22/06/2016 - 08:24

សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ រៀបចំពិធីបូកសរុបឆ្នាំសិក្សា ២០១៥-២០១៦

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ទើប​រៀប​ចំ​ពិ​ធី​បូក​ស​រុប​ឆ្នាំ​សិក្សា​២០១៥​-២០១​៦​។ លទ្ធ​ផល​ឆ្នាំ​សិក្សា​កន្លង មាន​សម​ណសិស្ស​ជាប់​និទ្ទេស​ពូ​កែ​គ្រាន់​បើ​៥៦​% និង​ជាប់​និទ្ទេស​មធ្យម​៤២​%។ សមណ​សិស្ស​ទាំង​១០០​% បាន​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន និង​សម​ណសិស្ស​ទាំង​១០០​%គ្រប់​លក្ខណៈ ប្រ​ឡង​​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​។

 ព្រះ​ឧបជ្ឈាយ៍​តាំង​ណោ នា​យក​រង​សា​លា​មធ្យម​សិក្សា​ បំ​ពេញ​វិ​ជ្ជា​បា​លី​ណាម​បូ
ជូន​លិ​ខិត​សរ​សើរ​ដល់​សមណ​សិស្ស​ដែល​សម្រេច​លទ្ធ​ផល​រៀន​ពូ​កែ​ជឿន​លឿន​។ 

ពិ​សេស សមណ​សិស្ស​របស់​សា​លា​ប្រ​ឡង​បញ្ចប់​កម្រិត​ភា​សា​ខ្មែរ​ថ្នាក់​​ទី៩ ថ្នាក់​ទី​១២ និង​កម្រិត​មធ្យម​សិក្សា​បា​លី​សម្រេច​១០០​%។ ស្រប​ឱ​កាស​នេះ​ដែរ សា​លា​បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមណ​សិស្ស​ជាប់​និទ្ទេស​ពូ​កែ​ចំ​នួន​២៦​អង្គ គ្រាន់​បើ​ចំ​នួន​៨៩​អង្គ​។ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ក៏​ទើប​រៀប​ចំ​​ពិ​ធី​បូក​ស​រុប​ឆ្នាំ​សិក្សា​២០១៥-​២០១៦។ ឆ្នាំ​សិក្សា​កន្លង សា​លា​មាន​សិស្សរួ​ម​ទាំង​អស់​៥៨៤នា​ក់ ចាប់​ពី​ថ្នាក់​ទី​១០​ដល់​ថ្នាក់​ទី​១២​។ លទ្ធ​ផល​បន្ទាប់​ពី​មួយ​ឆ្នាំ​សិក្សា​សិស្ស​ជាប់​និទ្ទេស​ពូ​កែ គ្រាន់​បើ​៧១,២%​ ជាប់​និទ្ទេស​មធ្យម​២៨,៥​% ក្រៅ​ពី​នោះ​គឺ​សិស្ស​ខ្សោយ​៕

លីធាន-មុនី

ចែករំលែកអត្ថបទ