សមាគមសហព័ន្ធនារីឃុំហូវថាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង គឺជាចំ ណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោទាំងឡាយ ក្នុងការ រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ។
ទម្រង់រូបភាព "ខាប់អង្ករមនោសញ្ជេតនា"ពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែទាក់
ទាញសមាជិកាចូលរួម ។
ដោយកំណត់ច្បាស់ "ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ" គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដ៏សំខាន់ទាំងឡាយ ក្នុងការងារម្ល៉ោះហើយគណៈប្រតិបត្តិការនៃសមាគមសហព័ន្ធនារីឃុំហូវថាញ់ បានត្រៀមយ៉ាងហ្មត់ចត់នូវរាល់ខ្លឹមសារ ដើម្បីធ្វើការផ្សព្វផ្សាយ។ មានគំរូបុគ្គលជាច្រើនបានរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ ហើយត្រូវបានលើកសរសើរ ផ្សាយតាមស្ថានីយ៍ផ្សាយសំឡេង រៀបចំសន្និសិទ កិច្ចសន្ទនា បេះផ្កាប្រជាធិបតេយ្យ។ល។ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក លត់ដំខ្លួន ហ្វឹកហាត់របស់បុគ្គលម្នាក់ៗ តាមសតិអារម្មណ៍ហូជីមិញ។ ពិសេស គឺសមាគមសហព័ន្ធនារី នៅទាំងបានរៀបចំផ្សព្វផ្សាយជារឿយៗ គួបផ្សំជាមួយនឹងការផ្សព្វផ្សាយបទបញ្ជាសេចក្តីសម្រេចរបស់បក្ស និងការចលនា "គ្រួសារគ្មាន៥យ៉ាង ស្អាត៣យ៉ាង" នៅក្នុងរាល់លើកប្រជុំជីវភាពរបស់សាខាសមាគម អង្គការសមាគម ក្លឹបនារីជាដើម។
បច្ចុប្បន្ន ឃុំហូវថាញ់ មានសមាជិកាជាង១.៣៣០នាក់ ចូលរួមសកម្មភាពក្នុងសាខាសមាគមទាំង៥របស់ភូមិ។ ម្យ៉ាងទៀតសមាគមសហព័ន្ធនារីឃុំ បានជំរុញទឹកចិត្តនិងរៀបចំជូនសមាជិកាចុះឈ្មោះអនុវត្តទម្រង់រូបភាពមួយចំនួនធ្វើតាមគំរូអ៊ំហូ។ ផ្តើមពីនោះ បណ្តាសាខាសមាគម មានរបៀបអនុវត្តទម្រង់រូបភាពដោយឡែក ប៉ុន្តែពិនិត្យរួម សុទ្ធតែមានប្រសិទ្ធភាពជាក់ស្តែង។ គិតមកទល់ពេលនេះ សមាគមបានបង្កើតក្រុមហ៊ុនទុនប្រិតសំចៃ៧ក្រុម មានសមាជិកា១៣៨នាក់ ជាមួយនឹងទឹកប្រាក់ ១៣.៨០០.០០០ដុង/ខែ ជួយបងប្អូននារីបុលប្រាក់ទុនបង្វិលជុំ ដើម្បីធ្វើសេដ្ឋកិច្ចគ្រួសារ។ ព្រមជាមួយនោះ មានទម្រង់រូបភាព "ខាប់អង្ករមនោសញ្ចេតនា" ដោយមានសមាជិកានៅភូមិង៉ន២០នាក់ ទម្រង់រូបភាពនេះ បានជួយឲ្យបងប្អូននារីជាច្រើនឆ្លងកាត់ការលំបាក។ បងស្រីវ៉ធីថឿង ប្រធានសាខាសមាគមនារី ភូមិង៉ន ឲ្យដឹង៖ "គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនា បានជួយឲ្យគ្រួសារសមាជិកាមួយចំនួនមានជីវភាពក្រលំបាក ពិសេសគឺចំពោះលោកយាយ លោកតា មានជីវភាពអនាថាទាំងឡាយ"។
ដោយការងារធ្វើជាក់ស្តែង សមាគមសហព័ន្ធនារីឃុំបានធ្វើឲ្យមានការផ្លាស់ប្តូររបៀបរស់នៅ របៀបគិតគូររបស់បងប្អូននារីជាច្រើន។ ផ្តើមពីនោះ បងប្អូននារីខ្លះបានត្រៀមជាស្រេចនឹងជួយគ្នានៅ ពេលជួបអាសន្ន ក្រលំបាក ចែករំលែកបទពិសោធន៍ក្នុងការបង្កបង្កើនផល ធ្វើអាជីវកម្មនិងរៀបចំ ជីវភាពគ្រួសារជាដើម។ បណ្តាសមាជិការបស់សមាគម សហព័ន្ធនារីឃុំបានសហការជាមួយនឹងមូលនិធិ ជំរុញការសិក្សាជំនួយអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ៤៣នាក់ គិតជាតម្លៃទឹកប្រាក់ជាង៤លានដុង ព្រមទាំងសហការជាមួយនឹងផ្នែកសុខាភិបាលរៀបចំពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនអ្នកជំងឺក្រីក្រ២.៩៧២នាក់ រួមវិភាគទានសង់ផ្ទះទ្រនំមេត្តាធម៌ គិតជាតម្លៃទឹកប្រាក់២០លានដុង ជូនបងស្រីឡេធីធ្វីកេវ នៅភូមិមីហាក់ គឺជាសមាជិកាក្រីក្រជួបការលំបាកខាងផ្ទះនៅ។ល។
លោកស្រីង៉ោធីប៊ិតង៉ុក ប្រធានសមាគមសហព័ន្ធនារីឃុំហូវថាញ់ ឲ្យដឹង៖ "សមាគមនឹងបន្តការបើកទូលាយទម្រង់រូបភាព "រៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ" ផ្សាភ្ជាប់ជាមួយនឹងការចលនាប្រឡង ប្រណាំង "នារីខ្នះខ្នែងរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល" និងចលនា "ពូកែការងាររដ្ឋប៉ិនប្រសប់ការងារផ្ទះ" ដើម្បីលើកស្មារតីសាមគ្គីនៅនឹងមូលដ្ឋាន ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចកសាងអង្គការ សមាគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។ល។"៕
យ្វីអាញ់-លីសៀ