ក្រោយរយៈពេលច្រើនឆ្នាំអនុវត្តគោលនយោបាយជនជាតិ និងឆន្ទៈឈានឡើងចាកផុតពីភាពក្រីក្រ បានធ្វើឲ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំទ្វឹងហឹង ស្រុកម៉ីទូ ខេត្តសុកត្រាំង ជាជំហានត្រូវបានលើកស្ទួយជនបទនៅឃុំទ្វឹងហឹងមានការប្តូរផ្លាស់យ៉ាងសកម្ម។
ដំណាក់សុខាភិបាលឃុំទ្វឹងហឹង ត្រូវបានវិនិយោគទុនកសាងសមរម្យ។
ភូមិតាអឹង២ (តាអង្គ) គឺជាភូមិមានជនរួមជាតិខ្មែររស់នៅជាង៩០%។ នៅសងខាងផ្លូវបេតុង មានផ្ទះឥដ្ឋសាងសង់ឡើងយ៉ាងសមរម្យ ព្រមទាំងមានមធ្យោបាយសម្រាប់ប្រើប្រាស់ក្នុងគ្រួសារសព្វគ្រប់។ បងអៀកចៀង លេខាសាខាបក្សភូមិតាអឹង២ រីករាយឲ្យដឹង៖" កាលពីមុនភូមិនេះ ក្រណាស់ ផ្លូវភក់ល្បាប់ ប្រជាជនរស់នៅភាគច្រើនគឺសង់ផ្ទះស្លឹក។ល។ ចាប់ពីមានគោលនយោបាយជនជាតិ មានដូច៖ កសាងផ្លូវ ឧបត្ថម្ភសង់ផ្ទះ ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម ផ្ដល់បុលទុនអភិវឌ្ឍផលិតកម្ម ពិសេស គឺគម្រោងចិញ្ចឹមគោទឹកដោះ ជីវភាពរបស់មាមីងខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ។ ឆ្នាំ២០១៥ ទូទាំងភូមិមានផ្ទះឥដ្ឋជាង២០ខ្នងត្រូវបានសង់ឡើងយ៉ាងសមរម្យ ប្រការនេះសឲ្យឃើញថា ជីវភាពរបស់មាមីងខ្មែរនៅភូមិតាអឹង២បានធូរធារជាបណ្ដើរៗ។
ទ្វឹងហឹងជាឃុំមានជនរួមជាតិខ្មែររស់នៅជិត៥០% ច្រើនឆ្នាំមកនេះ អាស្រ័យឃុំបានទទួលយកពីកម្មវិធី១៣៥ សេចក្ដីសម្រេច១៦៧របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងគោលនយោបាយមួយចំនួនទៀតជូនដល់គ្រួសារខ្មែរមានជីវភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ចាប់ពីមជ្ឈមណ្ឌលឃុំចុះទៅដល់ភូមិទាំង១១ សុទ្ធតែមានផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយម៉ូតូអាចបើកបរខួបប្រាំងវស្សា ប្រព័ន្ធធារាសាស្រ្តត្រូវបានកសាងគ្រប់សព្វ ធានាមានទឹកសាបខួបឆ្នាំបម្រើការផលិតកម្ម សាលារៀនចាប់ពីកម្រិតមតេ្តយ្យរហូតដល់មធ្យមសិក្សាមូលដ្ឋាន ដំណាក់សុខាភិបាល ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត។ល។ ត្រូវបានវិនិយោគទុន កសាងយ៉ាងសមរម្យ។ គិតមកដល់សព្វថ្ងៃ ទូទាំងឃុំមានប្រជាជនជាង៩២% មានទឹកប្រើប្រាស់ស្របអនាម័យ ៩៩%គ្រួសារមានអគ្គិសនីប្រើប្រាស់។ ជាពិសេស គ្រួសារប្រជាជនទាំង១០០% មានប័ណ្ណធានាហានិ ភ័យសុខាភិបាល។ល។ បងយ័ញដាម នៅភូមិតាអឹង២ ឲ្យដឹង៖" ពីមុនដោយសារក្រគ្មានដីផលិតកម្ម ប្តីប្រពន្ធខ្ញុំសង្ឃឹមតែទៅធ្វើការឈ្នួលចិញ្ចឹមជីវិត។ ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យបានរដ្ឋឧបត្ថម្ភសង់ផ្ទះតាមសេចក្ដីសម្រេច១៦៧ ផ្ដល់ជូនគោទឹកដោះ និងជំនួយបុលទុន ទើបខ្ញុំមានលក្ខណសម្បត្តិធ្វើការងាររកស៊ី។ សព្វថ្ងៃខ្ញុំមានគោ២ក្បាលកំពុងផ្ដល់ទឹកដោះ ប្រពន្ធនៅផ្ទះបើកហាងលក់គ្រឿងទេសនិងចិញ្ចឹមកូន២នាក់ទៅរៀន ចំណែកខ្ញុំឲ្យតែមានពេលទំនេរក៏រកធ្វើការងារបន្ថែមនៅភូមិភាគ ម្ល៉ោះហើយទើបជីវភាពបានធូរធារដូចសព្វថ្ងៃ"។
តាមប្រសាសន៍របស់លោកង្វៀនតឹងតាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្វឹងហឹង ឲ្យដឹង៖ ច្រើនឆ្នាំមកនេះ អាស្រ័យរដ្ឋមានគោលនយោបាយវិនិយោគទុនសម្រាប់តំបន់ជនជាតិខ្មែរ និងអនុវត្តគួបផ្សំនឹងគម្រោងកម្មវិធីផ្សេងៗ បានជាជីវភាពប្រជាជនបានលើកស្ទួយ ជនបទក៏មានការប្ដូរផ្លាស់តាមទិសដៅបទដ្ឋានជនបទថ្មី។ សព្វថ្ងៃសរុបប្រាក់កម្ចីបំណុលរបស់ធនាគារគោលនយោបាយ-សង្គម ទូទាំងឃុំជាង៤០ពាន់លានដុង ភាគច្រើនវិនិយោគទុនចិញ្ចឹមគោទឹកដោះសម្រាប់គ្រួសារជនជាតិខ្មែរ។ សរុបហ្វូងគោរបស់ឃុំមានជាង២.០០០ក្បាល ក្នុងមួយឆ្នាំៗ មានជាង១០០ គ្រួសារបានចាកផុតពីភាពក្រីក្រ។ មកទល់ពេលនេះ ឃុំបន្តការវិនិយោគទុនអភិវឌ្ឍផលិតកម្មជូនប្រជាជន ធ្វើឲ្យសុក្រឹតប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ជនបទតាមកម្មវិធី១៣៥ និងពិនិត្យផ្ដល់បុលទុនជូនគ្រួសារក្រីក្រ គ្រួសារជិតក្រដើម្បីចិញ្ចឹមគោទឹកដោះ អភិវឌ្ឍផលិតកម្ម។ ទន្ទឹមនឹងនោះ រៀបចំបណ្តុះបណ្តាលមុខវិជ្ជាជីវ ដោះស្រាយការងារធ្វើជូនពលករជនបទ។ល៕
យ្វីអាញ់ - សេរី