មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/09/2016 - 19:37

ភាពផ្លាស់ថ្មីនៅតឹងហ៊ីប

វិល​មក​កាន់​ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ យើង​ខ្ញុំ​មាន​ការ​ស្រ​ឡាំង​កាំង នៅ​ចំ​ពោះ​មុខ​ភាព​ផ្លាស់​ប្តូរ​យ៉ាង​ស​កម្ម​នៅ​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៨០%​។ ជន​រួម​ជាតិ​ខ្មែរ​នឹង​ជន​ជាតិ​ផ្សេង​ៗទៀត​លើ​ភូមិ​សាស្រ្ត រស់​នៅ​ក្នុង​ភាព​សាម​គ្គី​ស្អិត​ល្មួត​។

 ផ្លូវចូលកាន់មជ្ឈមណ្ឌលឃុំតឹងហ៊ីប។

​នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​ផ្លូវ​គមនា​គមន៍​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​លោក​លីវាំុង​ណាំង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ហ៊ីប​អំ​នួត​ ៖ ឥ​ឡូវ​អ្នក​កា​សែត​អាច​នឹង​ធ្វើ​ដំ​ណើរ​ចូល​មក​មជ្ឈ​មណ្ឌល​ឃុំ​ដោយ​រថ​យន្ត និង​ទៅកាន់​ភូមិ​នា​នា​ក្នុង​ឃុំ​ដោយ​ម៉ូ​តូ​គ្មាន​នៅ​បា​រម្ភ​ពី​ភក់​ជ្រំ​ដូច​មុន​ឡើយ។​ ផ្លូវ​គម​នា​គមន៍​ទាំង​នេះ​ភាគច្រើន​សុទ្ធ​តែ​ចាក់​ក្រួស​ក្រាល​កៅ​ស៊ូ​រាប​រលូន​។ ក្នុង​រយៈ​កាល​៥​ឆ្នាំ​កន្លង តម្លៃ​ផលិត​កម្ម​មធ្យម​ភាគ​របស់​ឃុំ សរុប​ជាង​១៨៦​ពាន់​លាន​ដុង សម្រេច​ជិត​១២៤​%នៃ​ផែន​ការ​។ ក្នុង​នោះ វិ​ស័យ​សំ​ណង់​ពា​ណិជ្ជ​កម្ម សេវាកម្ម​មាន​កម្រិត​កំ​ណើន​ច្រើន​បំ​ផុត ជា​មួយ​នឹង​តម្លៃ​កើន​ស​រុប​ជាង​៣៨%​។ ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ សម្រេច​១៨,៦​លាន​ដុង កើន​៩,៨​លាន​ដុង បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឆ្នាំ​២០១០​។ អា​ស្រ័យ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម ក​សិ​ករ​នៅ​តឹង​ហ៊ីប​បង្ក​បង្កើត​បាន​នូវ​ទម្រង់​រូប​ភាព​ជា​ច្រើន សម្រាប់​អនុ​វត្ត​ក្នុង​ផលិត​កម្ម នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ មធ្យម​ភាគ​តម្លៃ​ផលិត​កម្ម​សម្រេ​ច​៩០​លាន​ដុង​/ហិក​តា​កើន​៣០​លាន​ដុង​។ ថ្មី​ៗ​នេះ ឃុំ​បង្កើត​បន្ថែម​ក្រុម​សហ​ការ​ផលិត​ចំ​នួន​៤​ក្រុម​ដូច្នេះ​គិត​មក​ទល់​នឹង​បច្ចុប្បន្ន ក្រុម​សហ​ការ​ផលិត​របស់​ឃុំ កើន​ឡើង​ចំ​នួន​១១​ក្រុម និង​កសាង​វាល​ស្រែ​គំ​រូ​ធំ​ផលិត​អំ​ពៅ ជា​មួយ​នឹ​ង​ផ្ទៃ​ដី​ដាំ​ជាង​២១​ហិក​តា។

សេដ្ឋ​កិច្ច​រីក​ចម្រើន កម្រិត​ប្រ​ជា​បញ្ញា​នៅ​តឹង​ហ៊ីប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​ត្រូវ​បាន​លើក​កម្ពស់​ អត្រា​កៀរ​គរ​កុមារ​អា​យុ៥​ឆ្នាំ​ចូល​រៀន​ថ្នាក់​មតេ្តយ្យ និង​កុមា​រអា​យុ៦​ឆ្នាំ​ចូល​រៀន​ថ្នាក់​ទី​១ សម្រេច​ពី​៩៥ដល់​១០០​%។ ជា​រៀង​រាល់​ឆ្នាំ ឃុំបាន​ទទួល​ស្គាល់​ឡើង​វិញ​ជា​ឃុំ​ស​ម្រេច​បទ​ដ្ឋាន​ជាតិ អំ​ពី​ការ​ធ្វើ​ឧត្តាន​កម្ម​អប​រំ​បឋម​សិក្សា​និង​មធ្យម​សិក្សា​មូល​ដ្ឋាន​ត្រូវ​តាម​កម្រិត​អា​យុ។ ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌ នៅ​ភូមិ​ភាគ មាន​ការ​រីក​ចម្រើន​ជា​បន្ត បច្ចុប្បន្ន​មាន​ភូមិ​វប្ប​ធម៌​៩/៩ គ្រួ​សារ​វប្ប​ធម៌​មាន​ជាង​៩៧​%​។ ពិ​សេស ក្នុង​ឃុំ​មាន​សិល្ប​ករ​បាន​រដ្ឋ​ស្ងើច​សរ​សើរ​ក្នុង​ការ​អភិ​រក្ស និង​អភិ​វឌ្ឍ ទ​ម្រង់​​សិល្ប​ចម្រៀង​ចា​ប៉ី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ នេះ​ជាបេតិ​ក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ជាតិ​លើក​ដំ​បូង​របស់​ខេត្ត​ត្រា​វិញ​។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នៅទាំង​អនុវត្ត​បានល្អ​នូវ​គោល​ន​យោ​បាយ​មួយ​ចំ​នួន​របស់​បក្ស និង​រដ្ឋ អនុ​គ្រោះ​ចំ​ពោះ​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​លើ​ភូមិ​សាស្រ្ត​ឃុំ.​..។

លោក​លីវាំុង​ណាំង ឲ្យដឹង​បន្ថែម​៖ "ដើម្បីព​ង្រីក​សមិ​ទ្ធផ​ល​ដែល​សម្រេច​បាន​ដល់​ឆ្នាំ​២០២០ បក្ខ​ភាគ​ឃុំ​តឹង​ហ៊ីប ប្តេ​ជ្ញា​កសាង​ប្រ​ព័ន្ធ​ន​យោ​បាយ​រឹង​មាំ និង​អនុ​វត្ត​ឲ្យ​សម្រេច​រួច​រាល់​នូវ​ភាគ​កំ​ណត់​សំ​ខាន់​ៗ មួយ​ចំ​នួន​មាន​ដូច​៖ សរុប​តម្លៃ​ផលិត​កម្ម​សម្រេច​៣៥​១​ពាន់​លាន​ដុង កើន​លើស​៣​ដង​ប្រៀប​នឹង​បច្ចុ​ប្បន្ន ចំណូ​ល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ សម្រេច​៣៥​លាន​ដុង ក​សាង​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​។ ជា​រៀង​រាល់​ឆ្នាំ ឃុំ​បង្ក​ការ​ងារ​ធ្វើ​ជូន​ពល​ករ​-កា​រិ​នី​ចំ​នួន​២៣០​នាក់ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​មធ្យម​ភាគ​សម្រេច​៤​%​/​ឆ្នាំ​ កសាង​ជោគ​ជ័យ​ឃុំ​វប្ប​ធម៌​។ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិស​នី​សម្រេច​៩៩​%។ អត្រា​គ្រួ​សារ​ប្រើ​​ប្រាស់ទឹក​ស្អាត​សម្រេច​៩៨,២​%...​"៕

ថាញ់​ផុង​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីវាំុង​ណាំង