06/06/2017 - 14:31

អនុវត្តល្អការងារពិនិត្យជំងឺ

ច្រើនឆ្នាំមកនេះ ដំណាក់សុខាភិបាលឃុំថាញ់តឹង ស្រុកថាញ់ទ្រី ខេត្ត សុកត្រាំង អនុវត្តបានល្អនូវការថែទាំសុខភាពជូនប្រជាជន។

បុគ្គលិក សុខាភិបាល វាស់សម្ពាធឈាមជូនអ្នកជំងឺ។

ឆ្នាំ២០១៤ ដំណាក់សុខាភិបាលថ្មីបានកសាងសម្រេចរួចរាល់ និងបើកឲ្យប្រើប្រាស់ រួមមាន៖ បន្ទប់ពេទ្យបុរាណ បន្ទប់កោសល្យវិច័យ បន្ទប់សង្គ្រោះបន្ទាន់និងបន្ទប់សម្ភពជាដើម។ ដំណាក់មានបរិក្ខារពេទ្យទំនើប បម្រើការពិនិត្យព្យាបាលជំងឺ មានដូច៖ ម៉ាស៊ីនឆ្លុះអេកូពណ៌ ម៉ាស៊ីន ស្ទង់ចង្វាក់បេះដូង ម៉ាស៊ីនកោសល្យវិច័យ លោហិតសាស្រ្ត។ល។ ផ្តើម ពីនោះ ចំនួនអ្នកជំងឺមកពិនិត្យជំងឺកើនឡើង។ បច្ចុប្បន្ន ដំណាក់សុខាភិបាលពិនិត្យជំងឺមធ្យមភាគក្នុងមួយថ្ងៃជាង៧០លើកនាក់។ វេជ្ជបណ្ឌិត យ៉ិបជីហ្វៀង ប្រធានដំណាក់សុខាភិបាលឃុំថាញ់តឹង ឲ្យដឹង៖ "ឃុំមានជនរួមជាតិខ្មែររស់នៅជាង៤០%  ស្ថិតក្នុងក្របខណ្ឌឃុំលំបាក ម៉្ល៉ោះហើយឃុំបានអនុវត្តការផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ជូនប្រជាជនគ្រប់រូប។ អាស្រ័យបានវិនិយោគទុនសម្ភារពេទ្យ និងកងជួរបុគ្គលិក សុខាភិបាលគ្រប់គ្រាន់  ពិសេសគឺដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិត ពិនិត្យជំងឺទាំងផ្នែកពេទ្យបុរាណនិងវិទ្យាសាស្រ្ត ម្ល៉ោះហើយចំនួនអ្នកជំ ងឺមកពិនិត្យកាន់តែច្រើនឡើង"

ដំណាក់សុខាភិបាលចាប់ផ្តើមទទួលអ្នកជំងឺនៅវេលាម៉ោង៧ ព្រឹករៀង រាល់ថ្ងៃមិនទុកឲ្យប្រជាជនរង់ចាំយូរ។ ទោះបីចំនួនអ្នកជំងឺច្រើនដំណាក់សុខាភិបាលបានរៀបចំ កន្លែងអង្គុយនិងចាប់លេខរៀងតាមលំ ដាប់លំដោយ  ប៉ុន្តែបានអាទិភាពដល់អ្នកជំងឺ មានវ័យចំណាស់ ករណីសង្គ្រោះបន្ទាន់ ព្រោះហេតុនោះការពិនិត្យជំងឺក៏មានភាពងាយស្រួល។ បងស្រីតុងធីគីមឡង នៅភូមិ២ ឲ្យដឹង៖ "ខ្ញុំមានជំងឺខ្សោយសន្លាក់ឆ្អឹង ម្ល៉ោះហើយការធ្វើដំណើរទៅមក និងប្រជុំជីវកិច្ចជួបការលំបាកខ្លាំង។ អាស្រ័យដោយមានប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ក្រោយពី២ឆ្នាំព្យាបាលនិងចាក់ម្ជុលវិទ្យាសាស្រ្តផឹកថ្នាំស្រុក និងថ្នាំបារាំង ហេតុនោះ ឥឡូវខ្ញុំអាចដើរបានដៃអាចកាន់អ្វីៗបាន។ ព្រោះហេតុនោះ ខ្ញុំតែងជឿទុក ចិត្តព្យាបាលនៅដំណាក់សុខាភិបាល"។ ចំណែកបងស្រី ឡេធីវឹងនៅ ភូមិតឹងឡើយ មកពិនិត្យជំងឺ ឲ្យដឹង៖ "ខ្ញុំមានជំងឺសម្ពាធឈាមជាង១ឆ្នាំ ហើយមួយសប្ដាហ៍មកពិនិត្យជំងឺម្ដង ដើម្បីយកថ្នាំផឹក។ តាមការណែនាំរបស់វេជ្ជបណ្ឌិត ផឹកថ្នាំទៀងទាត់ ឈប់សម្រាកត្រឹមត្រូវ ហេតុនោះ សុខភាពខ្ញុំបានធម្មតាឡើងវិញ។ ខ្ញុំមានសេចក្តីត្រេកអរខ្លាំងណាស់ ពេលមានបុគ្គលិកដំណាក់សុខាភិបាលយកអស់ពីចិត្ត ជាមួយនឹងអ្នកជំងឺ"

ទន្ទឹមនឹងនោះ ដំណាក់ថែមទាំងធ្វើបានល្អនូវការបង្ការបង្ក្រាបរោគរាល ដាលទៀតផង ពិសេសគឺជំងឺគ្រុនឈាម និងពងដៃ-ជើង-មាត់។ ដំណាក់សុខាភិបាល បានគួបផ្សំជាមួយនឹងសហការី២២រូបនៅភូមិទាំង៧ ផ្សព្វផ្សាយជូនប្រជាជនក្តាប់បានចំណេះដឹង ជាមូលដ្ឋានពីការបង្ការ រោគរាលដាល និងថែទាំសុខភាពជូនសមាជិកក្នុងគ្រួសារ។ អាស្រ័យហេតុនោះ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ឃុំគ្មានកើតមានសំបុករោគណាមួយឡើយ។ វេជ្ជបណ្ឌិត យ៉ិបជីហ្វៀង ប្រធានដំណាក់សុខាភិបាល ឃុំថាញ់តឹង ឲ្យដឹង៖ "រដូវភ្លៀងដើមឆ្នាំ យើងខ្ញុំបានផ្សព្វផ្សាយជូនសហការីចុះទៅតាមគ្រួសារ ដើម្បីកម្ចាត់ដង្កូវទឹក ណែនាំប្រជាជនហូបឆ្អិន ផឹកឆ្អិន អនាម័យផ្ទះសម្បែងស្អាតស្អំ។ល។ ដើម្បីកាត់បន្ថយជំងឺមួយ ចំនួនដែលមានហានិភ័យកើតឡើង។ ទន្ទឹមនឹងនោះ ក្រើនរំឭកបុគ្គលិក សុខាភិបាល គឺត្រូវអនុវត្តឲ្យបានល្អឥរិយាបទទំនាក់ទំនងនិងរៀនសូត្រ លើកកម្ពស់មុខជំនាញ ដើម្បីបង្កក្ដីជំនឿដល់អ្នកជំងឺ"

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វាស់សម្ពាធឈាម