12/01/2016 - 09:55

សិប្ប​ករ​តម្បាញ ​-​នាង​សា​មន

បង​ស្រី​នាង​សា​មន ភូមិ​ស្រី​សា​ឃត ឃុំ​វុាំង​យ៉ាវ ស្រុក​ទ្រី​តូង ទើប​បានគណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​អាង​យ៉ាង​ជូន​កិត្តិ​នាម "​សិប្ប​ករ​អាង​យ៉ាង"។ 

សិប្ប​ករ​នាង​សា​មន ជា​មួយ​នឹង​ផលិត​ផល​ថ្មី។

បង​ស្រី​នាង​សា​មន កើត​នឹង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​បដិ​វត្តន៍ ឪពុក​នាម​ចៅ​ម៉ុម ម្តាយ​នាង​សម។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្រី​សា​ឃត ឲ្យ​ដឹង៖ នាង​សា​មន មាន​ឈ្មោះ​បោះ​សម្លេង​ដូច​សព្វ​ថ្ងៃ​ ក៏​អា​ស្រ័យ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រសប់​របស់​អ្នក​ម្តាយ​បង្ហាត់​បង្រៀន។ មាន​អ្នក​ខ្លះ​ថា យាយ​នាង​សម​មាន​ស្រ​បាល​ជា​មួយ​សិ្បប​ករ នាង​ញ៉ី ជា​អ្នក​រក្សា​នូវ​ខ្លឹម​សារ​ភូមិ​របរ​តម្បាញ ហូល​ផា​មួង​ខ្មែរ​នៅ​វុាំង​យ៉ាវ និង​រក្សា​សកម្ម​ភាព​ភូមិ​របរ​រហូត​ដល់​សព្វ​ថ្ងៃ។ ដូច្នេះ នាង​ញ៉ី ទើប​ជា​អ្នក​រក្សា​ភូមិ​របរ រីឯ​នាង​សា​មន ជា​អ្នក​នាំយក​ផលិត​ផល​តម្បាញ​ហូល​វុាំងយ៉ាង នេះ​ឈាន​ឡើង​កម្រិត​មួយ​ថ្ម​-គឺ កន្សែង​ប៉ាក់​រូប​ភាព ​-​ ផលិត​ផល កំ​ពុង​ពេញ​និយម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​មក​នេះ។
រស់​នៅ​ជា​មួយ​នឹង​របរ​ជាង​៦០​ឆ្នាំ​ប្លាយ យាយ​នាង​សម ឲ្យ​ដឹង​ពី​មុន​ភូមិ​របរ​តម្បាញ​វុាំង​យ៉ាវ គ្រាន់​តែ​ត្បាញ​ផលិត​ផល​មួយ​មុខ​គឺ​សារុ​ងតែ​ប៉ុណ្ណោះ ហើយ​វត្ថុ​ធាតុ​ដើម​ហាក់​ដូច​ជា​គ្មាន​ទិញ​របស់​អ្វី​ទាំង​អស់​គឺ​មាន​ស្រាប់​ក្នុង​គ្រួ​សារ​តែ​ម្តង។ ស្រ្តី​ចេះ​តែ​ដេរ​ប៉ាក់ ចំ​ណែក​បុរស​គឺ​ធ្វើ​ការ​ងារ​ផ្សេង។ ផ្តើម​ពី​សា​រុង​ឆ្នូត និង​ក្រឡា​ជ្រុង​ជាង​តម្បាញ ទើប​សាក​ល្បង​ប៉ាក់​បន្ថែម​ក្បាច់​រចនា ឃើញ​ថា​អតិ​ថិ​ជន​មាន​ការ​ចូល​ចិត្ត​ជាង។ ដូច្នោះ នាង​សា​មន ត្រូវ​បាន​ម្តាយ​ណែ​នាំ​បង្ហាត់​បង្រៀន​យូរៗ ទៅ​ក៏​ជំ​នាញ ហើយ​នាង​ថែម​ទាំង​ណែ​នាំ​បង​ប្អូន​នារី​ជា​ច្រើន​ក្នុង​ភូមិ​ឲ្យ​ចេះ​របរ​ទៀត​ផង។
នាង​សា​មន បាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​អាង​យ៉ាង ជូន​កិត្តិ​នាម "សិប្ប​ករ​អាង​យ៉ាង"​ទូទាំង​ភូមិ​របរ​តម្បាញ​ហូល​ខ្មែរ​វុាំង​យ៉ាវ អ្នក​ណា​ក៏សប្បាយ​រីក​រាយ​ព្រោះ​ថា​ជន​រួម​ជាតិ​មិន​ខ្លាច​គ្មាន​អ្នក​បន្ត​វេន​ចំ​ពោះ​ផលិត​ផល​កន្សែង​ប៉ាក់​រូប​ភាព។ "មាន​បង​ប្អូន​នារី​ជា​ច្រើន ថ្វី​ត្បិត​តែ​បាន​ណែ​នាំ​រៀន​ហើយ ប៉ុន្តែ​នៅ​តែ​ប៉ាក់​មិន​ទាន់​បាន ព្រោះ​ប៉ាក់​កន្សែង​រូប​ភាព​ត្រូវ​មាន​ការ​ផ្ចិត​ផ្ចង់ ទាម​ទារ​ពេល​វេ​លា​ច្រើន- បង​ស្រី​នាង​សា​មន ឲ្យ​ដឹង​ដូច្នេះ។ ជា​មួយ​ផលិត​ផល​កន្សែង​រូប​ភាព (រូបសំ​ណាក ក្បាច់​រចនា ដើម ស្លឹក​ឈើ ។ល។) ជន​រួម​ជាតិ​ខ្មែរ​នៅ​វុាំង​យ៉ាវ​ហៅ​សប្បាយ​ថា ផលិត​ផល​ពិសេស ពី​ព្រោះ​ពិ​បាក​ប៉ាក់ ម្ល៉ោះ​ហើយ​តម្លៃ​ក៏​ខ្ពស់​គ្រាន់​បើ។ កន្សែង​មាន​បណ្តាយ​៣​ម៉ែត្រ​ទទឹង​០,៩៥​ម៉ែត្រ កន្សែង​ពណ៌ត​ម្លៃ​ពី​៩០០.០០០​ដល់​១​លាន​ដុង ចំ​ណែក​កន្សែង​ប៉ាក់​រូប​ភាព​មាន​តម្លៃ​ពី​១,២- ១,៣​លាន​ដុង។ បង​ស្រី​នាង​សា​មន​ល្បី​ឈ្មោះ​ដោយ​កន្សែង​ប៉ាក់​រូប​ភាព "ពុទ្ធ​ប្បវត្តិ"​ជា​ផលិត​ផល ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​ចិត្ត។
បង​ស្រី​នាង​សា​មន បាន​ឲ្យ​ដឹង៖ មុន​នេះ​ខ្ញុំ​ត្រូវ​ទៅ​ទិញ​ចេស​នៅ​ឯបាវ​ឡុក ឡឹម​ដុង​មក​ជ្រ​លក់ ម៉្លោះ​ហើយ​ខាត់​ពេល​ជា​ច្រើន។ បច្ចុប្បន្ន មិន​ចាំ​បាច់​ទៅ​ឆ្ងាយ​ហត់​នឿយ ទិញ​នៅ​ទី​ប្រ​ជុំ​ជន​តឹង​ចូវ ខេត្ត​អាង​យ៉ាង​តែ​ម្តង។  បច្ចុប្បន្ន ប្រាក់​ចំណូល​ផ្តើម​ពី​របរ​ដេរ​ប៉ាក់​មិន​សូវ​បាន​ប៉ុន្មាន ម៉្លោះ ហើយ​បង​ប្អូន​នារី​ជា​ច្រើន​ចាត់​ទុក​របរ​ដេរ​ប៉ាក់​ជា​របរ​បន្ទាប់​បន្សំ។ ប៉ុន្តែ​ចំ​ពោះ​បង​ស្រី​នាង​សា​មន នៅ​តែ​ចាប់​យក​របរ ថែម​ទាំង​ខិត​ខំ​លើក​កម្ពស់​ថ្វី​ដៃ ដើម្បី​កន្សែង​ប៉ាក់​រូប​ភាព​បាន​បោះ​ជំហាន​ឈាន​ឆ្ងាយ​ជាង​ទៀត៕

ត្រុង​អឹង​-​វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​នាង​សា​មន