06/01/2015 - 17:17

សុកត្រាំង អនុវត្ត​ VIETGAP ក្នុងការដាំដុះនិងចិញ្ចឹមជលផល

អនុវត្ត VietGAP ក្នុងការ អភិវឌ្ឍន៍ចិញ្ចឹមជលផលដោយចីរភាពនៅវៀតណាម"។ អញ្ជើញចូលរួម មានតំណាងបណ្តាមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទនៃខេត្តនានា ក្នុងតំបន់វាលរាបទន្លេគឺវឡុង បណ្តាខេត្តមាត់សមុទ្រ មជ្ឈមណ្ឌលជំរុញកសិកម្ម ជំរុញនេសាទកម្ម សមាគមរបរនេសាទនិងជលផលបណ្តាខេត្ត ក្រុងក្នុងទូទាំងប្រទេស។

 

   ទិដ្ឋភាពនៃអង្គសិក្ខាសាលា ។

ក្នុងអង្គសិក្ខាសាលា តំណាងទាំងឡាយ បានរួមគ្នាដោះដូរពិភាក្សាពី បណ្តាភាពងាយស្រួល ពីបណ្ដាការលំបាកក្នុងដំណើរការអភិវឌ្ឍនៃរបរ ចិញ្ចឹមជលផល; សម្ពាធនៃកត្តាបរិស្ថាននិងអាកាសធាតុចំពោះរបរ ចិញ្ចឹម; VietGAP ក្នុងរបរចិញ្ចឹមជលផលនៅភូមិភាគនានា;បណ្តាភាព ងាយស្រួលនិងលំបាកនៅពេលអនុវត្ត VietGAP ក្នុងការចិញ្ចឹមបង្គានាគ ប្រពលវប្បកម្ម; ដំណោះស្រាយក្នុងការជំរុញនិងទទួលស្គាល់ទៅវិញ ទៅមករវាង VietGAP និងបណ្តាវិញ្ញាបនបត្រ ផ្សេងៗទៀត។

 
លោកង្វៀនវៀតថាំង ប្រធានសមាគមរបរនេសាទវៀតណាម ឲ្យដឹងៈ តាមការស្ទង់មើលឆ្នាំ២០១៣ បរិមាណផលនៃជល​ផលសរុបរបស់ទូ ទាំងប្រទេសសម្រេចបានជាង៦លានតោន កើនជាង២%បើប្រៀបធៀប នឹងឆ្នាំ២០១២។ តាមផែនការ គឺការខិតខំរបស់ក្រសួងកសិកម្មនិង អភិវឌ្ឍជនបទ ចាប់ពីពេលនេះដល់ឆ្នាំ២០១៥ នឹងមានមូលដ្ឋានចិញ្ចឹម តាម​បែបប្រពលវប្បកម្មពាក់កណ្តាលប្រពលវប្បកម្ម និងបណ្តាទម្រង់ រូបភាពចិញ្ចឹម កែប្រែឲ្យមានការរីកចម្រើននិងបានទទួលវិញ្ញាបនបត្រ Viet GAP ចំនួន៣០%និងដល់ឆ្នាំ២០២០នឹងសម្រេចបាន៨០%៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀនវៀតថាំង