជា​មួយ​នឹង​មន្ទីរ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ស្រុក​ហ្កក្វា​វ និង​អា​ជីវ​កម្ម​នា​នា បើក​ថ្នាក់​បង្រៀន​របរ​រយៈ​ពេល​ខ្លី ជូន​ស​មា​ជិក​នា​រី​ក្នុង​ភូមិ​ពិ​និត្យ​ឲ្យ​សមា​ជិក​បុល​ទុន ផ​លិត​កម្ម ដាក់​អណ្ដូង​ស្នប់  រួម​ចំ​ណែក​លើក​ស្ទួយ​គុណ​ភាព​នៃ​ការ​រស់​នៅ​។ បង​ស្រី​ធី​ដែប ប្រ​ធាន​ក្លឹប​វាយ​តម្លៃៈ​ "ភូមិ​អាង​ភូ មាន​ជន​រួម​ជាតិ​ខ្មែ​ររ​ស់​នៅ​កុះក​រ ជីវ​ភាព​មា​មីង​នៅ​ជួប​ការ​លំ​បាក​ច្រើន អា​ស្រ័យ​ហេតុ​នោះ ការ​យល់​ដឹង​ផ្នែក​ច្បាប់​របស់​ប្រ​ជា​ជន​នៅមាន​កម្រិត​។ ដោយ​អា​ស្រ័យ​មិន​ទាន់​យល់​ច្បាស់​ផ្នែក​ច្បាប់ ទើប​រយៈ​កាល​កន្ល​ង​នៅ​មាន​បង​ប្អូន​នា​រី​មួយ​ចំ​នួន​ប្រ​ព្រឹត្ត​ខុស​ច្បាប់ ជាប់​វាក់​វិន នឹង​បាប​គ្រោះ​សង្គម​មាន​គ្រួ​សារ​ស​មា​ជិក​មួយ​ចំ​នួន​កើត​ការ​វិ​វាទ​គ្មាន សុភ​មង្គល​។ តាំង​ពី​បង្កើត​ក្លឹប បង​ប្អូន​នា​រី​បាន​អប់​រំ​ផ្នែក​ច្បាប់ តែង​ជួប​ជុំ​គ្នា​សំ​ណេះ​សំ​ណាល​  ចែក​រំ​លែក​ពី​បញ្ហា​ផ្សេងៗ​ក្នុង​ការ​រស់​នៅ​ដូច្នេះ ទើប​ការ​យល់​ដឹង​របស់​បង​ប្អូន​នា​រី មាន​ការ​លើក​កម្ពស់​គួរ​ឲ្យ​កត់​សម្គាល់​ លែង​មាន​ស្ថាន​ភាព​បង​ប្អូន​នា​រី​ប្រ​ព្រឹត្ត​ខុស​ច្បាប់​និង​ជាប់​វាក់​វិន​ក្នុង​បាប​គ្រោះ​សង្គម​៕

ឡេស៊ាង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ធី​វិញ