ប៉ុន្មានឆ្នាំកន្លង បក្ខភាគនិងប្រជាជនឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងជម្នះការលំបាកខិតខំផ្សព្វផ្សាយអនុវត្តគោលនយោបាយរបស់រដ្ឋ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខុមាលភាពសង្គម ម៉្លោះហើយទើបជីវភាពជនរួមជាតិខ្មែរតែងបានលំនឹង និងលើកស្ទួយមុខមាត់ ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់បំព្រង។
គណៈកម្មាធិការបក្សឃុំតែងយកចិត្តទុកដាក់ជំនួយកសិករ ខ្មែរបុលទុនដាំដំណាំ។
លោកត្រឹងក្វឹកផុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា ឲ្យដឹងៈ" រយៈកាលកន្លង រដ្ឋអំណាចឃុំតែងផ្តុំកម្លាំងដឹកនាំប្រជាជន បង្វែររចនាសម្ព័ន្ធផលិតកម្មសមស្របនិងជំនួយដើមទុន ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស បើកទូលាយទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ចគំរូ។ ទន្ទឹមនឹងនោះ បរិមាណផលចិញ្ចឹមនិងនេសាទជលផលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនគុណភាព និងទិន្នផលស្រូវពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។ ចំនួនគ្រួសារចិញ្ចឹមបង្កងវិបុលវប្បកម្ម ចិញ្ចឹមគោពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនមកដល់នឹងបច្ចុប្បន្ន ចំនួនហ្វូងគោសម្រេចបាន១០៧%ភាគកម្រិតនៃសេចក្តីសម្រេចចិត្តឆ្នាំ២០១៦។ ការដាំបន្លែបង្ការ ក៏រីកចម្រើនដែរ ដូចជា ត្រសក់ ម្រះ សណ្តែកដី ម្ទេស។ល។ ឆ្លងតាមរយៈនោះ បង្កើតបានក្លឹបក្រុមសហការផលិត ចិញ្ចឹមសត្វចំនួន២៥ ដោយមានសមាជិកជិត៧០០នាក់ចូលរួម ដើម្បីអភិឌ្ឍសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាព" ។
ឆ្នាំ២០១៥ ដោយបានប្រភពទុនផ្សេងៗពីគ្នា ឃុំបានកសាងសម្រេចរួចរាល់ និងដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូចូលទៅកាន់ភូមិភៀវ និងសំណង់ផ្សេងៗទៀតដែលកំពុងដំណើរការ ដូចជាផ្លូវធ្លកបណ្តោយនិងផ្លូវអ៊ុង កីមនៅភូមិហ្វាលុក។ ប្រព័ន្ធអគ្គិសនីក៏បានបើកទូលាយបង្កើនកម្រិត បច្ចុប្បន្នមានគ្រួសារប្រជាជនប្រើប្រាស់អគ្គិសនីនិងផលិតកម្ម៩៩,២% គ្រួសារប្រើប្រាស់ទឹកស្អាតស្របអនាម័យ៩៩% និងសាលារៀនដំណាក់សុខាភិបាលត្រូវបានកសាងសម្រេចជាស្ថាពរ។ ទន្ទឹមនឹងនោះ ក្រោយពីអនុវត្តន៍កម្មវិធីទិសដៅស្តីពីដោះស្រាយផ្ទះនៅ ដីផលិតកម្ម ជូនជនរួមជាតិខ្មែរ ដំណាក់កាល២០១៣-២០១៥ ឃុំហ៊ីបហ្វា បានជំនួយទិញដីធារផ្ទះឲ្យគ្រួសារក្រីក្រចំនួន២១/២១គ្រួសារ លោះដីផលិតកម្មឲ្យ១២/១២គ្រួសារ និងទិញដីផលិតកម្មឲ្យគ្រួសារក្រីក្រចំនួន១គ្រួសារ។ ឆ្លងតាមរយៈនោះ មានគ្រួសារជាច្រើនខិតខំរកស៊ីឈានឡើង ចាកផុតពីភាពក្រីក្រដោយចីរភាព។
លោកថាច់ខាញ់ លេខាសាខាបក្សនិងជាប្រធានភូមិធ្លកបណ្តាយឲ្យដឹងៈ" ភូមិមានគ្រួសារខ្មែរជាង៦០% អនុវត្តគោលនយោបាយជំនួយ ជូនគ្រួសារជនរួមជាតិខ្មែរ ដូចជាៈ គ្រួសារពូថាច់ឌើ អ្នកមីងថាច់ធីឌីប ថាច់ង៉ុកចូវ។ល។ ដោយបានជំនួយលោះដីផលិតកម្មឡើងវិញ និងសង់ផ្ទះមេត្តាធម៌ជាសន្សឹមៗ លំនឹងជីវភាពខិតខំចាកផុតពីភាពក្រីក្រ។ ឃុំនៅទាំងយកចិត្តទុកដាក់ចង្អុលការ ឆ្លងតាមរយៈការជំនួយបុលទុន ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ជូនគ្រួសារក្រីក្រជាង១០០គ្រួសារ ជារៀងរាល់ឆ្នាំ។ល។ ដើម្បីលំនឹងជីវភាព កាត់បន្ថយអត្រាគ្រួសារក្រីក្រ ក្នុងទូទាំងឃុំទៀតផង។
លោកត្រឹងក្វឹកផុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា ឲ្យដឹងបន្ថែមៈ" អាស្រ័យអនុវត្តបានល្អនូវគោលនយោបាយចំពោះតំបន់ជនរួមជាតិ ជីវភាពជនរួមជាតិខ្មែរក្នុងឃុំមានការផ្លាស់ថ្មី ច្បាស់ក្រឡែត រៀងរាល់ឆ្នាំ ទូទាំងឃុំមានគ្រួសារខ្មែរប្រមាណ១០គ្រួសារចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្នឃុំសម្រេចលក្ខឋានកសាងជនបទថ្មីបាន១១/១៩។ ព្រមទាំងផ្តុំកម្លាំងលើកកម្ពស់គុណភាព ភូមិវប្បធម៌ខិតខំសម្រេចភូមិវប្បធម៌៧/៧នៅចុងឆ្នាំ២០១៦នេះ" ៕
សេីុងម៉ាល័យ-សុផល