តាមប្រសាសន៍លោកលឺវុាំងងើយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង រយៈពេកន្លង ខេត្តផ្តុំកម្លាំងពង្រីកប្រព័ន្ធសុខាភិបាលនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ដើម្បីថែទាំសុខភាពជូនប្រជាជននៅទីនេះឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ប្រជាជនមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឡងម៉ី។
បច្ចុប្បន្ន នៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ មានដំណាក់សុខាភិបាលឃុំ១១/១១សម្រេចបទដ្ឋានជាតិ មានវេជ្ជបណ្ឌិត និងបំពាក់បរិក្ខារពេទ្យចាំបាច់យ៉ាងគ្រប់គ្រាន់សម្រាប់បម្រើការពិនិត្យព្យាបាលជំងឺ។ លោកគីមកាញ់ ប្រធានស្តីទីការិយាល័យជនជាតិស្រុកតាមប៊ិញ ឲ្យដឹង៖ "នៅស្រុកតាមប៊ិញ ឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ គឺឃុំឡងម៉ីត្រូវបានវិនិយោគទុនកសាងដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ។ នេះគឺជាឃុំដំបូងបង្អស់របស់ស្រុកត្រូវបានវិនិ យោគទុនកសាងដំណាក់សុខាភិបាលថ្មី ដោយមានចាត់បញ្ជូនវេជ្ជបណ្ឌិតមកបំពេញការងារនៅទីនេះទៀតផង។ ព្រោះហេតុនោះ គ្រួសារជនរួមជាតិភាគតិចក្រីក្រ បានរដ្ឋផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល មាមីងមកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំជារៀងរាល់ឆ្នាំកើនជាលំដាប់"។ ដំណាក់សុខាភិបាលត្រូវបានវិនិយោគទុនកសាងសម្រេចបទដ្ឋាន និងបំពាក់បរិក្ខារពេទ្យគ្រប់គ្រាន់ រួមចំណែកបង្កបាននូវទំនុកចិត្តក្នុងប្រជាជនពេលមកពិនិត្យព្យាបាលជំងឺម្តងៗ។ អ្នកមីងសើុង ធីម៉ាយឡៀង នៅភូមិកឹងសុក ឃុំឡងម៉ី ឲ្យដឹង៖ "ពីមុនពេលឈឺម្តងៗខ្ញុំតែងទៅទិញថ្នាំខាងក្រៅផឹកតែជំងឺក្រសះស្បើយ ឥឡូវខ្ញុំនិងកូនចៅក្នុងគ្រួសារពេលឈឺម្តងៗ ចូលដំណាក់សុខាភិបាលបានវេជ្ជបណ្ឌិតពិនិត្យ ព្យាបាលនិងជូនថ្នាំដោយឥតគិតថ្លៃ"។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្ត ឲ្យដឹងបន្ថែម៖ ឃុំនានា នៅតំបន់ជនរួមជាតិភាគតិចរស់នៅមានការវិវឌ្ឍន៍យ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថាន។ អត្រាគ្រួសារជនរួមជាតិភាគតិចមានទឹកស្អាត ប្រើប្រាស់បង្គន់អនាម័យ វិនិច្ឆ័យសំរាម លាមកសត្វសមស្របអនាម័យសម្រេចអត្រាជាង៧០%។ ការសម្រេចជោគជ័យនេះ យោងតាមថ្នាក់ដឹកនាំផ្នែកសុខាភិបាលខេត្ត ក្នុងនោះមានការរួមចំណែកដ៏ធំធេងរបស់ប្រព័ន្ធសហការីសុខាភិបាលភូមិ អនុសង្កាត់ ដែលបានផ្នែកសុខាភិបាលរៀបចំជ្រើសរើសនិងបំប៉នក្នុងរយៈពេលកន្លង។ អាស្រ័យកងជួរសហការីទាំងនេះ បានជួយដំណាក់សុខាភិបាលគ្រប់គ្រងអនុវត្តរាល់ កម្មវិធីទិសដៅសុខាភិបាលជាតិ កម្មវិធីគួបផ្សំផ្សេងៗនិងផ្សព្វផ្សាយ អប់រំសុខភាពសហគមន៍។ល។ ផ្តើមពីនោះ ការផ្សព្វផ្សាយអនុវត្តគម្រោងនានាចំណុះកម្មវិធីទិសដៅសុខាភិបាលជាជំហានៗ ក្លាយទៅជាផ្នត់រាល់វិធានការបង្ការទប់ស្កាត់ ត្រួតពិនិត្យរោគរាលដាលប្រកបដោយប្រសិទ្ធភាពចាប់ពីមូលដ្ឋានឡើងទៅ ម៉្លោះហើយភាគច្រើនផែនការកំណត់ដែលប្រគល់ជូន មានដូច៖ ចាក់ថ្នាំបង្ការទប់ស្កាត់ជំងឺគ្រុនឈាម កង្វះអាហារូបត្ថម្ភ សុវត្ថិភាពអនាម័យគ្រឿង បរិភោគបង្ការទប់ស្កាត់ជំងឺរបេង គ្រុនចាញ់ ថែទាំសុខភាពបន្តពូជនិងផែនការគ្រួសារ ត្រូវបានអនុវត្តសម្រេចភាគកម្រិតនិងលើសភាគកម្រិត៕
ហាថាញ់-មុនី